[មិនស្ថិតស្ថេរ!]

992 29 0
                                    

Episode 1

គ្រប់គ្នាតែងតែនិយាយថានៅលើលោកនេះគ្មានអ្វីមួយដែលស្ថិតស្ថេរឡើយអ្វីៗគ្រប់យ៉ាងនិងត្រូវផ្លាស់ប្តូរទៅតាមពេលវេលា។
តើពិតទេ?តើវាគ្មានអីស្ថិតស្ថេរគង់វង្សដូចគេនិយាយមែនឬ?ចុះក្តីស្រលាញ់ដែលគេធ្លាប់មានចំពោះខ្ញុំពេលនេះក៏កំពុងតែរិចរិលដែរត្រូវទេ?
មិនថាខ្ញុំខំចំណាយពេលច្រើនប៉ុណ្នាដើម្បីចាប់ផ្តើមវាតើវានិងមិនស្ថិតស្ថេរទេត្រូវទេ?
ស្រលាញ់ខ្លាំងតែដំបូង!ល្អពិរោះតែដំបូង!
គូរស្នេហាភាគច្រើនស្ទើតែ99%គឺល្អូកល្អើនបានតែ
ដំបូងយូរៗទៅក៏សោះអង្គើយប្រៀបដូចជាស្ករកៅស៊ូដែលទំពារពីដំបូងមានរសជាតិផ្អែមឆ្ងាញ់ធ្វើឪ្យចង់ទំពារម្តងហើយម្តងទៀតកាន់តែទំពារកាន់តែជក់!
តែមិនបានប៉ុន្មានផងការទំពារនោះក៏ចាប់ផ្តើមគួរឪ្យធុញទៅៗមិនថាចាប់ផ្តើមពីដំបូងផ្អែមហើយជក់ចិត្ត
យ៉ាងណាឡើយក៏ចុងបញ្ចប់គេនិងខ្ជាក់វាចេញដដែលហើយស្ករកៅស៊ូមួយនោះនិងលែងមានតម្លៃទៀតហើយគ្មានអ្នកណាទៅរើសរបស់បែបនោះពីដីយកមកទំពារវិញទេមានតែមនុស្សភ្លើដែលឆោតល្ងង់
ប៉ុណ្នោះ។
គូរស្នេហ៍មួយគូរដែលខិតខំតាំងពីបាតដៃទទេរទោះលំបាកវេទនាប៉ុណ្នាក៏មិនលែងដៃគ្នាដែលដោយហេតុនៃភាពតស៊ូនិងសេចក្តីស្មោះត្រង់របស់អ្នកទាំងពីរធ្វើឪ្យពួកគេដើរមកដល់ចំណុចមួយដែលគួរឪ្យស្ញើច!
ផ្ទះវីឡាធំស្កឹមស្កៃអ្នកបម្រើឆ្វេងស្តាំលុយកាក់ច្រើនហូរហៀរចាយមិនខ្វះឡានទំនើបគ្រប់សេរីសម្លៀកបំពាក់របស់របប្រើប្រាស់មានតម្លៃថ្លៃកប់ពពក។ទាំងនេះជាអ្វីដែលមនុស្សគ្រប់រូបត្រូវការតែមិនប្រាកដថាមានរបស់ទាំងនេះហើយអ្នកនិងមានក្តីសុខនោះទេ។មនុស្សម្នាតែងនិយាយាថាលុយជាសុភមង្គល!អ្នកគិតខុសហើយយកវាទៅគិតម្តងទៀតទៅគិតដោយការពិចារណាខ្ពស់បំផុតបើអ្នកនៅតែយល់ឃើញថាលុយជាអ្វីៗគ្រប់យ៉ាងលុយជាសុភមង្គលនោះបានសេចក្តីថាអ្នកខុសហើយខុសហើយដែលគិតបែបនេះខុសខ្លាំងទៀតផង។
ទោះសម័យបច្ចប្បន្នលុយអាចបញ្ចាក្បាលមនុស្សគ្រប់គ្នាលុយអាចឪ្យមនុស្សស្លាប់ឬរស់ប៉ុន្តែលុយមិនអាចទិញសុភមង្គលបានទេ!
ពាក្យមួយឃ្លានេះស្តាប់ទៅដូចធម្មតាតែវានិងមិនធម្មតាឡើយបើអ្នកបានប្រទះវាដោយផ្ទាល់ពេលនោះទើបអ្នកដឹងថាមួយឃ្លានេះសែនមានន័យជ្រាលជ្រៅនឹងត្រឹមត្រូវ។

«ហ៉ឹម...!»កម្លោះកាយតូចទម្លាក់ខ្លួនលើពូកទន់ៗភ្នែកសម្លឹងមើលពិដានដ៏ធំពណ៌សទាំងក្នុងចិត្តគិតនេះគិតនោះមិនឈប់គេដកដង្ហើមធំមួយខ្សោកដើម្បីបន្ធូរភាពតានតឹងដែលកំពុងមានក្នុងអារម្មណ៍។

