17

66 9 1
                                    

ជីមីនក្រោយពីមិនបានជួបមនុស្សដែរគេចង់ ជួបរួចមកដោយចិត្តមួម៉ៅនឹងស៊ីយ៉ាងដែរជាមិត្ត របស់ខ្លួនខ្លាំងពេកជីមីនក៏បានដើរសំដៅមកកាន់ កន្លែងស្ទូចត្រីដើម្បីបន្តរូអារម្មណ៍តានតឹងចោលខ្លះព្រមទាំងទឹកមុខស្អុយប៉ែមិនរីកអីបន្តិចសោះ

ដោយសារតែស៊ីយ៉ាងនឹងហើយធ្វើអោយគេ ខាតពេលវេលាអស់មិនយល់អារម្មណ៍របស់ជីមីន សោះថាតើគេចង់ដឹងប៉ុណ្ណាពីមនុស្សម្នាក់នោះបើមិនមែនដូចមនុស្សដែលខ្លួននឹករលឹករាល់ថ្ងៃនោះទេជីមីនក៏មិនខ្ចីប្រថុយចូលទៅកន្លែងមានគ្រោះថ្នាក់ចឹងដែរ...

" ជីមីនចាំយើងផងមើល ឯងខឹងយើងមែនទេ យើងសូមទោសក៏ព្រោះតែយើងខ្លាចឯងមានគ្រោះថ្នាក់ព្រោះទីនោះឯងក៏ដឹងហើយថាវាមានគ្រោះថ្នាក់ខ្លាំងណាស់យើងមិនអាចអោយឯងមានរឿងបានទេ ហើយម៉ាក់របស់ឯងនឹងបារម្ភពីឯងជាមិនខាន " ស៊ីយ៉ាងដើរតាមក្រោយជីមីនផងខំព្យាយាមរៀបរាប់ពីមូលហេតុដែលគេមិនចង់អោយជីមីនចូលទៅទីកន្លែងនោះផងប៉ុន្តែជីមីនមិនខ្ចីស្តាប់

" យើងទៅព្រោះយើងគ្រាន់តែចង់ដឹងថាគេនោះជា មនុស្សដែលយើងតែងតែនឹករលឹកឬអត់? ច្រើនឆ្នាំហើយដែលយើងមិនបានជួបគេ បើសិនជាមនុស្សដែរយើងចង់ជួបគឺជាមនុស្សដែរយើងកំពុងរងចាំវិញនោះស៊ីយ៉ាង ?? " ជីមីនបានបញ្ឈប់ដំណើរហើយក៏ងាកមកនិយាយជាមួយ ស៊ីយ៉ាងវិញដោយព្យាយាមអោយគេបានយល់ ពីចិត្តរបស់ខ្លួន

" ប៉ុន្តែបើមិនមែនជាគេ? យើងមិនដឹងថាឯងរងចាំអ្នកណានោះទេ គេត្រូវជាអ្វីនឹងឯងទៅហេតុអ្វីឯងប្រថុយនឹងគ្រោះថ្នាក់ដើម្បីទៅជួបគេខ្លាំងយ៉ាងនេះនោះជីមីន ? " ស៊ីយ៉ាងដោយចិត្តបារម្ភពីមិត្តពេកគេក៏និយាយដោយមិនបានគិតថាសម្ដីរបស់គេធ្វើអោយប៉ះពាល់អារម្មណ៍ជីមីនប៉ុណ្ណា

" គេជាអ្នកណាឯងមិនបាច់ចង់ដឹងទេ ព្រោះឯងមិនមែនជាយើងឯងមិនយល់ឡើយឯងមិនដែលបាត់បង់អ្នកណាគឺឯងមិនយល់នោះទេ " ជីមីនយល់ថាស៊ីយ៉ាងបារម្ភពីខ្លួនទើបបានជាមិនប្រកាន់ខឹងនឹងសម្ដីរបស់គេ ជីមីនព្យាយាមសម្រួលអារម្មណ៍ហើយតបទៅមិត្តភក្តិវិញ

" យើងចង់សួរឯងរឿងខ្លះបានទេជីមីនតើឯងរៀបការរួចហើយមែនទេ? " ស៊ីយ៉ាងស្រាប់តែនិយាយពាក្យនេះឡើយមកធ្វើអោយជីមីនសម្លឹងមើលមុខមិត្តយ៉ាងតន់ហន់

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now