ភាគ១៦ (ដឹងខុស)

42 4 0
                                    

<<ខ្ញុំគិតថា អាយ៉ុងនិយាយមិនខុសទេ!!>>
~~~~~~~~
<<លីស៊ូ!!ឯងចង់ទៅណា?>>
<<ខ្ញុំទៅរកកាងារថ្មី!!>>
<<តែឯងមិនទាន់...>>
<<មិនអីទេ!! ឯងឃើញទេខ្ញុំរវល់នឹងរកការងារណាស់គ្មានពេលខូចចិត្តទៀតទេ!!>>
<<អឺ!បើចឹងទៅចុះ!!>>
លីស៊ូបានដើររកកាងារអស់ជាច្រើនកន្លែងតែវាមិនត្រូវនឹងនាងតម្រូវឱ្យនាងត្រូវរកការងាររហូតដល់ល្ងាច។
+ទន្លេហាន
<<ព្រះអាទិត្យស្អាតណាស់!!>>
និយាយចប់ទឹកភ្នែកក៏ស្រក់ចុះមក ព្រោះធ្វើឱ្យនាងនឹកឃើញដល់អនុស្សាវរីយ៍ដែលបានសាងជាមួយហូជីនកន្លងមក។មកអង្គុយនៅទន្លេហាន មើលព្រះអាទិត្យលិចនិងនិយាយសើចៗ ប៉ុន្តែពេលនេះបាត់ហូជីនហើយមានតែលីស៊ូប៉ុណ្ណោះ!!។
<<ព្រះអាទិត្យលិចហើយ!!ផ្ទៃមេឃពណ៌ផ្កាឈូកស្អាណាស់!!ទោះបីមេឃប្រែទៅជាពណ៌ស្វាយក៏ខ្ញុំមិនអាចជំនួសនាងបាន!!!>>
~~~~~~~~~~~
*២ថ្ងៃក្រោយមក
<<ហាជុន!!ប្រធានរបស់ឯងគេយ៉ាងម៉េច?>>
យ៉ុងហ្គីនិងហាជុនកំពុងសម្លឹងមើលទៅហូជីនដែលអង្គុយផ្លឹកមើលលិខិតលាឈប់របស់លីស៊ូទាំងទឹកមុខស្រពោន។ហើយមួយទៀតគេអង្គុយសុខៗក៏បាននឹកឃើញពាក្យរបស់លីស៊ូសួរមកកាន់គេទាំងទឹកភ្នែក។
<<លោកធ្លាប់ស្រឡាញ់ខ្ញុំបន្តិចទេ!!>>
គ្រាន់តែនឹកឃើញដល់ពាក្យសម្ដីនិងកែវភ្នែកដ៏ឈឺចាប់របស់លីស៊ូភ្លាមគេក៏ស្រក់ទឹកភ្នែកតែម្ដង ដោយមិនអាចឃាត់បាន!។
<<ប្រធានរបស់ឯងឆ្គួតហើយ! ជាអ្នកបង្កររឿងតែបែរជាខូចចិត្ត!!>>
<<លោកយ៉ុងហ្គី! លោកជួយទៅនិយាយលួងលោមលោកប្រធានផងបានទេ?>>
<<មិនអីទេ! ខ្ញុំក៏មិនចង់ឃើញវាបែបនឹងដែរ!!>>
<<អរគុណលោកណាស់!>>
<<អាជីន!!ឯងយប់ស្អីហា៎?>>
<<ឯងនិយាយត្រូវហើយ! យើងស្រឡាញ់នាងមែនហើយ!>>
<<បើស្រឡាញ់នាង! ទៅតាមនាងមក!!>>
<<ប៉ុន្តែយើងមិនដឹងគួរប្រាប់នាងយ៉ាងម៉េចនោះទេ?>>
<<ស្ដាប់ចង្វាក់បេះដូងរបស់ឯងទៅ!!>>
<<បេះដូងរបស់យើងនិយាយថាចង់ជួបនាង! តែយើងគ្មានមុខទៅជាងទេ!>>
<<លោកប្រធាន! ខ្ញុំយកកិច្ចសន្យាការងារមកឱ្យលោក!>>
<<កិច្ចសន្យា?ត្រូវហើយកិច្ចសន្យានៅមិនទាន់អស់សុពលភាពទេ!!ហាជុនតេហៅនាងមក!!និយាយរឿងកិច្ចសន្យា>>
<<បាទ! លោកប្រធាន>>
<<ឯង!ពេលនិយាយជាមួយនាងធ្វើជាចាញ់ខ្លះទៅ! កុំមាត់រឹងពេក!!>>
~~~~~~~~~~
រីង.....
