ភាគ១៩ (ស្នេហ៍ដំបូងនិងចុងក្រោយ)

47 4 0
                                    

<<រូបសំណាក?រូបអ្នកម៉ាក់របស់ខ្ញុំ!>>
<<ត្រូវហើយ!ពេញចិត្តទេ?>>
<<ហេតុអីក៏លោកដឹងថាជាម៉ាក់របស់ខ្ញុំ?>>
<<ខ្ញុំជាអ្នកមាន!! មានអីទៅពិបាក?>>
<<លោកបែបនេះទៀតហើយ!!កាលពីមុនលោកក៏ប្រើអំណាចគំរាមខ្ញុំដែរ!>>
<<ខ្ញុំសុំទោសពិតមែន!!តើនាងព្រមលើកលែងទោសឱ្យខ្ញុំទេ?>>
<<តើលោកចំណាយអស់ប៉ុន្មានដើម្បីសួននេះ?>>
<<មិនច្រើនទេ!!! សំខាន់ខ្ញុំតាំងចិត្តធ្វើសម្រាប់នាង!!>>
<<បាន!!ខ្ញុំព្រមអភ័យទោសឱ្យលោក!>>
<<ពិតទេ?!>>
<<ត្រូវហើយ!!>>
<<ចុះនាងព្រមធ្វើជាសង្សាររបស់ខ្ញុំទេ?>>
<<អត់ទេ!!>>
<<ហេតុអី?>>
<<ខ្ញុំមិនទាន់ស្គាល់លោកច្បាស់ទេ!>>
<<បាន!ខ្ញុំនឹងទុកពេលឱ្យនាង ហើយខ្ញុំនឹងបង្ហាញឱ្យនាងឃើញថាខ្ញុំពិតជាស្រឡាញ់នាងមែន!!>>
<<បើចឹង!ឆ្លើយនឹងសំណួរខ្ញុំមក!!កុំកុហក>>
<<បាទ!!>>
<<លោកមានសង្សារប៉ុន្មាននាក់?>>
<<អឺ!រឿងនេះជារឿងអតីតកាលសុំមិនឆ្លើយបានទេ?>>
<<អត់!ឆ្លើយមក>>
<<អឺ!គឺ!..ម្ភៃ.....បួននាក់!>>
<<ស្អីគេ?ម្ភៃបួន?>>
<<តែនេះជារឿងអតីតកាលទេ ឥឡូវនេះចិត្តរបស់ខ្ញុំបានប្រគល់ឱ្យនាងហើយ!>>
<<បាន! មិនអីទេ! តើលោកដឹងទេជូរ៉ាននិងហាជុនភ្ជាប់ពាក្យនឹងគ្នាស្អែកនេះហើយ!!>>
<<ខ្ញុំដឹងតើ!!>>
<<ចុះលោកមកទេ?>>
<<ខ្ញុំនឹងទៅយកនាងនៅថ្ងៃស្អែក!អ៊ុប!>>
និយាយហើយក៏លួចថើបថ្ពាល់លីស៊ូបានមួយខ្សឺតទាំងម្ចាស់គេមិនដឹងខ្លួន។
<<នែ៎!!>>
<<ស្អែកយើងនឹងទៅជាគូរណា៎!!>>
<<អឹម!!>>
ពួកគេទាំងពីរក៏បានសម្លឹងមុខគ្នាទាំងញញឹមរៀងៗខ្លួន។ការញញឹមនេះពោរពេញទៅដោយក្ដីសុខផ្លូវចិត្ត។
~~~~~~~~~~~~
*ស្អែកឡើង
<<លីស៊ូ!!ខ្ញុំមកហើយ!>>
<<រួចហើយ!!ស្អាតទេ?>>
<<ស្អាតតែនាងស្អាតជាង!!>>
<<បើតាមខ្ញុំចាំបានលើកមុនលោកនិយាយថាខ្ញុំពាក់ដូចឆ្គួតមិនចេះមើលខ្លួន!!>>
<<ខ្ញុំនិយាយបែបនេះដោយសារខ្ញុំមិនហ៊ានថានាងស្អាតទេ!!>>
<<យ៉ាងម៉េចលោកខ្លាចស្អី?>>
<<ខ្ញុំនិយាយមិនចេញ!>>
<<ចុះម៉េចក៏ឥឡូវនេះនិយាយចេញ?>>
<<អូ!!ដល់ពេលហើយតោះយើងទៅ!!ប្រយ័ត្នយឺតពេល!>>
+ផ្ទះហាជុន
<<ហាជុនថ្ងៃនេះសង្ហារណាស់!!>>
<<លោកយ៉ុងហ្គីហេតុអីក៏ថ្ងៃនេះសរសើរខ្ញុំបែបនេះ?>>
<<ខ្ញុំសរសើរឯង ខ្ញុំជាអ្នកខុសមែនទេ?>>
