ភាគ៤ (សងសឹក)

71 5 0
                                    

<នេះ!!! ប្រុសក្ដាន់ម្នាក់នឹងជាប្រធានក្រុមហ៊ុនមែនទេ?>>
លីស៊ូនិយាយខ្សឹបៗនឹងខំប្រឹងយករបស់មកបាំងមុខដើម្បីកុំឱ្យហូជីនប្រទះឃើញ។
<<សួស្ដី! អ្នកទាំងអស់គ្នា ខ្ញុំជុន ហូជីនជាប្រធានក្រុមហ៊ុននេះ ខ្ញុំមកនេះគឺចង់បង្ហាញប្រាប់អ្ន្នកទាំងអស់គ្នាពីគោលដៅនិងច្បាប់សំខាន់ៗរបស់ក្រុមហ៊ុននេះដោយផ្ទាល់>>
និយាយណែនាំខ្លួនហើយគេក៏បានធ្វើសញ្ញាប្រាប់ហាជុនឱ្យបញ្ចាំងស្លាយ។
<<ដំបូងច្បាប់សំខាន់ៗរបស់ក្រុមហ៊ុននោះគឺបុគ្គលិកទាំងអស់ត្រូវគោរពពេលវេលាជាចម្បងព្រោះនៅពេលត្រូវហោះហើរយន្តហោះមិនអាចចាំអ្នកទាំងអស់គ្នាបានទេ..............។ល។ ជាចុងក្រោយសម្រាប់បុគ្គលិកហាត់ការងារដែលមានសមត្ថភាពខ្លាំងចំនួន៣នាក់ខ្ញុំនឹងជ្រើសរើសឱ្យក្លាយជាតំណាងរបស់ក្រុមហ៊ុនតែម្ដង!>>
<<ឱកាសកម្រល្អរកបាន!!>>
ដោយរំភើបនឹងឱកាសកម្របែបនេះពេកលីស៊ូនាងក៏បានទះដៃយ៉ាងឮធ្វើឱ្យហូជីនបានឮនឹងបានឃើញមុខនាងច្បាស់តែម្ដង។
<<នាង!!?>>
<<ស្លាប់! ស្លាប់ហើយខ្ញុំ>>
<<លោកប្រធានមានអីមែនទេ?>>
បុគ្គលិកស្រីម្នាក់ក៏បានសួរទៅកាន់ហូជីនព្រោះឃើញគេចង្អុលទៅកាន់លីស៊ូទាំងទឹកមុខឆ្ងល់ ធ្វើឱ្យលីស៊ូភ័យយ៉ាងខ្លាំង។
<<អរ...គឺ...គឺគ្មានអីទេ មិញនេះ!ខ្ញុំសសៃទាញ!>>
ឃើញគេសួរបែបនេះហូជីនក៏ប្រញាប់កែប្រែឥរិយាបថរបស់គេភ្លាមៗព្រោះមិនចង់ឱ្យបុគ្គលិកឆ្ងល់ច្រើន>>
<<មិន...មិនអីទេ អ្នកទាំងអស់គ្នាហ្វឹកហាត់ចុះ!>>
និយាយចប់ត្រឹមនឹងគេក៏ដើរចេញទៅបាត់ទុកឱ្យហាជុនដើរតាមពីក្រោយ។
<<នេះគេមិនរករឿងខ្ញុំទេឬ? ឬមួយក៏គេចាំខ្ញុំមិនបាន? តែខ្ញុំឃើញច្បាស់ណាស់ថាមិញនេះគេចង្អុលខ្ញុំបែបនេះ!!>>
និយាយបណ្ដើរធ្វើកាយវិការចម្លែកបណ្ដើរ។
<<អ្នកនាងលីស៊ូ តើកំពុងធ្វើអីនឹង?>>
<<អរ...ចាស គ្មានអីទេ!>>
<<បើចឹងឆាប់មកតាមខ្ញុំ!>>
<<ចាស..>>
~~~~~~~
<<លោកប្រធាន? នេះលោកមានរឿងអី?>>
<<ស្រីម្នាក់នោះ!>>
<<ស្រីម្នាក់ណា?>>
<<ឯងមិនឃើញទេឬនាងនៅនឹងមុខយើងនឹង!>>
<<អរ! បុគ្គលិកហាត់ការងារម្នាក់នោះមែនទេ?លោកប្រធានស្គាល់នាងឬ?>>
<<នាងនឹងហើយជាអ្នកដែលធ្វើឱ្យយើងនិងហាណាបែកគ្នានោះ!>>
<<នាងម្នាក់នឹងឬ?>>
<<ត្រូវហើយ!!>>
<<ចុះលោកប្រធានចង់ធ្វើយ៉ាងម៉េច?ដេញនាងចេញមែនទេចាំខ្ញុំចាត់ការឱ្យ!>>
