ភាគ៩ (ផែនការដំបូង)

50 5 0
                                    

<<ឆាប់ចេញឡានទៅខ្ញុំនឹកអ៊ុនយ៉ុងណាស់!>>
<<មិនដឹងជាស្អីណាស់ណាទេ!!!>>
ក្រោយរអ៊ូអស់ចិត្តហូជីនក៏បើកឡានចេញទៅកន្លែងណាត់ជួបបាត់ទៅ។
~~~~~~~
*ផ្ទះយ៉ុងហ្គី
<<អ៊ុនយ៉ុង!!! ហើយឬនៅ? ដល់ពេលហើយ!!>>
យ៉ុងហ្គីក៏នៅឈរហៅអ៊ុនយ៉ុងពីជាន់ខាងក្រោមមិនហ៊ានឡើងទៅខាងលើនោះទេ។
<<អ៊ុនយ៉ុង? អ៊ុនយ៉ុងហា៎!!!>>
<<ចៅហ្វាយ!!!>>
<<ឯងមានការអី?>>
<<អ្នកនាងតូចចេញទៅមុនហើយ ចៅហ្វាយ!!>>
<<ហាស៎!ទៅមុន? នាងចេញទៅយូរហើយឬនៅ?>>
<<បាទ! ប្រហែល៣០នាទីមុន>>
<<ហេតុអីក៏គ្មានអ្នកប្រាប់ខ្ញុំ?>>
<<បាទចៅហ្វាយ! អ្នកនាងតូចប្រាប់ថានាងប្រាប់ចៅហ្វាយរួចហើយ ណាមួយខ្ញុំឃើញចៅហ្វាយមានការងារទើបខ្ញុំមិនបានសួរបញ្ជាក់!!>>
<<ឯងជូននាងដល់កន្លែងទេ?>>
<<បាទចៅហ្វាយ! អ្នកនាងតូច.....ជិះតាក់សុីទៅដោយខ្លួនឯង>>
<<ស្អីគេ!!! ឯងមានដឹងទេថានាងមានអាយុទើបតែ១៥ឆ្នាំទេម៉េចក៏ឯងហ៊ានបណ្ដោយឱ្យនាងទៅដោយខ្លួនឯង? នេះ!!ឯងចង់អត់ការងារធ្វើក៏យ៉ាងម៉េច?>>
<<ខ្ញុំ..ខ្ញុំសុំទោសផងចៅហ្វាយ ដោយសារខ្ញុំស្មានថាចៅហ្វាយអនុញ្ញាតិហើយ>>
<<ស្មានៗ!!ឯងធ្វើការយ៉ាងម៉េច? ហើយអ្នកក្នុងផ្ទះនេះគ្មានអ្នកណាឃាត់នាងទេយ៉ាងម៉េច?ចង់អត់ការងារធ្វើមែនទេហាស៎!!!>>
យ៉ុងហ្គីមើលទៅខឹងខ្លាំងណាស់ស្រែកសម្លុតគេមួយផ្ទះតែម្ដង។
<<ថ្ងៃស្អែកទៅមិនបាច់មកធ្វើការទេ!!!>>
ដោយខឹងពេកគេក៏ដេញអ្នកដែលធ្វើការជាមួយគេទាំងប៉ុន្មានចោលទាំងអស់ហើយក៏បើកឡានចេញទៅកន្លែងណាត់ជួបបាត់ទៅ។
~~~~~~~
*ភោជនីយដ្ឋាន
<<ហាងនេះតុបតែងបានស្អាតណាស់!!>>
មកដល់ហាងភ្លាម ដោយឃើញការតុបតែងក្នុងហាងស្អាតពេកលីស៊ូក៏ងើយមើលចុះមើលឡើងពេញនឹង។
<<ចូលទៅ! នៅងើយមើលនេះចុះឡើងៗ តិចបាក់ក>>
<<អាប្រុសមាត់ចង្រៃ..>>
<<នេះអាយ៉ុងមិនទាន់មកទេឬ?>>
<<ខ្ញុំម៉េចនឹងដឹង?>>
<<ខ្ញុំមានបានសួរនាងឯណា?>>
<<ចុះខ្ញុំឆ្លើយជាមួយលោក?>>
<<បានហើយ! អង្គុយចុះសិនមក>>
<<មានរឿងអីនិយាយមក!>>
