ភាគ៥ (ម្ចាស់ភាគហ៊ុនធំ)

66 6 0
                                    

<<បាន នាងត្រៀមខ្លួនអត់ការងារធ្វើឱ្យហើយទៅ!>>
<<អាងខ្លួនជាម្ចាស់ក្រុមហ៊ុនមកធ្វើបានមនុស្សមនុស្សគ្មានអ្វីតបតរ លោកអន់ជាងការគិតរបស់ខ្ញុំទៅទៀត>>
និយាយហើយលីស៊ូក៏បម្រុងដើរចេញទៅហើយតែហូជីនក៏និយាយឡើង។
<<ខ្ញុំទុកពេលឱ្យនាងចំនួន៣ថ្ងៃយកទៅគិតមើលទៅ!!!>>
~~~~~~~~~~
<<ប្រុសចង្រៃ!! អាងតែខ្លួនឯងជាម្ចាស់ក្រុមហ៊ុនហ៊ានយកអំណាចរបស់ខ្លួនមកគំរាមយើងផង!!!?>>
លីស៊ូដើរបណ្ដើររអ៊ូបណ្ដើរព្រោះខឹងនឹងទង្វើដែលហូជីនធ្វើដាក់ខ្លួនអម្បាញ់មិញនេះ។
<<ចាំខ្ញុំផង!!!>>
ក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំបានរត់យ៉ាងលឿន ប្រហែលទៅរកមិត្តរបស់នាងតែដោយសារមនុស្សច្រើនពេកនាងក៏វង្វេងជាមួយមិត្តរបស់នាង។
<<តើពួកគេទៅណាអស់ហើយ? អាយ!!!>>
នៅពេលនាងឈប់ដើម្បីរកមើលមិត្តរបស់នាងក៏មានមនុស្សបានរត់មកបុកនាងមួយទំហឹងធ្វើឱ្យនាងខ្ទៀតទៅនៅកណ្ដាលផ្លូវហើយឡានវិញក៏បានបើកមកយ៉ាងលឿន  ប៉ុន្តែមាននារីម្នាក់បានមកជួយរុញនាងចេញពីហេតុការណ៍ដ៏គ្រោះថ្នាក់នេះទាន់ពេលវេលា។
<<នេះឯងមិនអីទេមែនទេ?>>
លីស៊ូគឺជាអ្នកបានជួយក្មេងស្រីម្នាក់នេះចេញពីគ្រោះថ្នាក់។
<<ខ្ញុំមិនអីទេ អរគុណបងស្រីខ្លាំងណាស់>>
<<មិនអីទេ ឯងចង់ទៅណាចាំបងជូនទៅប្រយ័ត្នមានគ្រោះថ្នាក់ទៀត!>>
<<មិនអីទេបងស្រី ខ្ញុំខ្លាចថារំខានបង>>
<<មិនអីទេ បងជូនទៅតើនៅឆ្ងាយទេ?>>
<<ចាសបងស្រី គឺក្រុមហ៊ុនរបស់បងប្រុសខ្ញុំនៅជិតនេះដែរទេ>>
<<ចឹងបងជូនឯងទៅណា>>
<<អរគុណបងហើយ និយាយចឹងបងមានឈ្មោះអ្វីដែរ?>>
<<បងឈ្មោះលីស៊ូ ចុះឯង?>>
<<ឈ្មោះបងពិរោះណាស់ ខ្ញុំឈ្មោះអ៊ុនយ៉ុង អ៊ុនបានន័យថាសំណាងល្អចំណែកយ៉ុងបានន័យថាជារៀងរហូត ដូច្នេះអ៊ុនយ៉ុងបានន័យថាសំណាងល្អជារៀងរហូត>>
<<ប៉ាម៉ាក់របស់ឯងពិតជាពូកែដាក់ឈ្មោះណាស់>>
<<ខ្ញុំគ្មានប៉ាម៉ាក់ទេ ខ្ញុំជាក្មេងកំព្រាកើតមកមិនដែលស្គាល់ប៉ាម៉ាក់នោះទេ ចំណែកឈ្មោះនេះបងប្រុសគឺជាអ្នកដាក់ឱ្យខ្ញុំ>>
<<ឱ្យបងសុំទោសផងណា បើធ្វើឱ្យប៉ះពាល់អារម្មណ៍ឯង>>
<<មិនអីទេបងស្រី នោះដល់ហើយបងស្រី!>>