<<អត់ទេ!>>
<<ហេតុអី?>>
<<នេះគឺជារឿងរបស់យើងទុកឱ្យយើងជាអ្នកដោះស្រាយដោយខ្លួនឯង!!!>>
~~~~~~~~
*ល្ងាចឡើង
<<ជូរ៉ាន!...!>>
លីស៊ូប្រញាប់ប្រញាល់រត់មកផ្ទះយ៉ាងលឿននិងបានស្រែកហៅជូរ៉ានចង់បែកផ្ទះ។
<<យើងឮហើយ នេះមានរឿងអីឯង!?>>
<<ឯង...ឯង មានដឹងទេ ថា....ថា...ថា...>>
<<ថាស្អី?>>
<<ឈប់សិន យើងដកដង្ហើមសិន ហឺ!!>>
<<មានរឿងអី?>>
<<ហ៉ើយ! ឯងមានចាំប្រុសម្នាក់ដែលមានបញ្ហាជសមួយយើងទេ?>>
<<យើងចាំបាន>>
<<គេ..គេជាប្រធានក្រុមហ៊ុនដែលយើងធ្វើការ!!>>
<<ថាម៉េច!! ចុះគេមានរករឿងឯងទេ?>>
<<មិនមានទេ!!>>
<<ចឹងគេប្រហែលមិនមែនជាមនុស្សចិត្តចង្អៀតទេមើលទៅ!>>
<<យើងគិតថាមិនមែនដោយសារបែបនេះទេ!>>
<<ចុះឯងគិតយ៉ាងម៉េច?>>
<<យើងមិនដឹងទេ មានតែចាំមើលសិន!>>
~~~~~~~
*ស្អែកឡើង
<<សួស្ដី!>>
លីស៊ូមកដើម្បីហាត់ការងារជាធម្មតា។
<<ចាស អ្នកនាងលីស៊ូនិយាយចឹងលោកប្រធានហៅអ្នកនាងឱ្យទៅជួបក្នុងការិយាល័យ>>
<<លោកប្រធាន?ប្រុសក្ដាន់នឹងឬ?>>
<<ចាស? មិញនេះអ្នកនាងថាម៉េច?>>
<<អរ...គឺខ្ញុំថាប្រុសម្នាក់...ម្នាក់កាលពីម្សិលមិញនោះត្រូវទេ?>>
<<ចាស..មែនហើយ?>>
<<តើខ្ញុំមិនទៅបានទេ?>>
<<មិនបានទេ! អ្នកនាងលោកប្រធានអាចនឹងមានកិច្ចការសំខាន់អីមួយជាមួយអ្នកនាងបានជាគាត់ហៅ!>>
<<អញ្ចឹងការិយាល័យនៅឯណា?>>
<<គឺនៅជាន់...អេ!ហាជុន>>
<<សួស្ដី! អ្នកនាងលីស៊ូលោកប្រធានឱ្យខ្ញុំនាំនាងទៅជួបនៅការិយាល័យ!>>
<<លោកគឺ!?>>
<<ខ្ញុំឈ្មោះឆយ ហាជុនជាជំនួយការរបស់លោកប្រធានអ្នកនាងសូមមកតាមខ្ញុំមក!>>
<<ចាស!>>
លីស៊ូក៏បានដើរតាមហាជុនដើម្បីទៅជួបហូជីន។
<<អេ!នេះមិនមែនជាផ្លូវទៅការិយាល័យឯណា?>>
បុគ្គលិកស្រីនោះក៏និយាយដោយទាំងឆ្ងល់។
<<លោក! ការិយាល័យចៅហ្វាយលោកនៅដល់ណា? ដើរយូរហើយនៅមិនទាន់ដល់ទៀត?>>
<<ដល់ហើយអ្នកនាង!>>
<<ស្មានត្រូវដើរទៀត!>>
<<អ្នកនាង! សូមអញ្ជើញ>>
<<ចុះលោក?>>
<<ខ្ញុំមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើ លាសិនហើយ>>
<<នេះមានគំនិតអិមិនល្អទេដឹង?>>
និយាយចប់ហើយក៏បើកទ្វារដើរចូលទៅគឺឃើញថាមិនដូចជាការិយាល័យនោះទេ សភាពមើលទៅដូចជាផ្ទះឬបន្ទប់ខុនដូជាង។
<<ការិយាល័យស្អីចឹង?>>
<<យ៉ាងម៉េច! នាងចង់មើលងាយកន្លែងរបស់ខ្ញុំមែនទេ ស្រីជើងល្អ!>>
