ភាគ១៥ (អារម្មណ៍វិលវល់)

38 5 0
                                    

<<ខ្ញុំកើតអីចេះ!!?>>
~~~~~~~~
<<អៅ!!?ម៉េចក៏ចេញមកវិញហើយ?>>
ហាជុនដែលអង្គុយនៅខាងក្រៅបានឃើញចាងមីដើរចេញមកធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង រួចគេក៏បានចូលមករកប្រធានរបស់គេ។
<<លោកប្រធានម៉េចក៏លើកនេះលឿនម្ល៉េះ?>>
<<នាំយើងទៅវិញ!! យើងឈឺក្បាលណាស់!!>>
គេនិយាយបណ្ដើរយកដៃទប់ក្បាលបណ្ដើរមើលទៅប្រហែលឈឺខ្លាំងហើយ។
~~~~~~~~
+ក្នុងឡាន
<<លោកប្រធានតើខ្ញុំគួរតេហៅលោកយ៉ុងហ្គីមកទេ?>>
<<ឯងឆ្គួតមែនទេ? តេហៅអាយ៉ុងធ្វើស្អី!!អួយ!!>>
<<បើចឹងខ្ញុំគិតថាលោកគួរតែទៅពេទ្យពិនិត្យល្អទេ?>>
<<មិនបាច់ទេ! នាំយើងទៅផ្ទះ!!>>
<<តែលោក...>>
<<យើងប្រាប់ថានាំយើងទៅផ្ទះ!!!>>
+ផ្ទះហូជីន
<<លោកប្រធានសម្រាកសិនទៅ!!>>
<<ថ្នាំ?យកមកឱ្យយើងមក យើងឈឺក្បាលចង់ផ្ទុះហើយ!!!>>
<<ចាំ..ចាំបន្តិចលោក!!>>
ឃើញអាការៈចម្លែករបស់ហូជីនហើយហាជុនហាក់ចម្លែកយ៉ាងខ្លាំងដោយឃើញគេសួររងថ្នាំឈឺក្បាល ហាជុនក៏ប្រញាប់ទៅរកថ្នាំឱ្យគេភ្លាមទៅ។
<<លោកប្រធានថ្នាំនិងទឹក!!>>
ក្រោយពីឱ្យថ្នាំនិងទឹកទៅកាន់ហូជីនរួចហើយហាជុនក៏បានលួចទូរសព្ទហៅយ៉ុងហ្គីមកហើយប្រាប់អាការៈរបស់ហូជីនទាំងអស់ទៅយ៉ុងហ្គី ដោយមិនឱ្យហូជីនដឹងឡើយ។
*មួយសន្ទុះក្រោយមក
<<ហាជុន!! យកថ្នាំឈឺក្បាលមកទាំងអស់មក ក្បាលយើងផ្ទុះឥឡូវហើយ!!>>
<<លោកប្រធានប្រុងលេបទាំងអស់មែនទេ?មិនបានទេលោកគ្រោះថ្នាក់ណាស់!!>>
<<យើងប្រាប់ឱ្យយក ឆាប់មក!!!>>
ទីងៗ....
<<អ្នកណាមកស្អីថ្មើរនឹង!! អួយ!!!>>
ដោយឃើញជីនភ្លេចខ្លួនហាជុនក៏បានទៅបើកទ្វារដើម្បីឱ្យយ៉ុងហ្គីចូលមក។
<<អាជីន!!>>
<<អាយ៉ុង?អ្នកណាហៅឯងមក?ហាជុន!!យើងប្រាប់ឯងយ៉ាងម៉េច?>>
<<សុំទោសផងលោកប្រធាន ដោយសារខ្ញុំបារម្ភពីអាការៈរបស់លោកទើបខ្ញុំតេហៅលោកយ៉ុងហ្គីមក>>
<<ឯងជាមេក៏ជាកូនចៅម៉េចក៏.....>>
ហូជីននិយាយមិនទាន់ចប់ផងក៏សន្លប់បាត់ទៅដោយសារស្នាដៃរបស់យ៉ុងហ្គី គេបានយកថ្នាំសន្លប់មកចាក់ហូជីន។
<<លោកយ៉ុងហ្គី?>>
<<បើមិនប្រើថ្នាំសន្លប់ ឯងគិតមែនទេ?ថាវាឈប់? និយាយចឹងមានរឿងអីឱ្យប្រាកដ!!>>
<<រឿងគឺវាវែងឆ្ងាយខ្លាំងណាស់លោក!!>>
<<បើវាវែងឯងសង្ខេបប្រាប់យើងមក!>>
<<គឺថាលោកប្រធានគាត់មានចិត្តខឹងអ្នកនាងលីស៊ូរឿងដែលនាងធ្វើឱ្យគាត់ត្រូវមនុស្សស្រីសុំបែកមុន ដូច្នេះហើយគាត់ក៏រៀបគម្រោងធ្វើឱ្យអ្នកនាងលីស៊ូស្រឡាញ់គាត់ បន្ទាប់មកគាត់ក៏បោះបង់នាងចោល>>
