ភាគ៨ (សង្សារក្លែងក្លាយ)

58 5 2
                                    

<<ហាជុនឆាប់យករឿងនេះទៅប្រាប់អ្នកកាសែតទៅ!>>
<<បាទ! លោកប្រធាន>>
~~~~~~
១សប្តាហ៍ក្រោយ
<<លីស៊ូ!!សួស្ដី សូមអបអរផងដែលបានក្លាយជាបុគ្គលិកពេញសិទ្ធិ>>
<<ចាស អរគុណហើយណា>>
<<និយាយចឹងតើអ្នកណាជាអ្នករៀបកាលវិភាគហោះហើរដែរ?>>
<<នោះគាត់មកហើយ!>>
<<គាត់នោះមែនទេជាអ្នករៀបកាលវិភាគហោះហើរ?>>
<<ត្រូវហើយ!>>
<<ចឹងខ្ញុំសូមទៅសិនហើយណា៎!>>
<<សួស្ដីបងស្រី! ខ្ញុំជាបុគ្គលិកថ្មីខ្ញុំមកនេះមកសុំកាលវិភាគហោះហើរហើយខ្ញុំជាមនុស្សឧស្សាហ៍ណាស់ បងអាចដាក់កាលវិភាគឱ្យខ្ញុំឱ្យច្រើនៗក៏បានដែរ>>
<<មិនអីទេ បើនាងចង់បានកាលវិភាគច្រើនខ្ញុំនឹងរៀបឱ្យប៉ុន្តែថ្ងៃស្អែកទើបបាន>>
<<អរគុណ!បងស្រីណាស់ អរគុណខ្លាំងៗណាស់>>
<<មិនអីទេ!!>>
នៅពេលបានដូចបំណងហើយលីស៊ូអរយ៉ាងខ្លាំងក៏បានញញឹមយ៉ាងខ្ជឹបហើយថែមទាំងធ្វើកាយវិការចម្លែកទៀតផង។
<<មើល!ធ្វើចរិត ហឹស!!!>>
ហូជីនដែលដើរកាត់នេះក៏បានឃើញកាយវិការចម្លែករបស់នាងហើយក៏ធ្វើមុខឆ្ងល់បម្រុងនឹងដើរទីថាឱ្យហើយក៏គេមកវាយស្មាពីក្រោយ។
<<ហេ!អាជីន!>>
<<អ្នកណា? ឯងទេអីអាយ៉ុង យើងស្មានតែអ្នកណា!!>>
<<សួស្ដីពូជីន!!>>
<<អេ!នាងច្រម៉ក់ម៉េចក៏ហៅថាពូជីន?ហៅបងប្រុសបានត្រូវព្រោះខ្ញុំនឹងប៉ាឯងអាយុមិនខុសគ្នាឆ្ងាយទេ>>
<<យើងមិនមែនប៉ារបស់នាងទេ យើងជាបងប្រុសឯងនិយាយអត់មើលទេអីអាជីន!>>
<<ក្រែងឯងអ្នកនិយាយប្រប់យើងថាឯងយកនាងមកចិញ្ចឹមធ្វើជាកូនមិនចឹង?>>
<<យើងនិយាយពីកាល? យើងថាយកនាងធ្វើជាប្អូនយើងតើ!>>
<<តែយើងចាំច្បាស់ណាស់ ឯងនិយាយចឹងមែន!>>
<<អាជីន!!!>>
<<អេ!!នោះដូចជាស្រដៀងៗ? បងស្រីលីស៊ូ!!!>>
<<អ៊ុនយ៉ុង!!!>>
លីស៊ូក៏បានងាកឃើញអ៊ុនយ៉ុងហើយនាងក៏បានឱបអ៊ុនយ៉ុង។
<<អ៊ុនយ៉ុង!ហេតុអីក៏ឯងមកទីនេះ? អូ!សួស្ដីលោកគីម>>
<<សួស្ដី!អ្នកនាងលីស៊ូ!>>
<<អាយ៉ុង?ម៉េចក៏ឯងស្គាល់នាង?>>
<<នាងជាអ្នកមានគុណរបស់អ៊ុនយ៉ុង! និយាយចឹងនាងក៏ត្រូវជាសង្សារឯងដែរត្រូវអត់?>>
<<ម៉េចក៏ដឹង?>>
<<គេចុះព័ត៌មានឡើងផ្អើលប្រទេសហើយ រឿងអីមិនដឹង!>>