ដើរបណ្ដើរនិយយបណ្ដើរភ្លេចខ្លួនក៏បានមកដល់ក្រុមហ៊ុនរបស់បងប្រុសនាងតូចតែម្ដង។
<<សមាគមន៍គីមគ្រុប?>>
គ្រាន់តែឃើញក្រុមហ៊ុនដែលនៅនឹងមុខភ្លាមលីស៊ូគាំងខ្លាំងមែនទែនព្រោះវាធំខ្លាំងណាស់។
<<បងស្រីតើបងឃ្លានទេ បងស្រីឆាប់មកជាមួយខ្ញុំមក>>
<<អ៊ុនយ៉ុងបងគិតថាមិនសមទេដឹង!>>
<<មិនអីទេ បងស្រីតោះយើងចូលទៅ>>
នាងតូចអ៊ុនយ៉ុងក៏បានទាញដៃលីស៊ូចូលទៅខាងក្នុងតែម្ដង។
<<អេ! អ្នកនាងតូច តើមកទីនេះធ្វើអីដែរ?>>
<<បងកុំប្រាប់បងប្រុសឱ្យសោះថាខ្ញុំមកទីនេះណា៎>>
<<មិនកើតទេ បើមិនប្រាប់លោកប្រធានបារម្ភស្លាប់ហើយ>>
<<មិនអីទេ បងកុំមាត់ណា៎ តោះបងលីស៊ូ>>
<<ឈប់សិន!អ៊ុនយ៉ុង>>
*អាហារដ្ឋាន
<<អូ!នៅក្នុងក្រុមហ៊ុននេះថែមទាំងមានអាហារដ្ឋានទៀត!>>
<<ត្រូវហើយ តោះយើងទៅញុាំអីបងស្រី!>>
<<តោះយើង!>>
~~~~~~~~~~
<<ហាជុន! និយាយអញ្ចឹងការងាររៀបរយទេ?>>
<<បាទ! លោកប្រធានរៀបរយល្អណាស់>>
<<ល្អណាស់ ស្រីម្នាក់នោះច្បាស់ជាគ្មានផ្លូវចេញទេ ហើយលុតជង្គង់សុំអង្វរយើងមិនខានទេ>>
<<គំនិតអាក្រក់ណាស់>>
<<ឯងថាយ៉ាងម៉េច?>>
<<បាទគ្មានអីទេ លោកប្រធាន>>
<<និយាយអញ្ចឹងកាលវិភាគរបស់យើងក្នុងសប្តាហ៍នេះមានអីខ្លះនិយាយមក>>
<<បាទ! ថ្ងៃពុធស្អែកនេះមានការប្រជុំទាក់ទងនឹងច្បាប់ក្រុមហ៊ុន ថ្ងៃព្រហស្បតិ៍ត្រូវមានណាត់ជួបជាមួយម្ចាស់ភាគហ៊ុនធំ ថ្ងៃសុក្រត្រូវ...>>
<<ឈប់!!! ថ្ងៃព្រហស្បតិ៍លុបចោលយើងមានធុរៈ>>
<<មិនបានទេលោកប្រធាន>>
<<ហេតុអីមិនបាន?>>
<<ព្រោះជាម្ចាស់ភាគហ៊ុនធំ>>
<<ម្ចាស់ភាគហ៊ុនធំមិនសំខាន់ស្មើធុរៈយើងទេ>>
<<លោកប្រធាន ម្ចាស់ភាគហ៊ុននោះគឺលោកយ៉ុងហ្គីណា៎!>>
<<ថាម៉េច?ជាអាយ៉ុង?ស្លាប់ហើយ!>>
<<មានអ្វីទេលោកប្រធាន?>>
<<គឺមាននឹងហើយ  យើងត្រូវយកចម្លើយពីស្រីម្នាក់នោះ>>
<<សំខាន់?>>
<<ត្រូវហើយ ព្រោះយើងរង់ចាំថ្ងៃសងសឹកនាងយូរហើយ>>
<<ចុះលោកប្រធានអាច...>>
<<មិនអាចទេ!! តែ..យើងនឹកឃើញហើយ យើងនឹងនាំនាងទៅជាមួយព្រោះថាអាយ៉ុងវាមិនចូលចិត្តមនុស្សប្លែកមុខនោះទេ>>
<<ចុះបើលោកយ៉ុងហ្គីចូ....>>
<<មិនអាច! យើងស្គាល់អាយ៉ុងច្បាស់ណាស់ ឯងចាំមើលទៅ>>
