23

116 15 1
                                    

" បងថ្លៃលែងជីមីនទៅ ! " វត្តមានរបស់ជុងហ្គុកស្ទុះរត់ទៅទាញដៃយ៉ុនហ្គីចេញយ៉ាងរហ័សបន្ទាប់មកក៏ចាប់ទាញរាងកាយជីមីនមកអោបជាប់នឹងដើមទ្រូង

" ជុងហ្គុក !!!??? " យ៉ុនហ្គី/លោកស្រីមីន បើកភ្នែកធំៗភ្ញាក់ផ្អើលសឹងតែមិនជឿគ្រាន់តែឃើញវត្តមានជុងហ្គុកម្នាក់ៗព្រឺរោមព្រោះគិតថាជុងហ្គុកស្លាប់បាត់ទៅហើយតែមិននឹកស្មានថាចេញមកស្ដែងៗសោះ

" ឯងនៅរស់នៅពិតមែន? " យ៉ុនហ្គីសម្រួលអារម្មណ៍ដោយការលេបទឹកមាត់មុននឹងហាមាត់សួរដោយសឹងតែមិនជឿ

" ខ្ញុំមិនស្លាប់ បងថ្លៃ ម៉ាក់ក្មេក ខ្ញុំមិនបានស្លាប់ទេ ជីមីនមិនបានស្រមើស្រមៃទេ ជាខ្ញុំ ! ឈប់ថាអោយប្រពន្ធខ្ញុំបន្តទៀតទៅ " ជុងហ្គុកស្នើសុំក្រោយពីបានពោលបញ្ជាក់ថានេះគឺជាខ្លួនមិនមែនវិញ្ញាណនោះទេ

" សោកស្តាយណាស់ដែលលោកមីនមិននៅរស់ គាត់បាបកម្មច្រើនស្លាប់មុនខ្ញុំបើសិនជាគេមិនស្លាប់ប្រហែលជាត្រូវមកដៀលក្បាលអារហាមម្នាក់នេះទៀតហើយ តែខ្ញុំជឿថាបងថ្លៃនឹងម៉ាក់ក្មេកមិនមែនដូចជាតាកញ្ចាស់ម្នាក់នឹងផងទៅចុះ " សម្ដីជុងហ្គុកនិយាយចាក់ចំៗបេះដូងអ្នកឈរស្ដាប់យ៉ាងជ្រៅ មួយម៉ាត់ៗចេញមកដូចគ្រាប់ព្រួញចាក់ទម្លុះ

" ឯងស្ដីទៅ យើងនឹងទទួលខុសត្រូវគ្រប់យ៉ាងដែរមីនបានធ្វើទៅលើឯង តែឯងត្រូវតែសន្យាជាមួយយើងថាឯងនឹងអហោសិកម្មអោយគេ " លោកស្រីមីនចេញមុខទទួលខុសត្រូវជំនួសប្ដីទាំងមានអារម្មណ៍ ឆ្គាំឆ្គងជាមួយជុងហ្គុកកន្លងមក

" ខ្ញុំមិនបានសុំអោយអ្នកណាម្នាក់មកទទួលខុសត្រូវចំពោះរឿងដែរបានកើតឡើងនោះទេ សុំត្រឹមតែរស់នៅរាងខ្លួន ហើយខ្ញុំមិនអហោសិកម្មអោយមនុស្សលោភលន់ម្នាក់នោះជាដាច់ខាត ខ្ញុំទ្រាំច្រើនណាស់ គេបំបែកខ្ញុំនឹងជីមីនថែមទាំងដុតសម្លាប់ខ្ញុំទៀត " ជុងហ្គុកទប់កំហឹងមិនបញ្ចេញមកទាំងអស់ដោយយល់មុខម៉ាក់របស់ជីមីនទើបនិយាយតែអារម្មណ៍ឈឺចាប់តែបើអោយរៀបរាប់ច្បាស់ជាមិនសល់ទេ

" ក្នុងនាមយើងជាគ្រួសារសាច់ថ្លៃ យើងទទួលគ្រប់យ៉ាងព្រោះមីនគេសមតែទទួលបានបែបនេះហើយទង្វើអាក្រក់របស់គេវាសមណាស់ដែរធ្វើអោយឯងមិនអហោសិកម្មអោយគេ តែឯងមានគិតដល់ប្រពន្ធដែរទេ? ម៉ាក់ទុកពេលអោយសម្របសម្រួលគ្នា តោះយ៉ុន " លោកស្រីគាត់មិនបានខឹងនឹងសម្ដីរបស់ជុងហ្គុកឡើយគាត់មានតែព្រមទទួលការពិតព្រោះកាលដែលបាត់បង់វត្តមានរបស់ជុងហ្គុកជាចំណែកមួយដែលធ្វើអោយជីមីនស្ទើរស្លាប់ស្ទើររស់ដោយសារតែឪពុកបង្កើតរបស់ខ្លួន

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now