[គ្រាមួយដែលមានតែយើងពីរនាក់!]

289 16 0
                                    

Episode 7 : ភាគទី ៧

«Taehyung...!មិចក៏បងមកពួននៅទីនេះ?»
ក្មេងប្រុសម្នាក់ដែលមានអាយុប្រហែល6-7ឆ្នាំដើរចូលមកបន្ទប់ដាក់អីវ៊ាន់ដែលគេតែហៅថាឃ្លាំង
ទីនេះងងឹតណាស់តែមិចក៏Taehyungមកសំងំទីនេះចឹង។

«ហ៉ឹក...ហ៉ឹក...Cookie!»Taeយំយកៗក្រោយឃើញមុខក្មេងប្រុសម្នាក់នេះ។

«មិចក៏បងយំ!»ក្មេងប្រុសតូចអង្គុយចុះក្តោបមុខក្មេងដែលគេហៅថាបងប្រុសហើយជូតទឹកភ្នែកឪ្យគេដែលកំពុងហូរស្រក់មកនោះ។

«គេ..ពួកគេប៉ះពាល់បង!»Taehyungបន្លឺឡើងទាំងភាពភ័យខ្លាចគេអាយុ10ឆ្នាំទៅហើយតែមិនក្លាហានដូចជាក្មេងដែលនៅចំពោះមុខនេះសោះ។
ពួកគេទាំងពីជាក្មេងកំព្រាសព្វថ្ងៃគឺពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាធំមួយTaehyungជាក្មេងទន់ខ្សោយតែងតែត្រូវប្រុសៗដែលធំជាងខ្លួនបណ្តុះបង្អាប់ថាជាខ្ទើយហើយថែមទាំងឡុកលាន់រាងកាយគេទៀតផងធ្វើឪ្យTaeដែលត្រឹមជាក្មេងនោះខ្លាចញ័រអស់ទៅហើយពេលខ្លះអាការ:ស្មារតីមិននឹងនររបស់គេតែងតែរើឡើងជាញឹកញាប់។

«អ្នកណាធ្វើបាបបង??ប្រាប់ខ្ញុំមកខ្ញុំនឹងទៅប្រដៅវាចេញម្តង!»ក្មេងតូចអោបក្រសោបTaehyungជាប់ហើយហាមាត់សួររកអ្នកដែលហ៊ានធ្វើបាបបងប្រុសគេគេនឹងសងសឹក។

«កុំអីCookie!បងខ្លាច»

«Taehyungie បងកុំខ្លាចអី!ខ្ញុំសន្យាណា!ខ្ញុំនឹងធំឪ្យលឿនហើយការពារបងមិនឪ្យអ្នកណាមកធ្វើបាបបងឡើយ!»ក្មេងតូចតែចិត្តធំម្នាក់នេះហាស្តីចេញមក
ម៉ាត់ៗធ្វើឪ្យTaehyungមានអារម្មណ៍ថានៅជិតក្មេងម្នាក់នេះគេមានសុវត្ថិភាពនឹងកក់ក្តៅណាស់។
ក្មេងប្រុសម្នាក់នេះហើយបានធ្វើឪ្យជីវិតគេមានពន្លឺសារជាថ្មីនឹងក្តីសង្ឃឹមឡើងមកបើគ្មានក្មេងម្នាក់នេះគេប្រហែលស្លាប់យូរហើយ។

_________

ក្មេងប្រុសពីរនាក់ស្លៀកសម្លៀកបំពាក់ជាសិស្សបណ្តើរគ្នាចេញសាលារៀនមុខម្នាក់ៗសើចបិទមាត់មិនជិតសោះដូចជាមានរឿងសប្បាយណាស់ចឹង។

«Jungkookieឯងឈប់ធ្វើអី?មិចមិនដើរមក?»
Taehyungជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលJungkookទាំងចម្ងល់មិចដើរសុខៗក៏ឈប់ចឹង?

The one that got away Where stories live. Discover now