<<នៅមុខគេឯងនាងត្រូវតែសម្ដែងឱ្យសមជាសង្សារខ្ញុំ កុំឱ្យគេសង្ស័យឱ្យសោះ>>
<<ដឹងហើយ!!>>
<<នោះ!!អាយ៉ុងមកហើយ!!>>
គ្រាន់តែឃើញយ៉ុងហ្គីដើរមកភ្លាមពួកគេក៏សម្ដែងធ្វើជាគូរស្នេហ៍ភ្លាម។
<<ឯណាអ៊ុនយ៉ុង?>>
<<ក្រែងនាងជាប្អូនស្រីលោកមិនចឹង?ម៉េចក៏លោកមិនដឹង?>>
<<ឯង!!អាជីន!! បើឯងមិនមាត់អត់គម្របរឿងនេះច្បាស់ជាមិនកើតឡើងទេ!!!>>
នឹកឃើញដល់ដើមហេតុយ៉ុងហ្គីក៏បានទាញកអាវរបស់ជីនទាំងកំហឹងសឹងតែរកវ៉ៃគ្នាហើយ។
<<លោកគីម?លោកធ្វើអីនឹង?លែងសិនទៅ>>
ឃើញហេតុការបែបនេះលីស៊ូមានការឆ្ងល់យ៉ាងខ្លាំងម៉េចក៏យ៉ុងហ្គីភ្លាមរករឿងហូជីនភ្លាមបែបនេះ
<<បងស្រីលីស៊ូ!!>>
<<អ៊ុនយ៉ុង!!!>>
គ្រាន់តែឮសំឡេងហៅលីស៊ូភ្លាមយ៉ុងហ្គីក៏ឈប់ខ្វល់ជាមួយជីនហើយងាកទៅរកប្រភពសំឡេងនោះភ្លាម។
<<ម៉េចក៏ឯងហ៊ានខ្លាំងម្ល៉េះចេញមកដោយគ្មានការអនុញ្ញាតិ?>>
<<រឿងខ្ញុំ!! ខ្ញុំធំហើយ>>
<<ហើយម៉េចក៏ទើបតែមកដល់>>
<<វង្វេង!!>>
<<អ៊ុនយ៉ុង!!! និងលោកគីមសូមចូលអង្គុយសិនមក>>
លីស៊ូក៏បានដើរមកហៅអ៊ុនយ៉ុងឱ្យចូលតុអង្គុយ។
<<ចូលសិនមកអ៊ុនយ៉ុង!!!>>
<<លែងខ្ញុំ!!!>>
<<មិនអីទេ!! ឆាប់មកអ៊ុនយ៉ុង>>
ពួកគេទាំងអស់ក៏ចូលមកអង្គុយប៉ុន្តែយ៉ុងហ្គីអង្គុយតេសម្លក់ហូជីនទេ ធ្វើឱ្យហូជីនអង្គុយមិនសុខខ្លួនសោះ។
<<អ្នកទាំងអស់គ្នានោះម្ហូបមកហើយ!!>>
ដោយឃើញសភាពការតឹងតែងពេកលីស៊ូក៏និយាយឡើង។
<<នេះ!!ញុាំឱ្យច្រើនទៅ>>
<<ខ្ញុំមិនចូលចិត្ត!!>>
<<អ៎! បើចឹងញុាំសាច់ជ្រូកអាំងនេះទៅជាម្ហូបដែលឯងចូលចិត្ត>>
<<ញុាំមិនចូល!!>>
<<អ៊ុនយ៉ុង!!ឯងកុំរករឿងពេកបានទេ?>>
<<ខ្ញុំនេះឬរករឿង?>>
ស្របពេលបងប្អូនត្រកូលគីមកំពុងឈ្លោះគ្នា សង្សារក្លែងក្លាយមួយគូរនោះវិញក៏កំពុងខ្សឹបខ្សាវគ្នាផងដែរ។
<<លោក!! ពួកគេកើតអី?លោកនិយាយអីធ្វើឱ្យពួកគេឈ្លោះគ្នា?>>
<<ខ្ញុំគ្រាន់តែយកការពិតខ្លះប្រាប់នាងតូចអ៊ុនយ៉ុងតើ?ប៉ុន្តែអាយ៉ុងវាបែរជាធ្វើចរិកខឹងដាក់ខ្ញុំទៅវិញ>>
<<រឿងពិតនឹងរឿងអី?>>
<<ខ្ញុំគ្រាន់តែនិយាយរឿងអាយ៉ុងវាធ្លាប់មានសង្សារប្រាប់អ៊ុនយ៉ុងបុិននឹងឯង?>>