<<នែ៎លោក! ជើងខ្ញុំច្បាស់ជានៅល្អហើយព្រោះអាចទាត់លោកបាននោះអី?>>
<<នាងចង់អត់ការងារធ្វើមែនទេ?>>
<<ខ្ញុំមិនខ្លាច! អត់ក៏អត់ទៅ ប្រធានដូចអាក្រក់ដូចជាលោកមិនសមបានបុគ្គលិកល្អដូចជាខ្ញុំទេ!>>
<<និយាយលើកខ្លួនណាស់ណ៎!>>
<<ត្រូវហើយបើខ្ញុំល្អមែន>>
<<តែគិតចុះគិតឡើង ខ្ញុំមិនទាន់បានជម្រះបញ្ជីរឿងដែលនាងបានធ្វើដាក់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនអាចឱ្យនាងទៅបានទេ>>
និយាយយឺតៗហើយដើរសម្ដៅមករកលីស៊ូថ្នមៗរួចឱនមករកនាងយ៉ាងជិតស្និទ។
<<ថយចេញ!!>>
លីស៊ូឃើញគេមកជិតនាងពេក នាងក៏បានរុញគេចេញមួយទម្ហឹងទៅបុកនឹងតុមួយ។
<<អួយ! នេះនាងស្រីពិតឬអត់ក៏ដៃធ្ងន់ម្ល៉េះ?>>
<<អាប្រុសឆ្គួត!លោកឯងខ្វាក់មិនចេះមើលទេឬយ៉ាងម៉េច?>>
<<នែ៎នាង! កុំបានសម្ដីពេក នេះជាកន្លែងរបស់ខ្ញុំបើខ្ញុំចង់ធ្វើអីនាង នាងគ្មានផ្លូវរត់ទេ>>
<<ឈប់គម្រាម មានការអីក៏និយាយមក!>>
<<ខ្ញុំដឹងថានាងចង់ក្លាយជាបុគ្គលិកពេញសិទ្ធិនៅទីនេះដូច្នេះខ្ញុំចង់ឱ្យនាងធ្វើការមួយឱ្យខ្ញុំ បើសម្រេចនាងនឹងក្លាយជាបុគ្គលិកពេញសិទ្ធិ>>
<<ចុះបើមិនសម្រេច?>>
<<នាងនឹងមិនអាចធ្វើការនេះបានជារៀងរហូត?>>
<<ហឺស! ខ្ញុំមិនធ្វើ ខ្ញុំសុខចិត្តទៅធ្វើការនៅក្រុមហ៊ុនផ្សេងក៏បានដែរ>>
<<នាងប្រហែលជាស្ដាប់ច្រឡំហើយ ខ្ញុំនិយាយថាបើមិនសម្រេចនាងនឹងជាប់បញ្ជីខ្មៅក្នុងការធ្វើជាអ្នកបម្រើការលើយន្តហោះអស់មួយជីវិត!>>
<<ថាម៉េច?ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ?>>
នាងឮហើយភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថាគេបែរជាយករឿងអនាគតរបស់នាងមកគម្រាមនាងបែបនេះសោះ។
<<ត្រូវហើយ>>
<<លោកគ្រាន់តែរឿងប៉ិននឹងសោះ ហេតុអីចាំបាច់យករឿងអនាគតរបស់ខ្ញុំមកលេងសើចបែបនេះ?>>
<<នាងស្ដាប់ខ្ញុំឱ្យច្បាស់ណា៎ រឿងនេះមិនមែនតិចតួចនោះទេសម្រាប់ខ្ញុំ>>
<<លោកមិនសមជាប្រធានក្រុមហ៊ុននោះទេ  យករឿងផ្ទាល់ខ្លួនមកពាក់ព័ន្ធក្នុងរឿងការងារ>>
<<ខ្ញុំជាប្រធានក្រុមហ៊ុន ខ្ញុំចង់ធ្វើអីជាសិទ្ធិរបស់ខ្ញុំ>>
<<ខ្ញុំមិនធ្វើ!>>
<<បាន នាងត្រៀមខ្លួនអត់ការងារធ្វើឱ្យហើយទៅ!>>
សូមរង់ចាំភាគបន្ត🙏🏻

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now