<<អត់ទេ!!! អរគុណណាស់ដែលលោកមក!>>
<<ពិធីភ្ជាប់ពាក្យរបស់ឯងតើអ្នកណាមកខ្លះ?>>
<<គឺខ្ញុំហៅតែអ្នកស្គាល់ទេ! លោក>>
<<ចុះអាជីន?>>
<<ខ្ញុំមិនបានអញ្ជើញគាត់ទេ ព្រោះខ្ញុំរកមិនឃើញគាត់ទេបាត់ដំណឹងសូន្យឈឹងតែម្ដង!>>
<<ម៉េចក៏ឯងមិនសួរខ្ញុំ?>>
<<លោកយ៉ុងហ្គីដឹងមែនទេ?>>
<<ខ្ញុំជាមិត្តវាតាំងពីក្មេងរឿងអីខ្ញុំមិនដឹង!!>>
<<ខ្ញុំម៉េចនឹងហ៊ានសួរលោកទៅ!>>
<<ឯងនេះ!ឡាននោះឡានអ្នកណាដូចស្រដៀងៗ?>>
<<ខ្ញុំក៏គិតថាស្រដៀងដែរ!!>>
<<អាជីន!!ត្រូវហើយអាជីនពិតមែន!>>
ហូជីនក៏បានចុះពីលើឡានជាមួយលីស៊ូហើយដើរចូលពិធីទាំងពីរនាក់ធ្វើឱ្យអ្នកនៅទីនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញជីន។
<<អាយ៉ុង!ហាជុន!ខានជួបគ្នាយូរហើយ!>>
<<លោកប្រធាន!! លោកមកវិញហើយខ្ញុំនឹកលោកប្រធានខ្លាំងណាស់!>>
ហាជុនក៏បានទៅឱបជីនធ្វើចរិកដូចកូនក្មេងអ៊ីចឹង។
<<ខានជួបឯងយូរ!ម៉េចក៏ឯងឥឡូវដូចជាកូនក្មេងបែបនេះ?>>
<<ពិតមែនឬ?>>
<<ត្រូវហើយ!!>>
<<មកពីខ្ញុំគិតថាលោកមិនមកវិញទេ!>>
<<យ៉ាប់ណាស់! ឆាប់នាំខ្ញុំទៅកន្លែងអង្គុយទៅ!>>
<<ហាជុនឯណាជូរ៉ាន!>>
<<នាងនៅខាងក្នុង!>>
<<បើចឹងខ្ញុំចូលខាងក្នុងសិនហើយ!>>
~~~~~~~~~~
<<បងស្រីជូរ៉ានស្អាតណាស់!>>
<<អរគុណហើយអ៊ុនយ៉ុង!>>
<<ជូរ៉ាន! អ៊ុនយ៉ុងក៏នៅទីនេះដែរ>>
<<បងស្រីលីស៊ូ!!>>
<<ជូរ៉ាន!ថ្ងៃនេះឯងស្អាតណាស់!!>>
<<ស្អាតស្អី!មិនមែនឈុតរៀបការឯណា!>>
<<តែឯងស្អាតមែន!>>
<<ហើយចុះឯង?>>
<<គេត្រឡប់មកវិញហើយ!>>
<<ពិតមែនឬ?>>
<<ត្រូវហើយ!ហើយគេក៏បានសុំយើងធ្វើជាសង្សារផងដែរ!>>
<<ឯងព្រមទេ?>>
<<យើងមិនទាន់ព្រមទេ យើងនៅមានអារម្មណ៍ថាខ្លាចមានថ្ងៃនោះម្ដងទៀត!>>
<<ឯងប្រថុយម្ដងទៀតទៅ! ខ្ញុំគិតថាលើកនេះគេមិនដូចមុនទេ!>>
<<យើងមិនទាន់ច្បាស់ទេ!! ឥឡូវនេះយើងទៅក្រៅវិញហើយ!ឯងកុំភ្លេចហៅយើងពេលថ្ងៃរៀបការរបស់ឯងផង!>>
<<ដឹងហើយ!>>
<<មកអ៊ុនយ៉ុង!ទៅជាមួយបង!>>
~~~~~~~~~~~~
<<មកហើយ!>>
<<អីយ៉ា!នាងតូចអ៊ុនយ៉ុងមកដែរឬ?>>
<<អាជីនថ្ងៃនេះមាត់របស់ឯងត្រូវតែមានគម្របឮទេ?>>
<<ហ៉ើយ!អាយ៉ុងឯងលួចធ្វើអីមែនទេបានជាមកថាឱ្យយើងមែននេះ?>>
<<បងប្រុស?>>
<<បងអត់មានទេ! អ៎!អ្នកទាំងអស់គ្នាខ្ញុំមានរឿងមួយ>>
