ភាគ១១ (ផែនការបន្ទាប់)

51 4 0
                                    

<<ខ្ញុំគ្រាន់តែជាសង្សារប៉ុណ្ណោះ!!>>
<<សង្សារ?!!>>
<<មិនជឿមែនទេ? បាន!!>>
ដោយគិតថាស៊ុងឆុលមិនជឿគេក៏បានឱនមុខទៅជិតលីស៊ូហើយថើបនាងនៅចំពោះមុខស៊ុងឆុលនិងមនុស្សគ្រប់គ្នាតែម្ដង។
<<យ៉ាងម៉េច?ជឿបានហើយឬនៅ?>>
និយាយឌឺគេហើយក៏បានកាន់ដៃលីស៊ូចេញពីផ្សារបាត់ទៅដើម្បីទៅកន្លែងផ្សេងទៀត។
<<លោក!!! ម៉េចក៏លោកកេងចំណេញលើខ្ញុំ?>>
<<អៅ!! នាង ចុះនាងមិនចង់ឱ្យអាម្នាក់នោះមករំខាននាងទៀតទេត្រូវឬអត់?>>
<<ត្រូវហើយ!! តែលោកមិនគួរមកថើបខ្ញុំនៅចំពោះមុខមនុស្សជាច្រើនបែបនេះទេ!!>>
<<បើចឹង!!ថ្ងៃក្រោយចាំខ្ញុំថើបនាងនៅកន្លែងមនុស្សតិច ល្អទេ?!!>>
<<ហេតុអីក៏ត្រូវមានថ្ងៃក្រោយ?!!!>>
<<ចុះនាងចង់ឱ្យខ្ញុំថើបនាងឥឡូវមែនទេ? ក៏បាន!!>>
ហូជីនប្រុងនឹងអោនទៅរកថើបនាងម្ដងទៀតទៅហើយតែលីស៊ូក៏បានរត់គេចចូលទៅក្នុងឡានមុនបាត់ធ្វើឱ្យហូជីនហួសចិត្តបន្តិច។
<<ពេលខ្លះក៏គួរឱ្យស្រឡាញ់ដែរតើ!!>>
~~~~~~~~
*ក្នុងឡាន
<<នាង!! ម៉េចមិននិយាយអី?>>
<<គ្មានអីត្រូវនិយាយទេ!!>>
<<ចុះយើងគួរទៅណាទៀត?>>
<<ខ្ញុំចង់ទៅទន្លេហាន!!>>
<<ហេតុអីក៏សុខៗចង់ទៅទន្លេហាន?>>
<<ខ្ញុំមិនដឹងទេ!! ដឹងត្រឹមថាចង់ទៅមើលថ្ងៃលិចនៅទីនោះ!!>>
<<បាន ខ្ញុំនាំនាងទៅ មុនពេលដែលនាងត្រូវហោះហើរទៅក្រៅប្រទេស>>
<<លោក!!ខ្ញុំមិនមែនទៅរហូតឯណា?>>
<<នាងមិនមែនទៅរហូតទេតែ នាងទៅរយៈពេលយូរអាចនឹង៥ទៅ៦ថ្ងៃឯណោះ>>
<<មិនល្អទេឬ? ខ្ញុំនឹងបានដើរលេងកន្លែងសប្បាយៗជាច្រើន!!>>
<<ខែនេះជាខែរងារនាងមើលថែខ្លួនឯងផងទៅ! ខ្ញុំមិនចង់ចំណាយលុយធ្វើបិណ្យសពរបស់នាងទេ>>
<<អាប្រុសមាត់ចង្រៃ!! ដាក់ទំនាយខ្ញុំមែនទេ?ទោះបីខ្ញុំស្លាប់ក៏គ្មានពាក់ព័ន្ធអីនឹងលោកដែរ?>>
<<មិនពាក់ព័ន្ធយ៉ាងម៉េច?ពួកយើងគឺជាសង្សារនឹងគ្នាណា>>
<<លោកភ្លេចហើយមែនទេ?ពួកយើងគ្រាន់តែជាសង្សារក្នុងកិច្ចសន្យាតែប៉ុណ្ណោះ!>>
<<ខ្ញុំមិនភ្លេចទេ! តែខ្ញុំ.....>>
<<ឈប់និយាយទៅ!ដល់ទន្លេហានហើយ>>
*ទន្លេហាន
<<ជិតដល់ពេលព្រះអាទិត្យលិចហើយ!! ធ្វើឱ្យខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំមកទីនេះលើកដំបូង>>
