[ហេតុអី្វក៏ជាខ្ញុំ?]

308 16 0
                                    

Episode 10 : ភាគទី ១០

មួយល្ងាចមកនេះTaeបានទៅច្រើនកន្លែងណាស់ទៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់មិនមានសម្លេងរំខានព្យាយាមធ្វើចិត្តមិនគិតរឿងអវិជ្ជមានពេលនេះធ្វើឪ្យគេមានអារម្មណ៍ថាធូរខ្លះហើយ។កាយតូចឈានជើងចូលក្នុងផ្ទះបាត់មួយល្ងាចមកនេះដូចគ្មានអ្នកណាខ្វល់ខ្វាយឬរវីរវល់នឹងគេសោះ។Taehyungដើរកាត់បន្ទប់ទទួលភ្ញៀវក្រលេកឃើញប្តីខ្លួនអង្គុយកៀកកើយជាមួយShellyមើលទូរទស្សន៍ធ្វើមិនដឹងគេដើរចូលមកនាយមិនសូម្បីតែសម្លឹងមើលគេ។

«អូ!Taehyung លោកទើបតែមកពីណា?»Shellyក្រោកឡើងពីសាឡុងសម្តៅមករករាងតូច។

«មកនេះមកTaeពួកយើងអង្គុយនិយាយគ្នាលេងសិនទៅ!»ShellyទាញដៃTaeទៅអង្គុយនៅលើសាឡុងជាមួយJungkookដោយTaeអង្គុយកណ្តាលសងខាងអ្នកទាំងពីរ។

«ចាំខ្ញុំជិតផ្លែឈឺឪ្យ!»Shellyទាញកាំបិតនៅលើតុអង្គុយអោនជិតផ្លែឈឺបានដៃJungkookអោនមកថើបថែលកញ្ចឹងករាងតូចហើយសួរនាំគេដោយសម្លេងផ្អែម។

«អូនទើបតែមកពីណា?»សម្លេងស្រាលខ្សឹបតិចៗ
រាងក្រាស់នៅតែបន្តត្រដុសច្រមុះនឹងកញ្ចឹងកTaeខាំក្រញិចរហូតមានដុំពកជាំតិចៗ។Taehyungមិនអាចធ្វើអ្វីបានត្រឹមសំងំស្ងៀមយូរៗទៅខ្លួនជាប្រពន្ធដើមជាប្រពន្ធស្របច្បាប់តែត្រូវមកធ្វើបែបនេះលួចលាក់ក្រោយខ្នងគេទៅវិញមានអារម្មណ៍ថាសិទ្ធដែលមានឈ្មោះជាប្រពន្ធលែងមានប្រសិទ្ធភាពហើយពេលនេះ។

«អូយ!»សម្លេងShellyស្រែកត្អូញក្រោយជិតមិនប្រយ័ត្នក៏បណ្តាលឪ្យមុតដៃហូរឈាមរហាម។

«Shelly!»Jungkookហក់ចុះពីលើសាឡុងបែប
តន់ណ្ហន់ទាញដៃShellyយកមកបៀមបឺតឈាមដែលហូរមកដោយមិនរអើម។ឯTaehyungបានត្រឹមសម្លឹងមើលកាយវិការខ្វល់ខ្វាយរបស់នាយទាំងចិត្តល្ហរល្ហេវពីមុននាយក៏ធ្លាប់ធ្វើបែបនេះដាក់គេដែលគឺបារម្មណ៍ខ្វល់ខ្វាយខ្លាំងណាស់តែពេលនេះលែងបែបនោះទៀតហើយជំនួសដោយរូបគេគឺ
Sin Shelly ទៅវិញ។

«Taehyung!! មិចនៅសម្លឹងបែបនេះឆាប់ទៅយកប្រអប់ថ្នាំមក»Jungkookគំហកឡើងក្រោយឃើញTaeភ្លឹកៗមិនខ្វល់ខ្វាយនឹងShellyសោះមនុស្សស្អីបែបនេះឃើញហូរឈាមប៉ុណ្នឹងហើយនៅហីៗដាក់នាងទៀតមិនអាណិតនាងខ្លះទេឬ?

The one that got away Where stories live. Discover now