<<និយាយចឹងខ្ញុំសូមទៅធ្វើការសិនហើយ អ៊ុនយ៉ុងនៅជាមួយលោកគីមសិនហើយចាំបងចប់ការងារបងមកលេងជាមួយ>>
<<ចាស!!>>
<<អ្នកនាងឈប់សិន!>>
<<មានការអីដែរលោកគីម?>>
<<ល្ងាចនេះខ្ញុំចង់អញ្ជើញអ្នកនាងទៅញុាំអាហារពេលល្ងាចជាមួយអ៊ុនយ៉ុងតើបានទេ?>>
<<មិនអីទេ ខ្ញុំយល់ព្រម!>>
<<នាងម៉េចក៏ព្រមលឿនម្ល៉េះ!>>
<<យ៉ាងម៉េច?ទើសលោក?យី!!!>>
ក្រោយពីសម្លក់ជីនហើយក៏ប្រញាប់ប្រញាល់រត់ទៅធ្វើការបាត់ទៅ។
<<ម៉េចក៏សង្សារឯងហៅឯងលោកអញ្ចឹង?>>
<<អឺ..គឺ...ដោយសារនេះជាកន្លែងការងារ>>
<<ចឹងទេអី?ហើយមិនហៅយើងទៅអង្គុយសិនទេ?>>
<<អឺៗឆាប់មក នាងច្រម៉ក់ឆាប់មក>>
~~~~~~~~~~
<<អាយ៉ុង?>>
<<ស្អី!>>
<<ឯងមានភ្លេចអីទេ?>>
<<ភ្លេចស្អី?>>
<<ល្ងាចនេះណា៎?>>
<<ល្ងាចនេះយ៉ាងម៉េច?>>
<<ចុះឯងមិនហៅយើងទៅញុាំអាហារពេលល្ងាចជាមួយទេយ៉ាងម៉េច?>>
<<យើងគ្មានគម្រោងហៅឯងទេ!>>
<<នេះ!ឯងហៅនាងទៅបាន ហេតុអីក៏ហៅយើងមិនបាន?>>
<<ពូជីនប្រច័ណ្ឌមែនទេ?>>
<<អត់..អត់ទេ.....>>
<<មិនអីទេ បើចង់ទៅក៏បានដែរ!>>
<<ល្អ! កុំឱ្យយើងដឹងឱ្យសោះថាឯងចង់ល្បួងសង្សារយើង>>
<<ម៉េចក៏ពូជីននិយាយថាល្បួង?បងប្រុសមិនបានស្រឡាញ់បងស្រីលីស៊ូឯណា?>>
<<ខ្ញុំមិនទុកចិត្តប៉ាឯងទេ!>>
<<ម៉េចក៏ពូនិយាយចឹងបងប្រុសគាត់មិនដែលទាក់ទងស្រឡាញ់ស្រីផ្សេងក្រៅពីខ្ញុំនោះទេ!!គាត់និយាយថាខ្ញុំសំខាន់ជាងគេសម្រាប់គាត់>>
<<អាយ៉ុង?ឯងនិយាយបែបនឹងមែនឬ?>>
<<បងប្រុសឆ្លើយមក!>>
<<អឺ........!>>
<<អ៊ុនយ៉ុង!ខ្ញុំប្រាប់ឯងរឿងមួយចុះនៅពេលឯងអាយុ១០ឆ្នាំណា ប៉ាឯងនេះវាបានទាក់ទងជាមួយស្រីបារាំងម្នាក់នៅពេលនោះ! តើវាមិនដែលប្រាប់ឯងទេឬ?>>
<<ពិតមែនឬ?>>
ឮបែបនេះហើយអ៊ុនយ៉ុងក៏ងាកមកសម្លឹងមុខយ៉ុងហ្គីទាំងជ្រួញចិញ្ចើមខឹង ចំណែកយ៉ុងហ្គីវិញស្ងាត់មិនព្រមនិយាយអ្វីទាំងអស់ដូច្នេះអាចបញ្ជាក់បានហើយថាវាជាការពិត។
<<ហើយនៅមានទៀតពេលឯងអាយុ១៤ដូចជាឆ្នាំមុន វាក៏មានគម្រោងរៀបការជាមួយស្រីម្នាក់តែក៏បានបែកគ្នាមុននឹងប្រាប់ឯងមួយថ្ងៃ>>
<<ឯងនិយាយចប់ហើយឬនៅ?>>
យ៉ុងហ្គីសម្លឹងមុខហូជីនយ៉ាងមាំមើលទៅគេប្រហែលខឹងហើយ។