<<អាជីនវាឆ្គួតដល់ថ្នាក់នេះផង? ម៉េចក៏ឯងមិនឃាត់វា?>>
<<ខ្ញុំឃាត់មិនបានទេលោក!!>>
<<ហ៉ើយ!! ចុះបើផែនការរបស់វាសម្រេចហើយ វាគួរតែសប្បាយចិត្តម៉េចក៏ក្លាយទៅជាបែបនេះ?>>
<<បាទ! ដំបូងគាត់សប្បាយចិត្តណាស់គាត់ថែមទាំងហៅខ្ញុំទៅក្លឹបជាមួយគាត់ទៀតផង ចំណែកគាត់វិញក៏រកបានស្រីទី២៥ដែរ ប៉ុន្តែសុខៗគាត់ក៏ក្លាយជាបែបនេះ!!>>
<<ឬមួយក៏អាជីនវាត្រូវថ្នាំ? ស្រីម្នាក់នោះមានដាក់ថ្នាំវាទេ?>>
<<បាទលោកគ្មានទេ ខ្ញុំនៅមើលលោកប្រធានជាប់ហើយស្រីម្នាក់នោះក៏គ្មានអីគួរឱ្យសង្ស័យដែរ!!>>
<<មិនអីទេ!! ចាំស្អែកចាំសួរនាំវាក៏បានដែរ ថ្ងៃនេះខ្ញុំសម្រាកនៅទីនេះ ឯង!!ឆាប់ទៅយកអ៊ុនយ៉ុងមក ខ្ញុំមិនចង់ឱ្យនាងនៅផ្ទះតែម្នាក់ឯងទេ!!>>
<<បាទ! ចៅហ្វាយ>>
~~~~~~~~~~~~~~
*ព្រឹកឡើង
<<អួយ!!! ឈឺក្បាលណាស់វើយ!>>
<<យ៉ាងម៉េច?ងើបហើយមែនទេ?>>
<<អាយ៉ុង?ម៉េចក៏ឯងនៅទីនេះ?>>
<<ទៅងូតទឹកឱ្យស្វាងសិនទៅចាំនិយាយគ្នា!!>>
<<ចឹង! ក៏បាន>>
*មួយសន្ទុះក្រោយមក
<<យ៉ាងម៉េច?ឯងមកតាំងពីពេលណា?ហើយនិយាយរឿងអី?>>
<<មុននឹងនិយាយយើងសួរឯងសិន? ស្រីឯងទាំងអស់ប៉ុន្មាននាក់?>>
<<ម៉េចក៏សុខៗសមកសួរបែបនេះ?>>
<<យើងសួរ!!ឯងឆ្លើយ!!>>
<<អឺ!ក៏បាន២៤នាក់?>>
<<ចុះស្រីម្នាក់យប់មិញនោះមិនរាប់ចូលទេឬ?>>
<<ស្រីម្នាក់យប់មិញ?>>
<<នេះមិនចាំទេឬ?>>
<<អរ!ចាំហើយស្រីម្នាក់ឈ្មោះចាងមីនឹងមែនទេ?>>
<<អឺ!!មិនរាប់ចូលទេអី?>>
<<រាប់ស្អី?មិនទាន់បានក្លាយជាសង្សារផង!>>
<<នែ៎!ឯងមិនដែលប្រលែងត្រីដែលចាប់បាននោះទេ ម៉េចក៏យប់មិញឯងឱ្យនាងទៅ!>>
<<មកពីនាងមុខដូចស្រីឆ្គួតម្នាក់នោះ!!>>
<<ស្រីឆ្គួតណា?>>
<<អឺ!!គឺ?...>>
<<ប្រាប់យើងមក>>
<<ឯងដឹងហើយ!!>>
<<អ្នកនាងលីស៊ូ?>>
<<អឺ!!....>>
<<ចឹង!>>
<<ចឹង?បានន័យថាយ៉ាងម៉េច?>>
<<ឯងមកនេះ!!>>
<<បាទចៅហ្វាយ?>>
<<អញ្ជើញភ្ញៀវចូលមក!>>
<<នែ៎!!ចាំបាច់អីអញ្ជើញចូលមកបន្ទប់យើង?ឯងចង់យ៉ាងម៉េចអាយ៉ុង?បន្ទប់ទទួលភ្ញៀវមានតើ!>>
<<យើងប្រញាប់នឹងណា៎!! ឆាប់ចូលមក>>
<<ហ៉ើយ!!ភ្ញៀវវាស្រីទៀត!!>>
<<ឯងស្គាល់នាងទេ?>>
<<នាងមែនទេ? ដូចប្រហែលៗ!!>>
<<នាង!ណែននាំខ្លួនបន្តិចទៅ!>>
<<ចាស...ចាស ខ្ញុំឈ្មោះផាក ចាងមី!>>
<<យ៉ាងម៉េច?ឯងស្គាល់ទេអាជីន?>>
<<ចាងមី!!!គឺនាង!!>>