<<នាងមកទីនេះលើកដំបូងជាមួយអ្នកណា?អាម្នាក់នោះមែនទេ?>>
<<មិនមែនទេ!! ខ្ញុំមកជាមួយអ្នកម៉ាក់របស់ខ្ញុំ!!ពេលនោះព្រះអាទិត្យលិចបញ្ចេញពន្លឺពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត>>
<<ខ្ញុំមិនដែលបានឃើញថ្ងៃលិចនោះទេ!!>>
<<ហេតុអី?ឬមួយលោកមិនចូលចិត្ត!!>>
<<មិនមែនទេ!! ដោយសារខ្ញុំមិនសូវមានពេលវេលាកម្សាន្តបែបនេះមក មួយថ្ងៃៗអង្គុយនៅតែក្នុងការិយាល័យធ្វើការ!!>>
<<ចុះកាលពីក្មេង លោកមិនដែលសម្លឹងមើលទៅលើមេឃទេឬ?>>
<<ខ្ញុំនិងអាយ៉ុងគឺជាក្មេងកំព្រា ដោយសារចង់បានជីវិតស្រណុកសុខស្រួលពួកយើងខិតខំរៀបគម្រោងតាំងពីក្មេងៗគ្មានពេលសម្រាកទេហើយខ្ញុំក៏ជោគជ័យនៅអាយុ២១ក្រោយអាយ៉ុង!!>>
<<ឥឡូវលោកជោគជ័យហើយ! លោកអាចសម្រកខ្លះបានហើយ>>
<<ខ្ញុំក៏គិតបែបនេះដែរ!!>>
<<លោកនិងលោកគីមគឺជាមិត្តនឹងគ្នាតាំងពីក្មេងមក តែលោកមើលទៅមិនដូចលោកគីមសោះ លោកគីមគឺជាសុភាពបុរស មិនមែនជាប្រុសព្រានដូចលោកទេ!!>>
<<តាមពិតខ្ញុំក៏មានមនុស្សស្រីដែលខ្ញុំស្រឡាញ់ពិតនោះដែរ!! ប៉ុន្តែនាងបានទៅរៀបការជាមួយប្រុសផ្សេងចោលខ្ញុំនៅពេលដែលខ្ញុំមិនទាន់ជោគជ័យ!!>>
<<ខ្ញុំគិតថានាងច្បាស់ជាស្ដាយក្រោយខ្លាំងហើយ!!>>
<<ខ្ញុំក៏គិតចឹងដែរ!!>>
<<តើលោកចង់ឱ្យនាងត្រឡប់មករកលោកវិញតើត្រូវទេ?>>
<<ត្រូវហើយ! នាងជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ខ្ញុំមិនអាចបើកបេះដូងសម្រាប់ស្រីផ្សេងទៀតទេក្រៅពីនាង!!>>
<<ចុះតើនាងឈ្មោះអ្វីដែរ?>>
<<នាងឈ្មោះបាន សុីវ៉ុន>>
<<សុីវ៉ុន?គឺជាឈ្មោះក្រុមហ៊ុនរបស់លោក!!>>
<<ត្រូវហើយ! ខ្ញុំអាចតស៊ូបង្កើតក្រុមហ៊ុននេះបានគឺដោយសារតែនាង!!>>
<<លោកពិតជាស្រឡាញ់នាងខ្លាំងណាស់ហើយ!!>>
<<ត្រូវហើយ!!>>
<<នោះមើលចុះ!! ព្រះអាទិត្យលិចហើយ លោកមើលទៅតើវាស្អាតទេ?>>
<<វាពិតជាស្អាតណាស់!! នេះជាលើកទី១របស់ខ្ញុំហើយដែលបានឃើញព្រះអាទិត្យលិចដ៏ស្រស់ស្អាតបែបនេះ!>>
<<ខ្ញុំមិននឹកស្មានថាមនុស្សដូចលោកក៏ចេះពិបាកចិត្តដែរសោះ!! ខ្ញុំធ្លាប់តែឃើញលោកធ្វើបាបគេ មាត់អត់គម្រប ជាមនុស្សមិនគួរឱ្យចូលចិត្ត!!>>
