4

84 8 1
                                    

+ ភោជនីយដ្ឋាន

ជុងហ្គុកមកដល់កន្លែងធ្វើការហើយក៏ចាប់ផ្តើមប្រតិបត្តិការតាមតួនាទីរបស់ខ្លួន,ជុងហ្គុកអង្គុយមុខហាងរងចាំទទួលភ្លៀដែលបានចតឡានយ៉ាងស្ងៀមស្ងាត់ចំណែកអ្នកដែលធ្លាប់តែធ្វើការជាមួយគ្នានោះនៅថ្ងៃនេះមិនឃើញវត្តមានគេមកនោះទេ

" ជុងហ្គុកមើលទទួលឡានភ្ញៀវនឹងរក កន្លែងសមរម្យអោយភ្ញៀវផង,ថ្ងៃនេះលោកយ៉ុមមិនបានមកធ្វើការទេចឹងហើយការងារ ទាំងអស់ត្រូវឯងជាអ្នកមើលការខុសត្រូវ " មេចុងភៅចេញមកប្រាប់

" បាទចឹងតើបានមិនឃើញគាត់មក " ជុងហ្គក

" ធ្វើការទៅ " មេចុងហៅរួចកិច្ចការគាត់ក៏ចូលទៅក្នុងហាងវិញដើម្បីបន្តធ្វើអាហារអោយភ្ញៀវ

" លោកសន្តិសុខចតឡានមួយ " ភ្ញៀវស្រែក

" បាទ ! បាទ~បាទសូមអញ្ជើញខាងនេះ យឺតៗ " ជុងហ្គុករត់ទៅទទួលភ្ញៀវយ៉ាង រាក់ទាក់

" អេ...អាប្អូនមកនេះ ! " បុរសម្នាក់ដើរចេញ ពីឡានទំនើបមួយគ្រឿងប្រើសម្ដីយ៉ាងឡយ ហៅជុងហ្គកហើយអីដែរចម្លែកនោះមើលទៅ គេទើបតែអាយុ20-21អីនឹងឯងតែហៅវៃស្មើតែម្ដង

" បាទមានការអី " ជុងហ្លកជាក្មេងមិនចេះ រករឿងមិនចេះប្រកាន់នឹងមានទំលាប់ខ្លាច មនុស្សជុំវិញខ្លួននាយឆ្លើយមួយៗមិនហ៊ានប្រើសម្ដីធំ

" ខ្ញុំចង់ចតឡាននៅទីនេះ ហើយលោក ត្រូវតែអង្គុយយាមឡានតម្លៃថ្លៃរបស់ខ្ញុំអោយ បានល្អបើមានរឿងអីកើតឡើងលើឡានខ្ញុំ តែបន្តិចលោកនឹងយកជីវិតមកសង យល់ ! " បុរសម្នាក់នោះនិយាយម៉ាត់ៗសម្លឹងនឹង ចង្អុលមុខរបសើជុងហ្គុកចំៗចង់ប្រាប់ថាអោយមើលឡានមួយនេះអោយបានល្អ

'' បាទមិនអីនោះទេលោកខ្ញុំនឹងអង្គុយទីនេះ មើលការខុសត្រូវលើឡានរបស់លោកអោយ បានល្អសូមអញ្ជើញលោកចូលទៅខាងក្នុងចុះ " ជុងហ្គុកឆ្លើយយ៉ាងគួរសម

'' ល្អ ចាំមកវិញយកលុយធៀប " នាយនិយាយរួចនាយក្រអឺតក្រទមក៏ដើរចេញទៅយ៉ាងមានអំនួត

ជុងប្លែកមិនហ៊ានប្រកែកនឹងសម្ដីគេនោះទេក៏សុខចិត្តដើរទៅទាញកៅអីមកអង្គុយយាមឡានអោយគេតាមបញ្ជានៅក្បែរមាត់ផ្លូវឡានចតក្បែរមាត់ផ្លូវហើយអោយជុងហ្គុកមកអង្គុយយាមមាតើផ្លូវចុះបើឡានម៉ូតូមកមិនបុកស្លាប់ហើយទេឬ?

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now