[រៀបការ!]

277 20 0
                                    

Episode 11 : ភាគទី ១១

ថ្មិចបើកៗមួយអាទិត្យក៏កន្លងផុតទៅគ្រប់គ្នាមមាញឹករៀបចំតុបតែងភូមិគ្រឹះទាំងមូលឪ្យក្លាយជាកន្លែងមួយដែលវិសេសវិសាលShellyញញឹមបិទមាត់មិតជិតពោះក៏រាងធំជាងមុនបន្តិចពីព្រោះកូនរបស់គេនោះអី។
ទីធ្លាខាងក្រៅទាំងមូលត្រូវបានគេតុបតែងយ៉ាងប្រណិតការដេក័រផ្កាស្អាតៗជាច្រើនផ្កាស្ទើរគ្រប់ប្រភេទតែគោលជំហោរធំនៃការរៀបចំនេះគឺពណ៌សលាយទឹកសមុទ្រ!មនុស្សគ្រប់គ្នាញាប់ដៃញាប់
ជើងព្រោះថាស្អែកនេះគឺដល់ថ្ងៃពិសេសហើយ
Jungkookវិញក៏សប្បាញចិត្តមិនអន់នឹងនាងក្រមុំដែលមានឈ្មោះជាប្រពន្ធដែលប៉ុន្តែខុសពីមនុស្សម្នាក់ដែលសំងំនៅតែក្នុងបន្ទប់បិទបង្អួចបិទទ្វារជិតឈឹងសំងំមិនសូម្បីតែឈានជើងចេញពីបន្ទប់។

ថ្ងៃបន្ទាប់

តុក តុក

ក្រាក

«មា...មានការអី!»កាយតូចទឹកមុខស្ងួតក្រៀមសួរទៅអ្នកម្ខាងដែលខ្លួនបានបើកទ្វារឪ្យ។ទ្វារបើកឡើងសម្លេងតន្រ្តីតិចៗដែលត្រូវគេប្រគំបូករួមសម្លេងមនុស្សអ៊ូអ៊រនៅខាងក្រៅញ៉ាំងឪ្យមាឌតូចកាន់តែមិនចង់សូម្បីតែឮសម្លេង។

«ចាហ្វាយ..ឪ្យខ្ញុំមកប្រាប់ថាឪ្យអ្នកប្រុសរៀបចំខ្លួនទៅ!»Romen(រ៉ូមេន)ដែលត្រូវជាកូនចៅចំណិតរបស់នាយកម្លោះក៏អោនបន្តិចជាការគោរពហើយរៀបរាប់ប្រាប់រាងតូចឪ្យរៀបចំខ្លួនចេញទៅខាងក្រៅ។
ភ្លាមៗនោះស្រីៗពីរបីនាក់ចូលមកជាមួយនឹងសម្លៀកបំពាក់ជាស្រេចក្នុងដៃរៀបចំតុបតែងមុខឪ្យTaehyungចំណែកម្ចាស់សមីខ្លួនក៏មិនដឹងថាត្រូវប្រកែកយ៉ាងមិចសំងំឪ្យគេរៀបចំខ្លួនឪ្យទាំងស្ងៀមស្ងាត់យ៉ាងណាគេក៏ចង់ចេញទៅក្រៅដែលគឺចេញទៅមើលប្រុសម្នាក់នោះគ្រាន់តែចង់ទៅឪ្យឃើញថានាយមានសោកសៅដូចជាខ្លួនដែលទេ?
ឬនាយកំពុងតែត្រេកអរជាមួយនឹងគម្រោងដ៏ឆ្កួតឡប់របស់នាយ។

កាយតូចដើរចុះមកខាងក្រោមឈានជើងចូលទៅបរិវេណខាងក្រៅផ្ទះដែលមានការរៀបចំខុសពីធម្មតានោះដំណើរមួយៗទឹកមុខដ៏ទន់ភ្លន់សម្លៀកបំពាក់សមសួននឹងរាងកាយសក់ត្រូវបានគេអ៊ុតឪ្យរួញតិចៗមុខត្រូវបានគេថែមក្រេមម្សៅធ្វើឪ្យក្មេងម្នាក់នេះស្រស់ស្អាតឥតទាស់ទោះកាយរាងស្គមបន្តិចប៉ុន្តែសម្រស់ដ៏ត្រកាលរបស់គេនៅតែមានគ្រប់គ្នាសម្លឹងមកគេដោយក្រសែរភ្នែកម្យ៉ាងបែបមិនដែលប្រទះនឹងមនុស្សបែបនេះពីមុនមកមនុស្សដែលល្អល្អះឥតខ្ចោះដូចជាទេពធីតាដែលក្រឡាខ្លួនជាក្មេងប្រុសចុះមកពីសួគា។គ្រប់គ្នាតាមសម្លឹងមើលគេឥតដាក់មិនថាប្រុសឬស្រីមនុស្សចំណាស់សូម្បីតែJungkookក៏តាមសម្លឹងមិនហ៊ានទម្លាក់ភ្នែកចុះដែលកំឡុងពេលនោះក៏ជាពេលដែលSehllyត្រូវបុរសចំណាស់ដែលមាននាមជាឪពុកដឹកដៃមកដូចគ្នាតែគ្មានអ្នកណាខ្វាយ
ខ្វល់ឬរវីរវល់ជាមួយនាងទេគឺគិតតែពីតាមដៀងមើលTaehyungមិនដាក់ភ្នែកសូម្បីតែកូនកម្លោះក្តី។

The one that got away Where stories live. Discover now