<<អ្នកណាតេមកអ៊ីចេះ?សួស្ដីអ្នកណាគេដែរ?>>
<<សួស្ដី!នេះជាអ្នកនាងជូរ៉ានមែនទេ?>>
<<ត្រូវហើយ! លោកជាអ្នកណា?>>
<<ខ្ញុំឈ្មោះថាហាជុនត្រូវជាជំនួយការរបស់លោកហូជីន!មានរឿងចង់និយាយជាមួយអ្នកនាងលីស៊ូបន្តិច>>
<<លោកតេមកល្អហើយ! លីស៊ូមិននៅទេទោះជានាងនៅក៏ខ្ញុំមិនឱ្យលោកនិយាយជាមួយនាងដែរ!ហើយផ្ដាំប្រាប់ទៅប្រធានរបស់លោកផង យកអារម្មណ៍របស់គេយកមកលេងសើចនឹងវាសប្បាយមែនទេ?ធ្វើឱ្យគេឈឺចប់មិនលោះថ្ងៃនឹងវាសប្បាយខ្លាំងណាស់មែនទេ?បើសប្បាយខ្លាំងណាស់ក៏សប្បាយបន្តទៀតទៅ! ខ្ញុំមិនឱ្យពួកលោកឃើញមុខលីស៊ូទៀតទេ មួយទៀតដោះលែងលីស៊ូទៅ!!>>
តឺត....
<<អេ!!ឈប់..ឈប់សិន អ្នកនាង..អ្នកនាងជូរ៉ាន!>>
<<យ៉ាងម៉េចហើយហាជុន?នាងថាយ៉ាងម៉េចដែរ?>>
<<លោកប្រធានខ្ញុំមិនបានជួបអ្នកនាងលីស៊ូទេ! បានជួបតែអ្នកនាងជូរ៉ានមិត្តរបស់អ្នកនាងលីស៊ូប៉ុណ្ណោះ>>
<<ចុះនាងនិយាយអ្វីខ្លះ?>>
<<នាងថាចាប់ពីថ្ងៃនេះទៅនាងមិនឱ្យលោកប្រធានឃើញមុខអ្នកនាងលីស៊ូទៀតទេ!>>
<<ខ្ញុំចង់ឮចេញពីមាត់លីស៊ូផ្ទាល់ ហើយនាងជាអ្នកណាម៉េចក៏ចេះចាត់ចែងរឿងរបស់លីស៊ូម្ល៉េះ?>>
<<បាទ!នាងជាមិត្តរបស់អ្នកនាងលីស៊ូ>>
<<មិនអីទេ! ខ្ញុំទៅរកនាងនៅផ្ទះ>>
<<អេ!!លោកប្រធានខ្ញុំទៅដែរ!!>>
~~~~~~~~~~
មេឃបញ្ចេញពន្លឺមកយ៉ាងក្ដៅចាំមកចំលីស៊ូដែលកំពុងដើររកការងារធ្វើទាំងទឹកមុខមិនសូវល្អ ដើរបានបន្តិចនាងក៏ដើរដល់សាលារៀនមួយស្របពេលសិស្សានុសិស្សចេញពីរៀនល្មម។
<<អេ!!នោះ! បងស្រីលីស៊ូ!!>>
<<អ្នកណាហៅអ៊ីចេះ!>>
<<បងស្រីលីស៊ូ!>>
<<អ៊ុនយ៉ុង!>>
<<បងមិនដែលមកលេងខ្ញុំសោះ!>>
<<ដោយសារបងរវល់នឹងណា៎!>>
<<ចុះ!បងមកម្ដុំនេះធ្វើអី្វដែរ?>>
<<បងមករកការងារធ្វើ!>>
<<ចុះក្រែងបងធ្វើការនៅក្រុមហ៊ុនពូជីនមិនចឹង?>>
<<ត្រូវហើយ!តែបងលាឈប់ពីទីនោះហើយ!>>
<<ហេតុអីទៅ?>>
<<បងមានបញ្ហាជាមួយគេតិចតួច!!ហើយឯងទៅវិញជាមួយនរណាគេដែរ?>>
<<នោះ!អ្នកបើកឡានមកយកខ្ញុំហើយ!>>
<<បើចឹងឯងទៅចុះ!តែកុំប្រាប់នរណាគេឱ្យសោះថាបានជួបបងឮទេ?>>
<<ហេតុអីត្រូវធ្វើបែបនេះ?>>
<<ព្រោះបងមិនចង់រំខានច្រើនទេ!! ឯងឆាប់ទៅកុំឱ្យខាតពេល!!>>
<<លាហើយបងស្រីលីស៊ូ!!ស្អែកកុំភ្លេចមកលេងខ្ញុំផង>>
<<បងនឹងមក!>>
បន្ទាប់ពីលាហើយអ៊ុនយ៉ុងក៏បានដើរសម្ដៅមករកឡានដើម្បីត្រឡប់ទៅវិញ!
