[មនុស្សម្នាក់ដែលបានចាកចេញ!]

695 46 5
                                    

Episode 19-20 : ភាគទី ១៩-២០

នៅក្នុងបន្ទប់មួយដែលមានអំពូលពន្លឺព្រាលជះតិចៗទៅតាមជញ្ចាំងដើម្បីបំបាត់ភាពងងិតសភាពបន្ទប់មើលទៅគឺហាយសូរបន្តិចស្រាតម្លៃមួយពាន់ដុល្លាឡើងត្រូវបានគេតម្រៀបជាជួរដេក័រទៅតាម
ជញ្ចាំងយ៉ាងប្រណិតឯម្ខាងទៀតនៃបន្ទប់គឺពោរពេញទៅដោយគំនូរជាច្រើនប៉ុន្តែចម្លែកត្រង់ថាគ្រប់គំនូរទាំងអស់គឺសុទ្ធសឹងតែប្លែកខុសពីគ្នាទើសត្រង់គ្រប់គំនូរគឺមានតួអង្គតែមួយគត់ក្នុងគំនូរអាចបញ្ជាក់បានថាមនុស្សម្នាក់នោះជាតួអង្គសំខាន់ក្នុងគំនូរនោះហើយគ្រប់រូបគំនូរទាំងបានឆ្លុះបង្ហាញពីការយកចិត្តទុកដាក់នឹងព្រិតព្រៀងរបស់អ្នកគូរពីមួយផ្ទាំងទៅមួយផ្ទាំងតួអង្គក្នុងគំនូរគឺស្អាតបែ្លកធ្វើឪ្យអ្នកដែលបានឃើញប្រាកដជាលង់នឹងគំនូរដ៏អន្លង់អន្លូចដកចិត្តមិនរួច។

«បងនឹកអូន!»សម្លេងស្អកៗរបស់មនុស្សប្រុសម្នាក់បន្លឺឡើងទាំងស្រវឹងតិចៗទឹកមុខសោកសៅបញ្ចាក់ពីភាពនឹកនាទៅអ្នកម្ខាងភ្នែកសម្លឹងទៅមើលគំនូរដែលខ្លួនបានគូរគេតែងតែគូរវាពេលដែលស្មុគស្មាញនឹងធុញថប់ហើយតួអង្គពិសេសក្នុងគំនូរគឺTaehyung
ទឹកមុខស្រពាប់ស្រពោនដូចកុលាបដែលរៀបនឹងស្លាប់របស់តួអង្គក្នុងគំនូរធ្វើឪ្យនាយនឹកនាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃចិត្តកាន់តែក្មួលក្មាញ់ស្រែកដង្ហើយរកមនុស្សដែលខ្លួនស្រលាញ់ស្មើកែវភ្នែកកំហុសដ៏ធំមួយដែលមិនអាចកែប្រែបានធ្វើឪ្យគេរារែកចិត្តមិនហ៊ានទៅជួបមនុស្សដែលខ្លួនតែងនឹករលឹកកន្លងមកឪ្យតែនឹកគេម្តងណាដៃគឺតែងតែកាន់ជក់គូររូបគេដោយអារម្មណ៍ល្ហល្ហេវជាទីបំផុត។
ក្នុងចិត្តនឹកគិតថាគួរតែធ្វើបែបណាបើខ្លួនខ្វះគេមិនបានស្នាមញញឹមដ៏ស្រទន់ចិត្តល្អបរិសុទ្ធកាយវិការទន់ភ្លន់សម្តីស្រាលពិរោះហើយផ្អែមក្លិនខ្លួនក្រអូបផ្អែមប្រហើរផ្ទៃមុខស្រស់ស្អាតដូចជាគំនូរមួយនោះធ្វើចិត្តនេះកាន់តែនឹកចង់បញ្ចប់អ្វីគ្រប់យ៉ាងសាងជីវិតថ្មីមួយជាមួយមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដចង់ទៅហាមាត់និយាយសុំឪ្យគេលើកលែងទោសឪ្យខ្លួនគេនឹងកែប្រែគ្រប់យ៉ាងសម្រាប់មនុស្សម្នាក់នោះតើអាចទេ?មិនអាចទេ។

The one that got away Onde histórias criam vida. Descubra agora