[គេនឹងសម្លាប់ខ្ញុំមិនខាន!]

305 19 0
                                    

Episode 12 : ភាគទី ១២

ថ្ងៃថ្មី

កាយតូចច្រលឹងក្នុងសម្លៀកបំពាក់ធម្មតាដើររករបស់អីម្យ៉ាងដែលមិនមែនជាបន្ទប់របស់ខ្លួនយ៉ាងរហ័សរហួន។គេដើរបើកមើលតាមទូរហឹបនឹងទូរសម្លៀកបំពាក់ផ្សេងៗនៅតែពុំឃើញពេលក្រលេកភ្នែកក៏ឃើញក្នើយសធំមួយនៅលើគ្រែដែលត្រូវបានគេរៀបចំយ៉ាងរៀបរយ។Taehyungតក់ក្រហល់រុករកក្នុងស្រោមក្នើយក៏ប្រទះឃើញរបស់មួយដែលខ្លួនព្យាយាមស្វែងរកជាយូរ។

«ឃើញហើយ!»រាងតូចបន្លឺឡើងទាំងញញឹមបិទមាត់មិនជិតដោយសម្លឹងមើលរបស់ក្នុងដៃដែលទើបតែរកឃើញអម្បាញ់មិញពុំដាក់ភ្នែកវាជាចិញ្ចៀនមួយវង់ដែលមានការរចនាយ៉ាងល្អឥតទាស់ហើយវាមើលទៅគឺជាចិញ្ចៀនគូរដែលស្រដៀងទៅនឹងរបស់
Taehyungដែលគេតែងតែពាក់វាជាប់រហូតមកគ្រាន់តែចិញ្ចៀនមួយនោះពុំមានត្បូង។

«លោកកំពុងធ្វើអី»ភាពត្រេកអរក៏រសាត់បាត់ហើយជំនួសដោយភាពភ័យខ្លាច!Taehyungត្រូវភ្ញាក់ឪ្យក្រញាងក្រោយដឹងថាមានអ្នកចូលមកចំណែកសម្លេងនេះគេច្បាស់ណាស់គឺស្រីម្នាក់នោះ។

«គ្ម..គ្មានទេ!»Taehyungក្រពាត់ដៃទៅក្រោយសូកចិញ្ចៀននោះនៅនឹងមេដៃព្រោះទំហំវាធំ។គេក្រវីក្បាលថាគេមិនបានធ្វើអីទេ។

«លោកចូលមកបន្ទប់ខ្ញុំធ្វើអី?អ្នកណាអនុញ្ញាត!»Sin Shellyបន្លឺឡើងទាំងខឹងក្រោធគេមិនចូលចិត្តឡើយអ្នកណាដែលធ្វើចរិតដូចជាចោរចូលមកបន្ទប់គេរុះរើគ្មានការអនុញ្ញាតគេក៏មិននឹកស្មានថាTaeជាមនុស្សបែបនេះសោះ។

«គឺ...គឺ....»Taehyungរកឆ្លើយមិនត្រូវក្នុងចិត្តគិតភ័យខ្លាចថាគេនឹងបន្ទោសខ្លួនជាចោរ។

«លោករកចិញ្ចៀននោះរឺ??»Shellyសួរទៅ
Taehhungបែបសម្លេងធម្មតាតែអ្នកខាងនោះក្រោយឮបែបនេះបេះដូងក៏ចាប់ផ្តើមលោតខុសប្រក្រតីនេះគេដឹងបានយ៉ងមិចថាខ្លួនកំពុងរកវា។

«ន..នាងចង់និយាយអី?»

«ចិញ្ចៀនដែលJungបានទុកវានៅក្នុងស្រោមក្នើយនោះអី!»Shellyអោបដៃដើរសម្តៅមកTaeទឹកមុខចាប់ប្រែហាក់ស្មានមិនត្រូវពីចិត្តរបស់នាង។

«នា...នាងនិយាយអីខ្ញុំមិនយល់ទេ?»Taehyung
ព្យាយាមមិនបញ្ចេញប្រតិកម្មអ្វីទាំងអស់តែក្នុងចិត្តកំពុងពុះកញ្រ្ចោលនេះនាងដឹង?

The one that got away Where stories live. Discover now