<<បុិននឹងមែន?ម៉េចក៏លោកគីមខឹងលោកខ្លាំងដល់ថ្នាក់នឹង?>>
<<ខ្ញុំក៏មិនដឹងដែរ!!>>
<<ខ្ញុំគិតថាទំនាក់ទំនងពីរនាក់បងប្អូននេះគឺចម្លែកខ្លាំងណាស់!!>>
<<ខ្ញុំក៏គិតចឹងដែរ ឥឡូវនេះអាយ៉ុងវាចម្លែកណាស់តែបើនាងតូចអ៊ុនយ៉ុងវិញចម្លែកតាំងពីតូចទៅហើយ>>
<<លោកស្គាល់ពួកគេប៉ុន្មានឆ្នាំហើយ?>>
<<បើគិតសព្វៗទៅខ្ញុំស្គាល់អាយ៉ុងតាំងពីតូចមុនវាយកអ៊ុនយ៉ុងមកចិញ្ចឹមទៅទៀត!!>>
<<ពួកគេមិនមែនជាបងប្អូនបង្កើតទេឬ?>>
<<មិនមែនទេ!!!>>
<<ខ្សឹបគ្នាចប់ឬនៅ?>>
ខ្សឹបនិយាយដើមគេសុខៗស្រាប់តែម្ចាស់គេសួរថាចប់នៅ គិតមើលថាតើវារន្ធត់បុិនណា? សំណួរយ៉ាងខ្លីនេះធ្វើឱ្យលីស៊ូនិងហូជីនស្ងាត់លែងនិយាយតែម្ដង។
<<អ៊ុនយ៉ុង!!!>>
<<ខ្ញុំឆ្អែតហើយ!! បងស្រីលីស៊ូតើខ្ញុំអាចសុំទៅគេងជាមួយបង១យប់បានទេ?>>
<<អឺ...អឺ!!!បង>>
<<ខ្ញុំមិនអនុញ្ញាតិ!!>>
<<អឺ!!អាយ៉ុង យើងជាប់រវល់បន្តិចហើយវ៉ើយ!ទៅមុនហើយ>>
និយាយហើយក៏ចាប់ដៃលីស៊ូទៅតែលីស៊ូមិនព្រម។
<<តែខ្ញុំមិនទាន់បានញុាំទេ>>
<<ក្រុមហ៊ុនរបស់យើងសំខាន់ជាង>>
និយាយហើយក៏ញាក់មុខញាក់មាត់ផ្ដល់សញ្ញាប្រាប់លីស៊ូ។
<<ក៏បាន!! ខ្ញុំលាហើយលោកគីម បងទៅហើយអ៊ុនយ៉ុង>>
បន្ទាប់មកពួកគេទាំង២ក៏បើកឡានចេញទៅ។
*ក្នុងឡាន
<<លោកប្រញាប់ស្អីក៏ប្រញាប់ម្ល៉េះ!! មិនទាន់បានអីចូលមាត់មួយម៉ាត់ផង>>
<<នាងនៅចង់ញុាំស្អីទៀត!! មិនឃើញមុខអាយ៉ុងទេឬ?>>
<<តែខ្ញុំឃ្លានមិនទាន់បានញុាំអីទេ!!>>
<<មិនអីទេ យើងទៅញុាំកន្លែងផ្សេងក៏បានដែរ>>
<<មែនឬ?ហ៉ើយពោះរបស់ខ្ញុំត្រូវបានជួយសង្គោះហើយ!!>>
<<និយាយស្អីឆ្គួតៗ!!!>>
<<និយាយចឹងលោកនិយាយរឿងបងប្អូនត្រកូលគីមប្រាប់ខ្ញុំបន្តិចបានទេ?>>
<<ខ្ញុំអាណិតនាង!!ប្រាប់ក៏បាន.........>>
ហូជីនក៏រៀបរាប់រឿងទាំងប៉ុន្មានរបស់បងប្អូនត្រកូលគីមនោះប្រាប់លីស៊ូទាំងអស់ឱ្យនាងបាត់ឆ្ងល់ រហូតទៅដល់កន្លែងញុាំអីមួយទៀត បន្ទាប់ពីញុាំអីហើយហូជីនក៏បានជូនលីស៊ូទៅផ្ទះរបស់នាងទៅ។
<<ផែនការទី១សម្រេច!!!>>
សូមរង់ចាំភាគបន្ត🙏🏻

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now