<<លោកគីមនិយាយចុះខ្ញុំទៅក្រៅសិន ដើម្បីកុំឱ្យរំខាន!>>
<<អត់ទេ! អ្នកនាងលីស៊ូរឿងនេះក៏ពាក់ព័ន្ធនិងអ្នកនាងដែរ!>>
<<អាយ៉ុង?>>
<<ឯងភ័យអី?ធ្វើអីខុសមែនទេ?>>
<<អត់មានទេ!>>
<<បើចឹង!ចាំស្ដាប់ណា៎ អ្នកនាងលីស៊ូដឹងទេ?ថាអាជីននេះវាជាកំពូលព្រាននារីហើយបើរាប់ទៅសង្សារវាមាប្រហែល២៤នាក់ហើយ!>>
<<រឿងនេះខ្ញុំដឹងហើយ!>>
<<ដឹងហើយ?អរមួយទៀតវាបិះនឹងរកបានស្រីទី២៥ទៅហើយ ខ្វះតែបន្តិចទៀតទេគឺបានសម្រេចហើយត្រូវទេហាជុន?>>
<<ស្រីទី២៥?ម៉េចក៏លោកមិនបានប្រាប់ខ្ញុំ?>>
<<មិនមែនទេ! គឺថាស្រីម្នាក់នឹងមិនមែនសង្សារខ្ញុំទេ!គ្រាន់តែបិះទើបមិនរាប់ចូល!អាយ៉ុងឯងចង់ងាប់មែនទេ?>>
<<យើងចង់សងសឹកឯងលើកមុនដែលយករឿងមិនគួរនិយាយទៅប្រាប់អ៊ុនយ៉ុង!>>
<<ឯងនេះមើលទៅស្រឡាញ់នាងតូចអ៊ុនយ៉ុងខ្លាំងណាស់!>>
<<ត្រូវហើយ! យើងក៏ធ្លាប់ប្រាប់ឯងដែរថាយើងដូចជាមាននិស្ស័យជាមួយនាង!>>
<<និស្ស័យអ្វី?>>
<<និស្ស័យបងប្អូននឹងណា៎?>>
<<ច្បាស់ទេ?>>
<<លោកជីន!ឈប់ទៅ!ប្រយ័ត្នត្រូវ!>>
ពួកគេទាំងអស់ក៏បាននិយាយគ្នាលេងយ៉ាងសប្បាយយូរៗបានជុំគ្នាម្ដងសប្បាយឱ្យអស់ដៃទៅមើល។
~~~~~~~~~~~~
*២ថ្ងៃក្រោយមក
ថ្ងៃនេះហូជីនិងកីស៊ូបានមកដើរលេងរំលឹកអានុស្សាវរីយ៍ល្អៗជាមួយគ្នានៅផ្សារទំនើប។
<<បានមកកន្លែងនេះម្ដងទៀតហើយ!>>
<<លើកមុនយើងមកក្នុងនាមជាងសង្សារក្លែងក្លាយ!តើលើកនេះអាចប្ដូរបានទេ?>>
<<មិនទាន់ទេ!>>
<<ក៏បាន! ខានស្អែកនេះនាងត្រូវទៅហ្វាំងឡង់ទៀតហើយ!ខ្ញុំក៏ចង់ទៅដែរ!>>
<<កុំអីល្អជាង! ណាមួយលើកនេះខ្ញុំទៅមិនយូរទេតែ៣ថ្ងៃខ្ញុំត្រឡប់មកវិញហើយ>>
<<៣ថ្ងៃដូច៣ឆ្នាំ!>>
<<អ្នកណាប្រើឱ្យលោកគេចពីខ្ញុំអស់ជាច្រើនខែធ្វើអី>>
<<ខ្ញុំមិនចង់គេចទេ! តែខ្ញុំចង់ឱ្យនាងភ្ញាក់ផ្អើលនឹងណា៎>>
<<ចាស! ខ្ញុំយល់ហើយលោកប្រធានជុន!! អួយ!!
ដើរនិយាយៗលីស៊ូក៏បានដើរទៅមុខមនុស្សស្រីម្នាក់បិះនឹងដួលទៅហើយតែលើកនេះជីនបានទ្រនាងជាប់។
<<ខ្ញុំសុំទោសអ្នកនាងផង! សុំទោសផង!  បងជីន?>>
ស្រីម្នាក់នោះក៏បានសុំទោសលីស៊ូយ៉ាងលឿនរួចនាងក៏បានឃើញហូជីន មើលទៅនាងដូចជាស្គាល់គេ។
<<សុីវ៉ុន?>>
<<សុីវ៉ុន?នាងជាបាន សុីវ៉ុនមែនទេ?>>
សូមរង់ចាំភាគបន្ត🙏🏻

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now