<<ហើយភ្នែកឯងមើលយ៉ាងម៉េចបានជាឃើញនាងនិងដូចអ្នកនាងលីស៊ូ?ឡើងខុសគ្នាដូចមេឃនិងដី?>>
<<អត់ទេ!!យប់មិញខ្ញុំមិនមែនឃើញនាងមុខអញ្ចឹងទេ!!>>
<<យ៉ាងម៉េចឯងចង់ថានាងកែសម្ផស្សមែនទេ?>>
<<អត់ទេ!! យើងនិយាយពិតមែន យើងមិនត្រឹមតែឃើញមុខនាងប៉ុណ្ណោះទេ! ថែមទាំងឮសំឡេងនាងនិយាយខ្លាំងថែមទៀតផង!!>>
<<អ្នកនាងអាចទៅវិញបាន!!>>
<<ចា...ចាស...>>
<<អាជីន!!ទៅជួបពេទ្យចិត្តសាស្ត្រល្អទេ?>>
<<ឯងចង់ថាយើងឆ្គួតមែនទេ?>>
<<ចុះឥឡូវឯងជាមែនទេ?>>
<<យើងមិនបានឆ្គួតទេ! តែអ្វីដែលយើងប្រាប់ឯងគឺជាការពិតទាំងអស់!!>>
<<បើចឹងប្រាប់យើងមកឯងឮសំឡេងអ្ន្នកនាងលីស៊ូនិយាយអី?>>
<<អឺ!!!យើង!កុំអីល្អជាង!!>>
<<បើមិនប្រាប់! ក៏ហីទៅ!!យើងបានឱ្យហាជុនដាក់ច្បាប់ឱ្យឯង១សប្តាហ៍ហើយ!!>>
<<ស្លាប់ហើយ!!ច្រើនថ្ងៃម្ល៉េស បុគ្គលិកច្បាស់ជាគិតថាយើងខ្ជិលហើយ!!>>
<<មិនអីទេ យើងបានប្រាប់ហាជុនហើយឱ្យបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់លាស់ផងដែរ>>
<<ថាយ៉ាងម៉េច?>>
<<ឯងកើតឆ្គួត ត្រូវការសម្រាក!>>
<<ប្រាប់ថាយើងមិនបានឆ្គួតទេ!!អាយ៉ុង!!>>
<<ហើយមួយទៀតកុំឱ្យឯងអផ្សុកគ្រប់ឯកសារទាំងអស់របស់ឯងគេនឹងយកមកទីនេះ>>
<<ចឹងក៏ល្អដែរ!!>>
<<នោះ!មួយចំនួនហាជុនយកមកហើយ!>>
<<អឺ!អរគុណហើយ!!>>
ហូជីនក៏បានដើរទៅតុធ្វើការរបស់គេរួចរកមើលឯកសារសំខាន់ៗហើយក៏ប្រទះឃើញឯកសារមួយពេលគេបើកមកក៏ដឹងថាវាជាលិខិតលាឈប់។
<<លិខិតលាឈប់?>>
<<អ្នកណាលាឈប់?>>
<<មើលទៅ!!>>
<<អ្នកនាងលីស៊ូលាឈប់!!>>
<<ល្អហើយ បើជាយើង យើងក៏មិននៅដែរ!>>
<<យើងមានអារម្មណ៍ចម្លែកណាវើយ!!>>
<<ចម្លែកយ៉ាងម៉េច?>>
<<យើងមានអារម្មណ៍ថាខ្លាច!!>>
<<ខ្លាចស្អី?>>
<<ខ្លាចលែងបានជួបនាងទៀត!!>>
<<ក្រែងឯងជាអ្នកធ្វើឱ្យនាងចេញមិនចឹង?>>
<<ប៉ុន្តែយើងក៏មានអារម្មណ៍វិលវល់ដែរ!!>>
<<យើងគិតថាឯងស្រឡាញ់នាងហើយ!!>>
<<យើងមិនច្បាស់ពីអារម្មណ៍ខ្លួនឯងទេ!!>>
<<ជាព្រាននារីមួយទាំងមូលអត់យល់ពីអារម្មណ៍ខ្លួនឯង?>>
<<អាណាដឹង?!!>>
<<កំឡុងពេលនៅផ្ទះនេះ គិតមើលខ្លួនឯងទៅ!បើឯងស្រឡាញ់នាង ទៅតាមនាងមក!>>
និយាយចប់ត្រឹមនឹងយ៉ុងហ្គីក៏បានដើរចេញបាត់ទៅទុកឱ្យជីនអង្គុយមើលលិខិតលាឈប់របស់លីស៊ូទាំងអារម្មណ៍វិលវល់។
<<ខ្ញុំគិតថា អាយ៉ុងនិយាយមិនខុសទេ!!>>
សូមរង់ចាំភាគបន្ត

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now