<<ហ៉ើយ!!!>>
<<ឯងភ្ញាក់អី?>>
<<លោកប៉ាមកធ្វើអី?>>
<<នៅហៅលោកប៉ាទៀត?>>
<<ក្រែងចង់ឱ្យខ្ញុំហៅលោកប៉ាមិនចឹង?>>
<<បានហើយ! ខ្ញុំហត់ណាស់ឯងក៏ខឹងបានយូរម្ល៉េះ?>>
<<ហើយយ៉ាងម៉េច?>>
<<ទៅ!ឈប់ខឹងទៅ! ខ្ញុំមិនបញ្ចូនឯងទៅអាមេរិកទេ>>
<<មានទៀតទេ?>>
<<ឯងអាចហៅខ្ញុំថាបងប្រុសបាន!>>
<<ទៀត?>>
<<ខ្ញុំមិនរកម៉ាក់ឱ្យឯងទៀតទេ បើឯងមិនព្រម!>>
<<ខ្ញុំស្រឡាញ់បងប្រុសខ្លាំងណាស់!>>
គ្រាន់តែឮពាក្យដែលចង់ឮភ្លាមអ៊ុនយ៉ុងក៏បានអោបយ៉ុងហ្គីយ៉ាងណែន។ភ្លេចអស់ការអន់ចិត្ត ខឹង ងក់ងរដាក់គេទៀតហើយ។
<<មិញនេះ! និយាយអ្វីខ្លះជាមួយអ្នកនាងលីស៊ូ?>>
<<ច្រើនខ្លាំងណាស់!!.........អូ!គ្មានទេ មិនបានជួបបងស្រីលីស៊ូទេ!>>
<<ប្រាប់បងមក!បងនឹងជួយនាង!>>
<<បងដឹងអ្វីមែនទេ?>>
<<គឺ!អ្នកនាងលីស៊ូលាឈប់ពីកន្លែងរបស់អាជីនហើយ!>>
<<ហេតុអីទៅ?>>
<<រឿងរញ៉េរញ៉ៃខ្លាំងណាស់ចាំមានពេលបងប្រាប់ឯង>>
<<ចុះបងប្រុសចង់ជួយបងស្រីលីស៊ូយ៉ាងម៉េច?>>
<<បងនឹងនាំនាងមកធ្វើការក្នុងក្រុមហ៊ុនរបស់បង!>>
~~~~~~~~~
<<លីស៊ូ!!! នាងនៅទេ!>>
ហូជីនមកដល់ផ្ទះរបស់លីស៊ូក៏ស្រែកហៅនាងយកហៅយកចង់បែកផ្ទះហើយ។
<<អ្នកនាងជូរ៉ាននៅទេ!!>>
<<ហេតុអីក៏គ្មានអ្នកណាចេញមក!>>
~~~~~~~~
<<ហ៉ើយ!ហើយមករកស្អី?>>
ជូរ៉ាននៅក្នុងផ្ទះកំពុងសង្ងំលាក់ខ្លួនហើយស្រវេស្រវារកទូរសព្ទទៅលីស៊ូប្រាប់ដំណឹង។
តឺត....តឺត....
<<លើកទៅនាងស៊ូ!!!ឆាប់លោកទៅ!>>
កំពុងតេទៅសុខៗក៏ឮសំឡេងទូរសព្ទនៅក្នុងផ្ទះ ជូរ៉ានក៏ដឹងភ្លាមថានាងភ្លេចយកទូរសព្ទទៅជាមួយ។
<<ឯងច្បាស់ជាត្រូវប្រឈមមុខនឹងគេហើយ!>>
~~~~~~~~~~~~
<<លីស៊ូ!!!នាងនៅទេ?>>
<<អ្នកណា!មករញ៉េរញ៉ៃអីនៅមុខផ្ទះខ្ញុំនឹង?>>
<<នាង!នាងមកហើយ!>>
<<លោក?>>
សូមរង់ចាំភាគបន្ត

លង់ស្នេហ៍ប្រុសព្រានDove le storie prendono vita. Scoprilo ora