[ចិត្តរបស់គេទាំងស្រុងបានផ្តល់ឪ្យមនុស្សម្នាក់!]

401 22 0
                                    

Episode 18 : ភាគទី ១៨

Kim Taehyungគេងនៅលើគ្រែអ្នកជំងឺទាំងទឹកមុខស្លេកដូចជាខ្មោចគេមកទីនេះគឺដើម្បីដើរលេងកម្សាន្តនូវជីវិតចុងក្រោយរបស់ខ្លួនតែអ្នកណាទៅដឹង
បែរជាមកត្រូវសាករសជាតិដេកពេទ្យនៅជប៉ុនទៅវិញដោយពេទ្យពិនិត្យឃើញថាចង្វាក់បេះដូងខ្លួនស្រាប់តែចុះខ្សោយមិនដឹងពីមូលហេតុក៏ត្រូវសម្រាកបន្តមើលអាការ:ឯJung Soulវិញក៏ហោះមកជប៉ុន
មកមើលគេយ៉ាងតន់ណ្ហន់។

«Taehyung!ខ្ញុំបានទិញអាហារមួយចំនួនឪ្យញ៉ាំទៅអាងលេបថ្នាំ!»Jung Soulដើរចូលមកជាមួយបបរក្តៅមួយចានជាស្រេចតែទឹកមុខក៏ប្រែក្រោយត្រូវអ្នកម្ខាងហាមាត់បដិសេធ។

«ខ្ញុំមិនឃ្លានទេ»សម្លេងស្រាលស្អកតបបែបមិនចង់។

«មិនឃ្លានក៏ត្រូវតែញ៉ាំដែល!»នាយដាក់ចានបបរចុះនិយាយលួងលោមឪ្យអ្នកម្ខាងយល់ព្រម។

«ខ្ញុំឆ្ងល់ណាស់មិចក៏លោកត្រូវមករវីរវល់នឹងខ្វល់ខ្វាយជាមួយមនុស្សគ្មានសាច់ញាតិដូចជាខ្ញុំ!
ចេញទៅកុំមករវីរបល់ជាមួយខ្ញុំទៀតខ្ញុំមិនត្រូវការអ្នកណាទាំងអស់ឆាប់ចេញទៅ»សម្លេងស្រែកដេញJung Soulឪ្យចាកចេញគេមិនចង់ឪ្យប្រុសម្នាក់នេះត្រូវមកខ្វល់ខ្វាយពីគេទេយ៉ាងណាមុននឹងក្រោយក៏ត្រូវស្លាប់គ្រាន់តែមិនដឹងថាពេលណា។

«Taeសម្រួលអារម្មណ៍សិនទៅកុំឆេវឆាវអី!»
Jung Soulនៅតែតបដោយសម្លេងស្រាល។

«លោកខំម្លេះ!លោកនឹងខ្ញុំក៏ដឹងថាមុននឹងក្រោយខ្ញុំក៏ត្រូវស្លាប់មិចក៏ត្រូវខ្វល់ខ្វាយច្រើនធ្វើអីឪ្យបណ្តោយទៅតាមយថាកម្មទៅខ្ញុំសុំចុះ!!»Taehyung
ស្រែកឡើកយំសស្រាក់ឯJung Soulមិនមាត់ចូលមកអោបលួងលោមគេដោយទឹកមុខស្មើធេង។

«ខ្ញុំសុំទោសដែលខ្ញុំមិនអាចស្គាល់Taeលឿនជាងនេះបើខ្ញុំស្គាល់Taeពីយូរមកខ្ញុំនឹងមិនបណ្តោយឪ្យTaeបែបនេះឡើយ!ដរាបណាខ្ញុំនៅទីនេះខ្ញុំនៅក្បែរTae-Taeនឹងនៅតែមានជីវិតរស់បានសុខស្រួលដូចមនុស្សដទៃខ្ញុំនឹងជាអ្នកព្យាបាលរបួសTae
ទុកចិត្តលើខ្ញុំទៅ!»

«ទោះគ្មានវត្តមានខ្ញុំនៅលើលោកនេះក៏មិនអីដែរព្រោះគេគ្រប់គ្នាមិនបានទុកខ្ញុំក្នុងខ្សែភ្នែកឡើយ!»

The one that got away Where stories live. Discover now