13

75 9 0
                                    

ពេលវេលាចេះតែរំកិលទៅមុខជារឿយៗចំណែក រឿងរបស់លោកមីនក៏មិនទាន់ដោះស្រាយរួចប៉ុន្តែ រាល់,ពេលនេះលោកត្រូវបានប៉ូលិសឃាត់ខ្លួននឹងឃុំទុកសិនរងចាំមេធាវីរបស់លោកចេញមុខមក ដោះស្រាយជាលើកទីពីរនៅចំពោះមុខតុលាការ ទាំងមូល

លោកមីននៅតែអះអាងថាគាត់មិនបានធ្វើហើយគ្មានអ្នកណាហ៊ានចេញបញ្ជាចាប់លោកមីនចូលគុកបាននោះទេក៏ព្រោះតែលោកមានខ្នងអាង, តែចាំមើលចុះតើគាត់នៅបានយូរប៉ុណ្ណាទៀតទៅក្នុងការចរចេសមាត់នឹង

" លោកស្រីខ្ញុំនៅតែចង់អោយលោកស្រីទៅបំភ្លឺ នៅចំពោះមុខតុលាការជាមួយនឹងខ្ញុំ ដូច្នេះទោស របស់លោកអាចស្រាលជាងនេះ " មេធាវីរបស់លោកមីនក៏តាំងចិត្តសុំអោយយ៉ុនហ្គីជូនមករកលោកស្រីមីនដល់ដេហ្គូនឹងធ្វើការសុំអង្វរដល់គាត់

" ក្នុងនាមខ្ញុំជាប្រពន្ធ ខ្ញុំមិនមែនមិនចង់ជួយប្តី របស់ខ្ញុំអោយរួចពីសំណាញ់ច្បាប់នោះទេ ប៉ុន្តែទង្វើរបស់លោកមីនមិនបានធ្វើឡើងដោយអចេតនានោះទេ មនុស្សមានទោសត្រូវតែជាប់គុក កុំថាខ្ញុំយកក្បាលរួចកន្ទុយរួចចង់សុខខ្លួនឯងហើយទុកអោយប្តីវេទនាលោក មីនមានចិត្តឃោរឃៅខ្លាំងពេក ដូច្នេះកុំថាខ្ញុំយករួចខ្លួនទេម្នាក់ឯង " លោកស្រីមីនប្រកែក ដាច់ខាត

" អ្នកម៉ាក់ប៉ុន្តែយ៉ាងណាក៏ព្រមជួយសម្រាលទោសលោកប៉ាទៅ បើម៉ាក់ព្រមជួយលោកប៉ានោះនោះទោសរបស់លោកប៉ាអាចនឹងស្រាលជាងមុនបើមិនចឹងទេប៉ានឹងជាប់គុកអស់មួយជីវិត " យ៉ុនហ្គីចូលមកអង្វរទៅកាន់ម្តាយ

" អោយម៉ាក់និយាយបែបណា ម៉ាក់មិនបាននៅក្នុងហេតុការណ៍នោះទេ "

" តែលោកស្រី... ខាងពួកខ្ញុំបានរៀបចំ របាយការណ៍រួចរាល់ហើយគឺរងចាំតែលោកស្រីម្នាក់ប៉ុណ្ណោះ" មេធាវី

" ខ្ញុំមិនដឹង អោយខ្ញុំនិយាយបែបណា?ស្រួលមិនស្រួលតុលាការនឹងចោទថាខ្ញុំរួមដៃជាមួយគេទៀត " លោកស្រីអង្គុយដកដង្ហើមធំយ៉ាងតានតឹងចំពោះបញ្ហាដែលមាននៅចំពោះមុខ

" គ្មានរឿងនេះកើតឡើងទេលោកស្រី " មេធាវី

" ម៉ាក់ យល់ដល់ខ្ញុំនឹងប្អូនព្រមទាំងគ្រួសារទាំងមូលផងណាម៉ាក់ កូនមិនចង់ឃើញគ្រួសារយើងស្ថិតក្នុងស្ថានភាពបែបនេះនោះទេ " យ៉ុនហ្គីពន្យល់ម៉ាក់មួយៗតាមដែលអាចធ្វើបាន

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now