<<បាទ លោកប្រធានខ្ញុំទៅទទួលទានអាហារហើយ>>
ដោយធុញស្ដាប់សម្ដីគ្មានបានការរបស់ប្រធានគេពេកគេក៏រកលេសរត់ចេញបាត់ទៅ។
<<ហាជុន!!!>>
~~~~~~~~
<<ហ៉ើយ!មិនដឹងជាស្អីទេលោកប្រធាននេះ!>>
ហាជុនបានមកហាងកាហ្វេតូចមួយនៅជិតក្រុមហ៊ុនរបស់ហូជីន។
<<ខ្ញុំសុំAmericanoមួយ!>>
<<ចាស លោកសុំចាំបន្តិច>>
កម្មង់ហើយហាជុនក៏នៅឈរមើលទូរសព្ទរង់ចាំកាហ្វេរបស់គេ។
<<នេះលោកកាហ្វេរបស់លោក!>>
<<បាទ អរគុណ! តែឈប់សិននេះមិនមែនរបស់...ខ្ញុំ...ទេ>>
និយាយហើយក៏ងើបមុខឡើងក៏បានឃើញជូរ៉ានភ្លាម ហើយហាជុនក៏ហាក់ដូចជាកំពុងលង់ស្នេហ៍នាងហើយ។
<<អរ!សុំទោសផងលោក ចាំខ្ញុំដូរជូនវិញ>>
<<បាទ...បាទ..បាទអ្នកនាង>>
និយាយបណ្ដើរញញឹមបណ្ដើរសម្លឹងមុខជូរ៉ានបណ្ដើរ។
<<នេះលោកកាហ្វេរបស់លោក!>>
<<បាទ!អ្នកនាងជាម្ចាស់នៅទីនេះមែនទេ?>>
<<ចាស ពិតមែនហើយ>>
<<ហាងនេះពិតជាស្អាតមែន>>
គេក៏និយាយសរសើរហាងតែភ្នែកបែរជាសម្លឹងជូរ៉ានមិនដាក់ភ្នែកទៅវិញ។
<<ចាស អរគុណហើយ>>
ហាជុនបានមកអង្គុយនៅតុមួយនៅជិតកន្លែងកម្មង់កាហ្វេ ដើម្បីបានមើលមុខជូរ៉ានធ្វើឱ្យជូរ៉ានឆ្ងល់យ៉ាងខ្លាំង។
<<គេម្នាក់នោះកើតអី?>>
~~~~~~~~
<<យ៉ាងម៉េចដែរបងស្រីតើឆ្ងាញ់ទេ?>>
អ៊ុនយ៉ុងឃើញលីស៊ូញុាំនាងក៏បានសួរ។
<<ពិតជាឆ្ងាញ់ខ្លាំងណាស់>>
<<ត្រូវតែឆ្ងាញ់ហើយព្រោះចុងភៅនៅទីនេះគឺជាចុងភៅលំដាប់ក្នុងប្រទេសហើយ>>
<<បងប្រុសរបស់ឯងពិតជាហ៊ានចំណាយមែន>>
<<ពិតមែនហើយ បងប្រុសធ្លាប់និយាយថាគាត់ចំណាយបុិននេះគឺតិចណាស់បើធៀបទៅនឹងភាពស្មោះត្រង់របស់បុគ្គលិកចំពោះក្រុមហ៊ុន>>
<<ពិតជាគួរឱ្យសរសើរពិតមែន!!>>
<<បងស្រី! បងអាចមកទីនេះដើម្បីលេងជាមួយខ្ញុំរាល់ថ្ងៃបានទេ នៅពេលរសៀលខ្ញុំទំនេរ>>
<<មិនបានទេ បងត្រូវធ្វើការតែបងនឹងមកឱ្យបានតាមដែលអាច និយាយចឹងឯងថាទំនេរពេលរសៀល?
តែពេលនេះមិនមែនរសៀលទេគឺម៉ោង១០ព្រឹកនឹង?>>
<<អឺ!!! គឺថា...បងស្រី>>
<<ហ្ហឹ...ហ្ហឹម!!ក្មេងជើងល្អ លួចគេចសាលាទៀតហើយមែនទេគីម អ៊ុនយ៉ុង?>>
សូមរង់ចាំភាគបន្ត🙏🏻
 
អ្នកមើលហើយអត់voteជាមនុស្សថោកបំផុត!

លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now