8

66 4 0
                                    

" អូនមិនទៅណាចោលបងនោះទេបើទៅគឺត្រូវតែទៅទាំងពីរអ្នកអូនពិតជាខ្វះបងមិនបានវាប្រៀបដូចជាមេឃខ្វះព្រះអាទិត្យនឹងព្រះចន្ទមិនបានយ៉ាងចឹង " ជីមីនពោលរួចក៏ចូលទៅក្នុងរង្វង់ដៃរបស់ជុងហ្គុកហើយអោបយ៉ាងណែនព្រមដោយភាពកក់ក្តៅ

ជីមីនមិនល្ងង់ដល់ថ្នាក់មិនដឹងថាជុងហ្គុកកើតអីនោះទេ អារម្មណ៍របស់ជុងហ្គុកគឺធ្វើអោយជីមីនចាប់បានថាគេច្បាស់ជាមានរឿងលាក់បាំងជាមួយខ្លួនមិនខានព្រោះក្រោយពីនិយាយជាមួយលោកស្រីមីនរួចមក ទឹកមុខជុងហ្គុកក៏ប្លែក

" បងមានរឿងអីមែនទេ? បងអាចប្រាប់អូនបានដែរទេ? អូនមិនមែនមិនដឹងទេណាជុងហ្គុក បន្ទាប់ពីបងនឹងអ្នកម៉ាក់ជួបគ្នាតើ គាត់បាននិយាយអីខ្លះ? " ជីមីនងើបមុខមកសម្លឹងចំកែវភ្នែកប្តីរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់នឹងស្រពោនចិត្តនៅពេល ដែលជុងហ្គុកមិនតបតែប្រើកាយវិការក្រវីក្បាលជំនួស

" តែបងមិនដែលបែបនេះទេជុង !! អ្នកម៉ាក់ និយាយអីខ្លះវាប៉ះពាល់ដល់បងមែនទេ ? ជុងហ្គុកសូមបងកុំគិតអី កុំគិតថាពួកយើងនឹងត្រូវបែកគ្នាណា អូនមិនចង់អូនមិនព្រម ទោះស្លាប់ក៏អូនមិនទៅណាចោល បងដែរ " បន្ទាប់ពីបានដឹងនៅពាក្យពេចន៍របស់ជីមីនរួចមក,វាកាន់តែធ្វើអោយជុងហ្គុកទប់អារម្មណ៍មិនបាន គំនិតអវិជ្ជមានក៏កើតឡើងមកព្រមទាំងពាក្យសម្ដីរបស់លោកស្រីមីនទៀតផងវានៅវិលវល់ក្នុងខួរក្បាលជុងហ្គុកនៅឡើយ

ជីមីនចាប់ផ្ដើមស្រក់ទឹកភ្នែកចេញមកម្ដងមួយដំណក់ៗរហូរធ្វើអោយរាងតូចយំខ្លាំងៗចេញមកនៅចំពោះមុខប្តី

" អត់ទេកុំយំអី មិនមែនដូចអូនគិតនោះទេមីន បងមិនព្រមអោយអ្នកណាយកអូនចេញពីបងនោះទេមិនថាបងត្រូវប្តូរជីវិតក៏ដោយ បងមិនអោយអូនទៅគេទេទោះ បងគ្មានទ្រព្យច្រើនដូចគេតែបងមានចិត្ត ស្មោះទុកសម្រាប់អូន " ជុងហ្គុកលើកដៃជូតទឹកភ្នែកអោយជីមីនរួចក៏ទាញជីមីនមកអោបណែនព្រមទាំងពោលពាក្យដែលធ្វើអោយរាងតូចស្ងប់ចិត្ត

**1ខែកន្លងផុតទៅ

+ ភូមិគ្រឹះមីន

លោកមីនកំពុងតែជាប់មាត់ជាប់កពិភាក្សាជាមួយអ្នកណាទេមើលទៅដូចស្និតស្នាលគ្នាដល់ហើយថែមទាំងមានអ្នកកម្លោះម្នាក់នឹងស្ត្រីម្នាក់វ័យប្រហាក់ប្រហែល56ឆ្នាំកំពុងតែអង្គុយក្បែរនោះទៀតផង

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Tahanan ng mga kuwento. Tumuklas ngayon