គំនុំសេ្នហ៍ម៉ាហ្វៀរ៍ ភាគ ២៧អស់រយះពេលជាច្រើនថ្ងៃដែលអេតមីនមិនបានផុសរឿងនោះមិនដឹងជាអ្នកចាំអានជេរយ៉ាងណានោះទេ...(យាយលេង) តោះចូរសាច់រឿង។
អស់រយៈពេលជាច្រើនថ្ងៃកន្លងផុតទៅជាបន្តបន្ទាប់ដែលថេយ៉ុងនឹងនូណានៅតែបន្តរស់នៅក្នុងភូមិលើកោះនេះ.
ថ្ងៃនេះអាកាសធាតុហាក់ក្តៅខុសពីរាល់ដង ធ្វើឲ្យរាងតូចដែរកំពុងនៅផ្ទះតែម្នាក់ឯងនោះក៏ស្អុះស្អាប់ធុញថប់ជាខ្លាំង។« មេឃក្ដៅបែបនេះមានអារម្មណ៍ថាដូចជាមិនស្រួលខ្លួនសោះ » នូណាច្រត់ចង្កេះដោយដៃម្ខាងហើយដៃម្ខាង ទៀតនាងលើមកទប់ក្បាល.
« ហេតុអីថ្ងៃនេះវិលមុខម្ល៉េះ? » នូណាសម្រូតអង្គុយខ្លួនចុះយឺតៗនឹកឆ្ងល់នឹងខ្លួនឯង.
« អេ..នាងមេភូមិឲ្យហៅនាងទៅធ្វើការ »
នូណាអង្គុយចុះមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែមាននារីមុខអាក្រក់ម្នាក់មកហៅ
នូណាដោយប្រើពាក្យសំដីគម្រួសគំរើយ
..អត្តចរិតនាងបែបនេះដោយសារតែនាងច្រណែននិងសម្រស់របស់នូណា.
« ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេ តើខ្ញុំអាចសុំសម្រាកមួយ ថ្ងៃសិនបានទេ »
« មិនបានទេ ខ្ជិលហើយកុំចង់យកលេសថាមិនស្រួល ខ្លួនឲ្យសោះ មនុស្សនៅលើកោះនេះគឺធ្វើការគ្រប់គ្នាបើចង់នៅទីនេះទៀតនាងត្រូវតែធ្វើការមិនអាចតវ៉ាបានទេ»
« ចាស ខ្ញុំដឹងហើយ »
« ឱ្យឆាប់ទៅ »Skip ~
នៅទីនេះគឺមានសុទ្ធតែពួកស្រីៗនិងក្មេងៗមកដើររកផ្សិតនិងជីកដំឡូងដែលវាដុះនៅតំបន់ដីទួលគ្រប់គ្នាឡើងទៅមុនអស់ហើយនៅឡើយតែនូណានៅក្រោយគេក៏ព្រោះតែនាងមិនស្រួលខ្លួនហើយមិនយូរប៉ុន្មាននាងក៏ចាប់ផ្ដើមងងឹតមុខដួលហើយក៏រមៀលធ្លាក់ចុះក្រោយតែម្តង។
~ព្រូស~សំឡេងខ្លួនរបស់រាងតូចដែលរមៀលធ្លាក់ចុះមកដល់ក្រោម។
« ឈប់សិនពួកយើងនាងម្នាក់នោះសន្លប់ហើយ »
« ពិតមែនតើ..តោះទៅជួយមើលនាងតើយ៉ាងម៉េចទៅហើយ »
« តោះៗទៅមើលទៅ » ចប់សម្ដីពួកគេក៏នាំគ្នាចុះមកជួយនូណាព្រមគ្នា« ព្រះអើយ..មានឈាមចេញពីចន្លោះភ្លៅរបស់នាង »
« ក្បាលរបស់នាងក៏មានឈាមដែរ »
« នាងប្រហែលជាមានកូនហើយ »
« តែគួរឱ្យស្ដាយកូននេះរលូតបាត់ទៅហើយមើលចុះនាងហូរឈាមច្រើនណាស់ »
« បើអញ្ចឹងនៅនិយាយអីច្រើនទៀតឆាប់នាំនាងទៅភូមិវិញទៅដើម្បីឲ្យមេភូមិពិនិត្យមើលនាង »
« ពិតមែនហើយគេនិយាយត្រូវតោះឆាប់នាំនាងទៅភូមិវិញទៅ » និយាយហើយពួកស្រីទាំងអស់នោះក៏នាំគ្នាលើកអៀវនូណាត្រឡប់ ទៅភូមិវិញ.#Kimtaehyung scene
ចំណែកឯខាងថេយ៉ុងឯណេះវិញពួកប្រុសៗក៏នាំគ្នាមកបាញ់សត្វនៅក្នុងព្រៃ , បាញ់សត្វហើយពួកគេក៏នាំគ្នាទៅលេងទឹកនៅក្បែរច្រាំងសមុទ្រ.