<<បងប្រុស?ម៉េចក៏បងមិនដែលប្រាប់ខ្ញុំអញ្ចឹង?>>
<<ឯងកុំស្ដាប់អាជីនវានិយាយអី នោះជារឿងអតីតកាលទេ!!>>
<<ចឹងបានន័យថាវាជាការពិត!!ម៉េចក៏ប៉ាមិនប្រាប់ខ្ញុំ ថាខ្ញុំបិះនឹងមានម៉ាក់ហៅនឹងគេទៅហើយ!>>
អ៊ុនយ៉ុងនិយាយទាំងភ្នែករលីងរលោកហើយក៏ដូរពាក្យពីបងប្រុសទៅជាប៉ាវិញ។
<<អាយ៉ុងឯងឃើញទេ?ថាកូនឯងក៏ចង់បានម៉ាក់ដែរ>>
<<អាជីន! បានហើយល្ងាចជួបគ្នានាំសង្សារឯងមកផង យើងទៅវិញអ៊ុនយ៉ុង>>
<<លែងទៅ! ខ្ញុំមិនទៅទេ>>
<<មកនេះ!!!>>
<<ខ្ញុំមិនទៅទេ!!>>
<<ឯងចង់ឱ្យខ្ញុំបញ្ជូនឯងទៅក្រៅប្រទេសមែនទេ?>>
<<សាកទៅ!!!>>
<<អាជីន!! ឯងពិតជាមាត់អត់គម្របមែនហើយ!!ទៅអ៊ុនយ៉ុង>>
<<ខ្ញុំមិនចង់ទៅទេ!!! ហ្ហឹក....ហ្ហឹក!!>>
យ៉ុងហ្គីក៏ប្រឹងអូសដៃអ៊ុនយ៉ុងទៅផ្ទះវិញទាំងត្រដាបត្រដួសព្រោះអ៊ុនយ៉ុងស្រែកយ៉ាងខ្លាំង។
<<លោកប្រធានមានរឿងអីនឹង?ម៉េចក៏នាងតូចអ៊ុនយ៉ុងយំខ្លាំងម្លេះ?>>
<<នេះលោក!មានរឿងអី?>>
<<ខ្ញុំមិនដឹងទេ! ខ្ញុំក៏វ៉ល់ក្នុងចិត្តដែរ!!>>
~~~~~~~~~~
*ល្ងាចឡើង
<<ហើយឬនៅក៏យូរម្ល៉េះ?>>
ហូជីនដែលកំពុងអង្គុយក្នុងឡានចាំលីស៊ូដើម្បីទៅញ៉ាំអាហារជាមួយបងប្អូនត្រកូលគីម។
<<ហ៉ើយ!ស្រីម្នាក់នោះតែងខ្លួនប៉ុន្មានម៉ោងនឹង?ទាល់តែតេតាមហើយមើលទៅ!!!>>
រីងៗៗ
<<អាឡូ!!!>>
<<នាង! តែងខ្លួនប៉ុន្មានម៉ោងនឹង?>>
<<លោកឯងអត់បើកភ្នែកមើលទេអីខ្ញុំដើរចេញហើយតើ?>>
<<នៅឯណា........>>
និយាយហើយក៏ងាកឃើញលីស៊ូគ្រងដោយរូបវែងពណ៌សហើយធ្វើសក់ទឹករលកថែមដង្កៀបសក់លម្អបន្តិចបន្តួចធ្វើឱ្យហូជីនមើលឡើងភ្លឹកតែម្ដង។
<<យ៉ាងម៉េចលោក?បុិននឹងស្អាតទេ?>>
<<............(ស្ងាត់)>>
<<លោក!!!>>
<<.............(នៅតែស្ងាត់)>>
<<អាប្រុសមុខក្ដាន់>>
<<ហាស៎!យ៉ាង...យ៉ាងម៉េច?>>
<<ខ្ញុំសួរថាស្អាតទេ!>>
<<មិនស្អាតទេ! តែងខ្លួនដូចយាយចាស់>>
<<អាប្រុសឆ្គួត! ចុះលោកឯង?តែងខ្លួនមិនចេះមើលមុខ>>
<<ខ្ជិលឈ្លោះជាមួយនាងណាស់>>
<<ឆាប់ចេញឡានទៅខ្ញុំនឹកអ៊ុនយ៉ុងណាស់!>>
សូមរង់ចាំភាគបន្ត🙏🏻






លង់ស្នេហ៍ប្រុសព្រានWhere stories live. Discover now