1

348 16 3
                                    

+ផ្ដើម

ថ្ងៃនេះជាថ្ងៃល្អសម្រាប់គូរស្វាមីភរិយាមួយគូ រដែលត្រៀមនឹងប្រារព្ធពិធីមង្គលការនៅ អំឡុងពេលបន្តិចទៀតនេះ

នៅក្នុងបន្ទប់កូនក្រមុំសម្រាប់រៀបចំខ្លួនយើង ឃើញមានកូនក្រមុំនឹងម្តាយរបស់គេឈរ ក្បែរទាំងធ្វើទឹកមុខមិនរីករាយសោះ,ថ្ងៃនេះ ជាថ្ងៃល្អសម្រាប់កូនតែមើលទៅអ្នកជាម្តាយ ហាក់ធ្វើមិនខ្វល់សោះ

កន្លែងប្រារព្ធពិធីមានកូនកម្លោះឈរនៅ ក្បែរលោកអាចារ្យដើម្បីរងចាំវត្តមានរបស់ កូនក្រមុំដែលនឹងមកដល់ក្នុងរយៈពេល បន្តិចទៀតនេះ

" សួរស្តីលោក មីន យ៉ុងស៊ូ ថ្ងៃនេះពិតជា មានកិត្តិយសខ្លាំងណាស់ដែលបានលោក អញ្ជើញអោយមកចូលរួមពិធីមង្គលការកូនប្រុសរបស់លោក " ភ្ញៀវ

" ខ្ញុំក៏មានកិត្តិយសដែរដែលលោកស្រី អញ្ជើញមក មោះ...សូមអញ្ជើញ " លោក មីនដែលជាឪពុកខាងកូនក្រមុំក៏ញញឹម រាក់ទាក់ទៅកាន់ភ្ញៀវ

'' អរចាំមិនអីនោះទេ ខ្ញុំសូមទោសចំពោះប្ដី ខ្ញុំផងណាដែលថ្ងៃនេះគាត់មិនបានអញ្ជើញ ចូលរួម ព្រោះតែលោកដឹងមែនទេថាឡាត់ មានការងារត្រូវដោះស្រាយច្រើន "

" បាទមិនថ្វីទេលោកស្រី គឺថា...គាត់មិន មកក៏មិនអីដែរព្រោះថានាំតែបាក់មុខគាត់ នោះទេ និយាយត្រង់ចុះខ្ញុំមិនពេញចិត្តនឹង មង្គលការនេះហើយក៏រិទ្ធិតែមិនពេញចិត្តនឹង កូនកម្លោះ " លោកមីនមានប្រសាសន៍ទាំង បញ្ចេញអារម្មណ៍ស្អប់ដែលមាននៅក្នុងចិត្ត ប្រាប់ទៅលោកស្រីខាងនោះ

" លោកនិយាយអីបែបនេះ? ទោះលោក មិនពេញចិត្តតែលោកក៏យល់ព្រមមិនចឹង ! តែថាកូនប្រសារលោកធ្វើការអីដែរ? "

" ណ្ហើយ...និយាយត្រង់ចុះខ្ញុំនេះបាក់មុខ ស្ទើស្លាប់ទៅហើយ ឃើញទេគ្រួសារខ្ញុំ មានមុខមាត់ខ្លាំងណាស់អ្នកណាៗក៏ល្បីពី ត្រកូលមីន តែចង្រៃបានកូនប្រសារក្ររហាម គ្មានអីមួយរៀលមានតែម៉ូតូកញ្ចាស់ ខ្ញុំរអើម ណាស់ "

'' ប៉ា...ប៉ាដល់ពេលហើយខ្ញុំខំតែដើររក អរ ! ជំរាបសួរលោកស្រី " មីន យ៉ុនហ្គីជាកូនប្រុសបងនៃត្រកូលមីន និយាយរាក់ទាក់ទៅភ្ញៀវ

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now