« តើលោកធ្លាប់ទៅទីក្រុងដែរទេ? » ថេយ៉ុងសួរទៅកាន់អាដូង.
« ធ្លាប់ » គេឆ្លើយមួយម៉ាត់យ៉ាងខ្លីហាក់មិនខ្វាយខ្វល់ពីថេយ៉ុងប៉ុន្មានទេ
« ចឹងតើធ្វើយ៉ាងមិចទៅទើបអាចទៅដល់ទីក្រុង ? »
« ឆ្នាំមុនយើងធ្លាប់លួចជិះទូកធំទៅលេងដល់ទីក្រុងម្ដងដោយមិនឲ្យម៉ែរបស់យើងដឹង »
« ពិតមែនហេស បើអញ្ចឹងតើលោកអាចជូនពួកខ្ញុំទៅទីក្រុងវិញបានទេ? » ថេយ៉ុង
« មិនបានទេម៉ែរបស់យើងមិនឲ្យទៅរញ៉េរញ៉ៃជាមួយពួកអ្នកក្រុងទៀតទេ »
« ចាត់ទុកថាខ្ញុំអង្វរលោកទៅចុះ ជួយពួកយើងទៅ »
« ក៏បានប៉ុន្តែទូកនោះវាបានខូចខាតបាត់ទៅហើយប្រើការមិនបានទេ ទាល់តែយើងត្រូវចំណាយពេលជួសជុលវាឡើងវិញទើបអាចប្រើប្រាស់បានសារជាថ្មី »
« ឱ្យតែបានទៅទីក្រុង យ៉ាងម៉េចក៏បានដែរខ្ញុំនឹងជួសជុលវា »
« កុំបារម្ភអីពួកយើងនឹងជួយលោកទៅចុះ »# ពេលល្ងាច~
« ដុតភ្លើងឱ្យខ្លាំងជាងនេះបន្តិចទៅ » លោកយាយមេភូមិបញ្ជាទៅក្មេងស្រីម្នាក់ឲ្យដុតភ្លើងនៅក្បែរចុងជើងរបស់នូណាដែលកំពុងតែដេកសន្លប់
« ដោះសម្លៀកបំពាក់នាងចេញទៅហើយយកទឹកក្តៅមកជូតសំអាតខ្លួនឲ្យនាង » ពួកនាងៗចាប់ផ្ដើមដោះសម្លៀកបំពាក់របស់នូណាចេញ រួចក៏ជូតខ្លួននាងដើម្បីឲ្យជ្រះឈាមជ្រះដីបន្ទប់មកលោកយាយមេភូមិក៏បានពិនិត្យមើលជីពចររបស់នាង។« នូណា ?!! » ថេយ៉ុងដែលទើបតែមកដល់គេក៏រាងស្លន់ចិត្តបន្តិចពេលដែលឃើញមនុស្សស្រីៗជាច្រើនចោម រោមជុំ វិញកន្លែងនូណាគេង
« តើមានរឿងអីចំពោះនាង ? » ថេយ៉ុងរាងតម្លើងសម្លេងបន្លិចចោទសួរទៅកាន់លោក យាយមេភូមិ.
« ស្ងប់ចិត្តសិនទៅ រឿងនេះចាំសួរពួកនាងៗអស់នោះនៅពេលក្រោយក៏បាន » ពេលយាយមេភូមិនិយាយបែបនេះហើយថេយ៉ុងក៏ខំទប់កំហឹងមកវិញ.។ ចំណែកឯលោកយាយមេភូមិក៏បន្តពិនិត្យនូណា..« ហុឹម.. សំណាងល្អណាស់ដែលកូនរបស់នាងមិនរលូត »
« ថាម៉េច ? កូន?! » ថេយ៉ុងលាន់មាត់ទាំងភាពភ្ញាក់ ផ្អើលស្ទើរមិនគួរឲ្យជឿ.
« ត្រូវហើយមុននេះនាងហូរឈាមចេញមកខ្លាំងណាស់យើងស្មានថាកូននោះបានរលូតបាត់ទៅហើយ ប៉ុន្តែពេលនេះសំណាងវិញដែលកូននេះមិនបានកើតអី »
« ចឹងបានន័យថានាងមានកូនហើយ? » Taehyung*មានន័យថាខ្ញុំនឹងក្លាយជាឪពុកគេម្ដងទៀតហើយឬ!!*
25 Vote for Next part 👋🏻-
