20

99 8 0
                                    

ក្រោយពីម៉ាដាមមានប្រសាសន៍ចប់ហើយវាធ្វើ អោយជុងហ្កកមានការមិនស្ងប់ក្នុងអារម្មណ៍,គេឆ្ងល់ថាហេតុអ្វីម៉ាដាមព្រមអោយគេទៅងាយៗបែបនេះ? គាត់មិនទាមទារអ្វីសូម្បីតែបន្តិចទាំងដែលកន្លងមកគាត់នេះហើយជាអ្នកជួយជ្រុំជ្រែងគេតាំងពី
ដើមមក ?!

ជុងហ្គុកមិនដាច់ចិត្តឈានជើងចេញទៅដោយ មិនទាន់បានស្រាយចម្ងល់របស់ខ្លួននៅឡើយ ទេ,ជុងហ្គុកក៏សម្រេចចិត្តថានឹងទៅសួរម៉ាដាមអោយច្បាស់

" យើងដឹងថាឯងនឹងមកសួរយើងអំពីមូលហេតុ ដែលយើងព្រមអោយឯងទៅដោយងាយៗ ហ៊ឺស...កូនប្រុសយើងបាត់បង់ជីវិតដោយសារតែ ជួយសង្គ្រោះឯង មកដល់ពេលនេះបើសិនជាឯងចង់ទៅ Ok ឯងទៅចុះបើឯងមិនចេះគិត " ម៉ាដាមពោលរឿងចាស់ឡើងមកជាមូលហេតុស្ដាប់ហើយគួរតែយល់បើសិនជាយើងប្រើអារម្មណ៍គិតបន្តិចក្រោយនិយាយចប់ក៏ទាញកែវកាហ្វេមកផឹក

" ខ្ញុំគ្រាន់តែចង់ដឹង ម៉ាដាមគ្រាន់តែឆ្លើយនឹងខ្ញុំមកគឺបានហើយ ជីមីនបាននិយាយអ្វីខ្លះទៅកាន់ម៉ាដាម? គេដឹងមែនទេថាខ្ញុំមិនទាន់ស្លាប់ " ជុងហ្គុកប្រើកែវភ្នែកត្រជាក់បំផុតប៉ុន្តែបង្កប់ដោយក្តីព្រួយបារម្ភនឹងចង់ដឹងជាខ្លាំង

" ឯងនឹងគេជាបងប្អូនជីដូនមួយនឹងគ្នាត្រូវទេ? មីនបាននិយាយបែបនេះហើយគេបន្តទៀតថាបើឯងនៅរស់ថ្ងៃណាមួយគេនឹងតាមរកឯង ឯងជាបងប្រុសគេហេតុអីមិនបង្ហាញខ្លួនអោយប្អូនឃើញទៅ ? " ម៉ាដាមគីមនិយាយចប់ធ្វើអោយជុងហ្គុកភាំងមិនតូចនោះទេបងប្អូនចឹងហ្គេស?

" បងប្អូន !? ត្រូវហើយពួក-ពួកយើងជាបងប្អូនចុះម៉ាដាមបាននិយាយឬអត់ថាខ្ញុំនៅរស់ " ជុងហ្គុកគ្មានពាក្យត្រូវនិយាយក្រោយបានដឹងបែបនេះហេតុអ្វីជីមីនមិនប្រាប់ទៅថាគេនឹងខ្លួនត្រូវជាអ្វី? ហេតុអ្វីចាំបាច់ប្រើពាក្យថាបងប្អូនទៅវិញ

" អត់ទេ តែគេប្រាប់ថាគេនឹកឯង បើអាចទៅជួបគេបានម្តងទៅតាមដែលមើលទៅក្មេងម្នាក់នោះ ស្រឡាញ់ឯងខ្លាំងណាស់ " ម៉ាដាមពោលរួចក៏ទាញបានដែរមានបាយនោះមកញ៉ាំធ្វើអោយជុងហ្គុករៀងធូរចិត្តបន្តិច

ចឹងមានន័យថាម៉ាដាមនៅមិនទាន់ដឹងនៅឡើយទេថាគេនឹងជីមីនត្រូវជាអ្វីនឹងគ្នា? តែហេតុអីបានជាជីមីនជ្រើសយកចម្លើយបែបនេះ?

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now