[ជួលបន្ទប់ទុកចោល?]

347 21 0
                                    

Episode 3 : ភាគទី ៣

ព្រឹកថ្ងៃថ្មីក៏ចាប់ផ្តើមម្តងទៀតពន្លឺនៃព្រះអាទិត្យចាប់បញ្ចេញរស្មីមកលើភពផែនដីជាសញ្ញានៃថ្ងៃថ្មី។
រាងកាយតូចច្រលឹងលើកដៃស្រលូនរបស់ខ្លួនបាំងថ្ងៃដែលកំពុងតែរះចំកណ្តាលផ្ទៃមុខដ៏ស្រស់ស្រទន់មួយនោះ។

«អ្ហឹម!»នាងក្រមុំក្រោកឡើងពត់ពែនខ្លួនបន្តិចទើបងើបទៅជម្រះកាយបន្ទាប់មកក៏ចេញមកជាមួយសម្លៀកបំពាក់សាមញ្ញមួយតែមើលទៅគឺទាក់ទាញព្រោះសម្រស់ដ៏ល្អល្អះនៃនាងក្រមុំ។ពេលនាងដើរចេញពីបន្ទប់ជួលខ្លួនភ្លាមនាងក្រមុំស្រែកឆោឡោរភ្លាមៗពីព្រោះឃើញមានរាងកាយតូចមួយសន្លប់ស្តូកស្តឹងនៅជិតបន្ទប់ជួលនាងដែលបន្ទប់នេះត្រូវបានគេជួលទុកចោលគ្មានអ្នកមកនៅទេនាងក៏រាងឆ្ងល់បន្តិចដែលថាម្តេចក៏ជួលចោលបែបនេះ?
អីក៏សម្បូរលុយម្លេះតែម្នាក់ដែលសន្លប់នេះជាម្ចាស់បន្ទប់ទេដឹង?

«ជួយផងងអ្នកណាក៏បានដែលជួយផង...លោក!
លោក-មិនអីទេឬ?»កាយតូចអង្រួនហៅអ្នកដែលសន្លប់ស្តូកស្តឹងដោយទឹកមុខស្លេកស្លាំងតិចៗ។

«នេះកើតអីឬ?»កម្លោះសង្ហាម្នាក់មើលទៅមិនមែនជាជនជាតិកូរ៉េទេតែស្តាប់តាមការនិយាយគឺចង់ច្បាស់ជាងជនជាតិកូរ៉េផ្ទាល់ទៅទៀត។

«លោក..!ជួយនាំគេទៅមន្ទីរពេទ្យផង!!»កម្លោះសង្ហារលើកបីអ្នកដែលសន្លប់ឡើងរហ័សរហួននាំគេទៅមន្ទីពេទ្យណាដែលនៅជិតៗនេះ។

Skip

«អ្នកជំងឺមិនអីឡើយគ្រាន់តែគេបរិភោគអាហារនិងគេងមិនបានគ្រប់គ្រាន់ទើបខ្សោយរហូតដល់សន្លប់បែបនេះ!ខ្ញុំបានដាក់សេរ៉ូមជំនួយឪ្យគេមានកម្លាំងហើយបន្តិចទៀតគេនិងដឹងខ្លួនវិញហើយ!»

«ចា៎/បាទ! អរគុណណាស់លោកគ្រូពេទ្យ!»
កម្លោះក្រមុំមួយគូរនោះតបតំណាលគ្នាហើយនិយាយស្រុះគ្នាយ៉ាងល្អដូចបានសមទុកចឹង។

«បាទមិនអីទេវាជាភារកិច្ចខ្ញុំស្រាប់ហើយ-ចឹងបើអស់អីហើយខ្ញុំសុំទៅធ្វើការបន្តហើយ!»

«បាទ/ចា៎»អ្នកទាំងពីរឪនទៅកាន់លោកគ្រូពេទ្យបន្តិចជាការគួសម។

The one that got away Tempat cerita menjadi hidup. Temukan sekarang