6

68 7 0
                                    

ក្រោយពីបងប្អូនទាំងពីរអ្នកសំណេះសំណាលគ្នារួចមកពួកគេទាំងពីរក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដោយយ៉ុនហ្គីដែរជាបងប្រុសបានសុំទៅប្អូនថាខ្លួននឹងស្ម័ក ចិត្តជូនគេត្រឡប់ទៅផ្ទះដោយខ្លួនឯងប៉ុន្តែជីមីនហាមឃាត់ថែមទាំងសុំខ្ចីទូរស័ព្ទដៃពីបងប្រុសខ្លួនខលទៅណាក៏មិនដឹងថែមទៀត

យ៉ុនហ្គីក៏មិនចង់បង្ខំប្អូនបន្តទៀតនាយក៏សុខចិត្តឈរចាំម្នាក់នោះមកយកប្អូនពេលដែរជីមីនបានខលទៅអំបាញ់មិញនេះ

ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកចូលមកទាំងញញឹមទៅកាន់ជីមីន យ៉ុនហ្គីមើលដឹងថានោះជាអ្នកណាទើបបានត្រឹមតែមើលមុខប្អូនប្រុសដោយការធុញចិត្ត

" ជីមីនបងមកហើយ អរ..សួរស្តីបងថ្លៃ សុខសប្បាយទេបងថ្លៃ " ជុងហ្គុកញញឹមរាក់ទាក់ទាំងញញឹមទៅកាន់យ៉ុនហ្គីដែរមាននាមថាជាបងថ្លៃ

" ធម្មតាទេ ចឹងខ្ញុំទៅសិនហើយ ជីមីនបងទៅសិនហើយ " យ៉ុនហ្គីមិនតបអ្វីច្រើនទៀតនាយក៏ដើរចូលឡានបាត់តាមទម្លាប់ ទម្លាប់របស់នាយបែបនេះឯងមិនសូវចេះផ្អែមល្ហែមទេ ហីៗ

'' បាយៗបងប្រុស " ជីមីនលើកដៃលា

" អូនចាំបងយូរទេ មិញនេះដោយសារតែស្ទះចរាចរណ៍ពេកអូនអើយតែអីឡូវមោះ ឡើងមកយើងទៅផ្ទះយើងវិញបងបានត្រៀមអាហារអោយអូនរួចហើយណា " ជុងហ្គុកដឹកដៃប្រពន្ធឡើងលើម៉ូតូព្រមទាំងយកមួកសុវត្ថិភាពមកពាក់អោយទៀត

" អរគុណបង ចឹងប្រញាប់ទៅៗអូនឃ្លានហើយណា..មិញនេះអូនអត់បានញាំអីទេ " ជីមីនញញឹមមុខមិនរីកដាក់ប្តីធ្វើចរិកខ្ចីខ្ជូត

" ប្រពន្ធបងច្បាស់ជាឃ្លានហើយ តោះៗទៅហើយ " ជុងហ្គុក

**រំលង

ត្រឡប់មកកាន់យ៉ុនហ្វីវិញក្រោយពីបើកឡានចេញពីភោជនីយដ្ឋានដែលបានណាត់ជួបប្អូនអំបាញ់មិញមកគឺនាយមិនទាន់ទៅណាឆ្ងាយទេនាយនៅចាំមើល ប្អូនក្បែររបង...

នាយសង្កេតឃើញថាជុងហ្គុកយកចិត្តទុកដាក់ចំពោះប្អូនប្រុសខ្លួនណាស់អារម្មណ៍របស់នាយគឺមិនបានស្អប់ជុងហ្គុនោះទេ ប៉ុន្តែគេគ្រាន់តែមិនពេញចិត្តត្រង់ថាប្អូនរបស់ខ្លួនហេតុអីជ្រើសរើសរៀបការជាមួយមនុស្សក្ររហាមដូចជាជុងហ្គុក? បើអាចគេនឹងយក ប្អូនគេត្រឡប់មកវិញតេអារម្មណ៍មួយទៀតប្រាប់ថាបើធ្វើបែបនោះវាអាចនឹងធ្វើអោយគេបែកបាក់គ្នា

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now