<<ខ្ញុំបែបនេះមែនឬ?គ្មានអ្នកណានិយាយប្រាប់ខ្ញុំទេថាខ្ញុំជាមនុស្សយ៉ាងណា!! មានតែនាងទេដែលហ៊ាននិយាយប្រាប់ខ្ញុំ!!>>
<<ព្រោះខ្ញុំចង់ឱ្យលោកកែនឹងណា៎!!>>
<<ខ្ញុំនឹងខំប្រឹង!!!>>
និយាយហើយពួកគេទាំងពីរក៏បានងាកមុខមកញញឹមដាក់គ្នាយ៉ាងស្រស់ក្រោមទេសភាពថ្ងៃរៀបលិច។
~~~~~~~~
*៣ថ្ងៃក្រោយមក
<<ហ៉ើយ!!! លោកប្រធានអើយ ម៉េចក៏ហ៊ានដាកទុនធំម្លេះ៉!!>>
ហាជុនបានឈរមើលកៅអីនិងផ្លាកឈ្លោះលើតុសរសេរថាប្រធានជុន ហូជីនទាំងមិនយល់ក្នុងចិត្ត។
~~~~~~~~
<<លីស៊ូ!!ឯងមើលថែខ្លួនឯងឱ្យល្អដឹងទេ!! យើងឮថានៅប្រទេសហ្វាំងឡង់ត្រជាក់ខ្លាំងណាស់!!>>
<<យើងដឹងហើយ! និយាយចឹងប្រុសម្នាក់ដែលឯងនិយាយថាគេចូលចិត្តមករំខានឯងនោះតើគេនៅតែមករំខានឯងទៀតទេ?>>
<<គឺគេនៅតែមកដដែលនឹង!!>>
<<បើបានក្លាយជាសង្សារនឹងគ្នាកុំភ្លេចប្រាប់យើងផង>>
<<នែ៎!! កុំនិយាយផ្ដេសផ្ដាស!>>
<<បើចឹងយើងទៅហើយ!!>>
<<ថែរក្សាខ្លួនកុំភ្លេចទិញរបស់ផ្ញើរយើងផង!!>>
<<យើងដឹងហើយ!!>>
លីស៊ូក៏បានដើរចាកចេញពីផ្ទះបាត់ទៅដោយគ្រងឈុតឯកសណ្ឋានពណ៌ស្វាយ ដើម្បីធ្វើដំណើរទៅព្រលានយន្តហោះ។ពេលមកដល់ហើយនាងក៏បានដើរទៅរកយន្តហោះដែលនាងត្រូវធ្វើដំណើរក្នុងនាងជាអ្នកបម្រើការលើយន្តហោះ។ភ្ញៀវជាច្រើនបានដើរចូលមកអង្គុយតាមកន្លែងរៀងៗខ្លួនព្រោះនេះជាយន្តហោះធម្មតាមិនមែនជាយន្តហោះVipឬfirst classនោះទេ។
<<សួស្ដី!តើត្រូវកាភេសជ្ជៈអ្វីទេ?មនដូចជាកាហ្វេ ទឹកក្រូច!!>>
<<ខ្ញុំត្រូវការទឹកក្រូច! ចាសបានសូមចាំបន្តិច!!>>
លីស៊ូក៏បានទៅធ្វើតឹកក្រូចសម្រាប់ភ្ញៀវបាត់ទៅ។រួចរាល់នៅពេលយន្តហោះជិតចេញនាងក៏បានទៅជូនដំណឹងដល់ភ្ញៀវទាំងអស់ពីបម្រាបហាមកំឡុងពេលយន្តហោះធ្វើដំណើរដូចជាការពាក់ខ្សែក្រវ៉ាត់ដាក់Flight modជាដើម។
<<លីស៊ូ!!មានភ្ញៀវម្នាក់រកឯង!!>>
<<អ្នកណាគេ?>>
<<ខ្ញុំមិនដឹងដែរ! គេនៅអង្គុយខាងក្រោយនោះហើយ! នោះម្នាក់មួយកំពុងតែមើលកាសែតនោះ!!>>
<<មិនអីទេ! អរគុណហើយណាដែលបានប្រាប់!>>
លីស៊ូក៏បានដើរសម្ដៅទៅរកបុរសម្នាក់នោះដែលកំពុងអង្គុយមើលកាសែត។
<<លោក! តើលោកត្រូវការអ្វីមែនទេ?>>
<<ខ្ញុំត្រូវការនាង!!>>
សូមរង់ចាំភាគបន្ត🙏🏻

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now