5

78 6 0
                                    

បន្ទាប់ពីម៉ោង10យប់បានកន្លងផុតទៅពេលវេលានៃម៉ោង11ក៏ឈានចូលមកដល់,ជីមីនយប់នេះគឺមិនទាន់ចូលគេងនោះទេគេនៅរងចាំជុងហ្គុកត្រឡប់មកវិញសិនព្រោះមានរឿងខ្លះចង់និយាយជាមួយគេ

មិនយូរប៉ុន្មានសំឡេងម៉ូតូក៏ពន្លឺឡើងនៅខាងមុខផ្ទះជាមូលហេតុធ្វើអោយជីមីនអាចសន្និដ្ឋានបានថាជុងហ្គ្រេកត្រឡប់មកហើយរួចជីមីនក៏ប្រញាប់ចេញទៅបើកទ្វារងចាំប្តី

" អូនមិនទាន់គេងទៀតមែនទេ? លើកក្រោយចូលគេងទៅកុំចាំបងអី " ជុងហ្គុកក្រោយឃើញភរិយាឈរនៅខាងមុខផ្ទះចាំខ្លួននាយក៏ពោលទាំងព្រួយចិត្ត

" អូនចង់ចាំបងត្រឡប់មកវិញណាមួយគេង ក៏មិនលក់ចឹងហើយក៏ចាំចេញមកចាំបងតែម្តងទៅ " ជីមីនរត់ចូលទៅអោបចង្កេះប្ដីរួចបណ្តើរចូលក្នុងផ្ទះ

" បងចូលទៅសម្អាតខ្លួនសិនទៅចាំអូនរៀបចំអាហារអោយបងញាំ " ជីមីន

បាទ " ជុងហ្គុកតបទាំងញញឹមទៅកាន់ប្រពន្ធរួចក៏ដើរចូលបន្ទប់បាត់ដើម្បីសម្អាតខ្លួន

មួយសន្ទុះក្រោយជុងហ្គុកក៏ត្រឡប់មកវិញ ចូលមកកាន់ផ្ទះបាយដែរមានរាងតូចនៅទីនោះរៀបចំអាហារទុកអោយរួចជាស្រេច។ ក្រោយមកក៏អង្គុយញ៉ាំអាហារដែរជាស្នាដៃភរិយារហូតដល់អស់ពីចានទើបនាំគ្នាចូលគេង

នៅក្នុងបន្ទប់តូចល្មមដែលមានជីមីនគេងកើយលើទ្រូងស្វាមីជាប់រួចក៏ពោលតិចៗទៅកាន់ជុងហ្គុកដែរបិទភ្នែកសម្ងំគេង

" ជុងហ្គុកអូនមានរឿងចង់សួរបង? " ជីមីននិយាយតិចៗទៅកាន់ជុងហ្គុក

'' អូនមានរឿងអីចង់សួរបង អូននិយាយ មកមិនថាក៏ដោយបងឆ្លើយបានទាំងអស់សម្រាប់អូន " ជុងហ្គុកតបទៅវិញដោយមានការសង្ស័យ

" បងគិតយ៉ាងមិចដែរបើអូនចង់រកការងារធ្វើ? ព្រោះអូនចង់ជួយការងារបងខ្លះមិនមែនចាំតែដេកស៊ីស្រួលទេណាបង ! អូនមិនចង់អោយបងលំបាកតែម្នាក់ឯងនោះទេ " ជីមីនងើបមុខឡើងស្របពេលជុងហ្គុកបើកភ្នែកងាកមកមើលមុខជីមីនដោយរអាចិត្ត

" ហេតុអីអូនចង់ធ្វើវា? បងមិនចង់អោយអូនធ្វើទេ បងមិនចង់អោយអូនលំបាកទេបើលំបាកអោយលំបាកបងតែម្នាក់បានហើយ " ជុងហ្គុកស្រពោនចិត្តជាខ្លាំង

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now