«ពេលណាបងមកពីធ្វើការវិញ!»សម្លេងស្រាលៗបន្លឺឡើងទាំងអារម្មណ៍អន់ចិត្តអន់ថ្លើមនិងស្វាមីដែលពុំសូវអើពើនិងខ្លួនដូចគ្រាមុន។មួយថ្ងៃៗធ្វើការមិនឈប់គ្មានទាំងពេលវេលាឪ្យខ្លួនសូម្បីបន្តិច។

«ម៉ោង9ជាងទៅហើយ..ខ្ញុំគួរតែខលទៅគាត់ល្អទេ?»មាឌល្អិតក្រោកសម្តៅទៅទូរស័ព្ទខ្លួននៅលើតុ
ក្នុងចិត្តគិតចង់ខលទៅស្វាមីថាត្រលប់មកស្មាលណាតែចិត្តមួយទៀតខ្លាចរំខាន។

«គួរតែខលទៅ!»ក្រោយសម្រេចចិត្តច្បាស់អ្នកកម្លោះដែលមានរាងតូចច្រលឹងឈោងដៃយកទូរស័ព្ទដាក់គូទអង្គុយលើចុងពូកហើយចុចទៅលេខអ្នកជាស្វាមីទាំងក្នុងចិត្តភ័យបន្តិចអីបន្តិចស្មានមិនត្រូវ។

«ហាឡូ..Jungពេលណាបងត្រលប់មក...»

(អឺស..អឺស..អូនអស្ចារ្យណាស់ប្រពន្ធសម្លាញ់!)
សម្លេងអ្នកជាប្តីថ្ងួចថ្ងូរយ៉ាងរហឹមបូករួមនិងសម្លេងបោកផ្ទប់យ៉ាងលាន់ទ្រហឹងពីម្ខាងការសន្ទនា។

ខ្ពោក!
សម្លេងបេះដូងរបស់កាយតូចដែលលោតចេញតាមមាត់ធ្លាក់ដល់ដីឮសូរតែខ្ពោកពេលឮសម្លេងប្តីស្រែកថ្ងូរហៅស្រីផ្សេងថាប្រពន្ធពេញៗមាត់មិនពិតទេទោះប្តីខ្ញុំភិតក្បត់ខ្ញុំ។ក៏ខ្ញុំដឹងដែលថាគាត់ព្យាយាមលាក់គាត់មិនចង់ឪ្យខ្ញុំដឹងឡើយគាត់ខ្លាចខ្ញុំខកចិត្តនិងខូចចិត្តខ្ញុំមិនអាចនិយាយអីបានទេបើគាត់ដឹងថាខ្ញុំបានដឹងឮគាត់ក្បត់គាត់ប្រហែលជាអន់ចិត្តណាស់ហើយដែលខំលាក់តែខ្ញុំនៅតែដឹងខ្ញុំគួរតែធ្វើគរធ្វើថ្លង់ហើយទើបបាន!។

«....»Taehyungខួរក្បាលប្រែជាទទេរស្អាតមុខដែលញញឹមសង្ឃឹមថាបានឮសម្លេងដ៏ក្រអួនក្រអៅរបស់ប្តីក៏ប្រែមួយរំពេចរាងកាយរបស់គេប្រែជាត្រជាក់ស្តូកដៃជើងចាប់ផ្តើមលែងមានទម្ងន់ទន់ជើងអង្គុយខ្ពៀកនិងការ៉ូ។សាច់ដុំម្យ៉ាងផ្នែកខាងឆ្វេងចាប់ផ្តើមឈឺពឺតដូចគេយកចុងកំបិតដែលមុតស្រួចមកឈូតលេង។ដៃចាប់ផ្តើមញ័រទទ្រើកលែងស្តាប់តាមការបញ្ជាសម្លេងថ្ងួចថ្ងួររបស់ប្រុសស្រីមួយគូរនៅតែបន្លឺឡើងឥតឈប់ធ្វើឪ្យអ្នកដែលឮនោះលើកដៃខ្ទប់
ត្រចៀកខ្លួនទាំងភាពភ័យខ្លាចទឹកភ្នែកចាប់ផ្តើមស្រក់ចុះដោយហាមមិនបានក៏ចាប់កើតមានឡើង
មានដឹងទេថាយំដោយមិនឮសម្លេងបែបនេះវាតឹងថប់ណាស់។គេតែងគិតមករហូតតែងតែខ្លាចមករហូតកាន់តែគិតកាន់តែជួបនេះឬជាច្បាប់នៃការស្រូបទាញ?

To be continue ✨

The one that got away Where stories live. Discover now