[ខ្ញុំនៅទីនេះហើយ!]

337 21 0
                                    

Episode 15 : ភាគទី ១៥

ក្នុងបន្ទប់តូចល្មមមួយមានការតុបតែងយ៉ាងស្រស់ស្អាតប៉ុន្តែក្លិនម្យ៉ាងបានធ្វើឪ្យបរិយាកាសនៃបន្ទប់នេះប្រែប្រួលក្លិនឈួលនៃឈាមក្រហមឆ្អៅភាយឈួលពេញបន្ទប់រាងកាយតូចមួយដេកស្ពៀបសម្លឹងមើលដៃខ្លួនដែលពោរពេញទៅដោយឈាមនោះឈាមនៅតែបន្តរហូរឥតស្រាកស្រាន្តធ្វើឪ្យកន្លែងមួយនោះគឺក្រាលទៅដោយឈាម។ក្លិនឆ្អាបនៃឈាមភាយពេញបន្ទប់ស្ទើតែឈ្លក់កាយតូចចាប់ផ្តើមបិទភ្នែកទៅម្តងបន្តិចព្រោះគ្មានកម្លាំងកំហែងបន្តទៀតតែសម្លេងទម្លុះទ្វារនឹងសម្លេងសម្រឹបជើងមនុស្សម្នាក់ក៏លាន់ឡើងចំណែកTaehyungចាប់មិនបានអ្វីបន្តបានត្រឹមបិទភ្នែកនៅក្នុងត្លុកឈាមមួយនោះទាំងទឹកភ្នែកហូរមិនដាច់វាហូរនេះមិនមែនមកពីឈឺរបួសដែលកំពុងតែមានតែឈឺរបួសខាងក្នុងដែលគ្រាំគ្រាព្យបាលមិនចេញនោះទៅវិញទេ។

«Taehyung!!!!»Jung Soulលើកបីត្រកងកាយតូចដែលត្រជាក់ល្អូកនោះខ្លួនគេគឺពោរពេញទៅដោយឈាមនាយលើកបីគេឡើងរត់ចេញពីទីនេះសម្តីទៅមន្ទីពេទ្យដែលនៅជិតនេះសំណាងហើយមានមន្ទីរពេទ្យនៅជិតនេះកុំអីមិនរស់ទេ។

«ហេតុអីក៏Taeគេធ្វើបាបខ្លួនឯងដល់ថ្នាក់?»
កម្លោះមាឌមាំដែលអាវពណ៌សប្តូរជាពណ៌ក្រហាមនោះក៏លាន់មាត់ឡើងដោយអត់មិនបានតាមកំហឹងគេគឺចង់ទៅដាល់អាប្អូនថ្លៃនោះឪ្យណាណីទេគេមិនដឹងទេថាTaehyungធ្លាប់ជួបអ្វីមកខ្លះពីមុនមកតែប្រហែលជាវាធ្ងន់ធ្ងរណាស់ហើយទើបដល់ដំណាក់កាលនេះ។

ក្រាក

«លោកគ្រូពេទ្យគេយ៉ាងមិចហើយ?»Jung Soul
ក្រោកឡើងពីកៅអីយ៉ាងត្រហេបត្រហបសំដៅទៅលោកគ្រូពេទ្យដែលបើកទ្វារចេញមកពីបន្ទប់សង្រ្គោះបន្ទាន់នោះ។

«អ្នកជំងឺមិនអីនោះទេពីព្រោះមុខរបួសមិនជ្រៅដែលបណ្តាលឪ្យដាច់សរសៃរនោះទេប៉ុន្តែដោយសារតែឈាមហូរច្រើនពេកទើបពួកយើងត្រូវការបញ្ចូលឈាមឪ្យជាបន្ទាន់ប៉ុន្តែប្រភេទឈាមABរបស់គេមានតែអ្នកប្រភេទឈាមOឬABដូចគ្នាទេទើបអាចបញ្ចូលបានហើយឈាមនេះជាប្រភេទឈាមកម្រទៀតផងនេះជាបញ្ហា!»

«ខ្ញុំ....ខ្ញុំមានឈាមប្រភេទOយកឈាមខ្ញុំទៅ!»
Jung Soulហាឡើងដោយមិនស្ទាក់ស្ទើឯគ្រូពេទ្យក៏យល់ព្រមដោយការបូមឈាមនេះគឺមានក្រដាស់ស្នាមទទួលស្ម័គ្រចិត្តត្រឹមត្រូវនឹងពិនិត្យពីសុខភាព
Jung Soulពីព្រោះខ្លាចថាគេមានជំងឺប្រចាំកាយឬរោគផ្សេងៗក្រោយដឹងថាសុខភាពឈាមគឺល្អខាង
គ្រូពេ្យក៏ចាប់ផ្តើមក្រោយបូមរួចរាល់ឈាមក៏ត្រូវបានបញ្ចូនទៅបន្ទប់សង្រ្គោះបន្ទាន់យ៉ាងរហ័សឯខាងគ្រូពេទ្យជំនាញក៏ចាប់ផ្តើមបញ្ចូលឪ្យអ្នកជំងឺយ៉ាងយកចិត្តទុកដាក់បំផុតឯJung Soulក្រោយត្រូវគេបូមឈាមរួចក៏បិទភ្នែកសម្រាកបន្តិចព្រោះពុំសូវមានកម្លាំងលោកគ្រូពេទ្យថាបំប៉នតែបន្តិចគឺលែងអីហើយ។

The one that got away Where stories live. Discover now