ភាគ6.អូនខ្ពើមបងណាស់មែនទេ

285 23 2
                                    

1អាទិត្យក្រោយមកweiក៏មិនតាមរកប្អូនដែរ ហើយក៏មិនដែលបង្ហាញខ្លួនរកpeteទេ ពេលដែលpeteលែងរវល់បែបនេះកាន់តែធ្វើឲ្យគេសប្បាយចិត្តទៀតហើយ!ចំណែកប៉ារបស់គេវិញតាំងពីថ្ងៃដែលបាត់wayមកគាត់បានសន្លប់មិនទាន់ដឹងខ្លួនផង

Way:ខ្ញុំនឹកប៉ា នឹកអ៊ំចែម នឹកបងប្រុសណាស់ ពេលនេះតើគ្រប់គ្នាតាមរកខ្ញុំទេ?

Pete:កំពុងគិតអី?(បើកទ្វាមកក៏ឃើញថាwayកំពុងតែឈរភ្លឹកមាត់បង្អួច)

Way:អត់មានទេ...

Pete:ឬក៏គិតចង់បញ្ចប់ជីវិតព្រោះពិបាករស់នៅជាមួយមនុស្សថោកទាបម្នាក់នេះ!

Way:....(មិនតប)

Pete:ឮបងសួរទេ!(ចាប់ទាញwayមកជិតធ្វើឲ្យwayស្ទើដាច់ផ្ងារ)

Way:ខ្ញុំបានឆ្លើយហើយលោកមិនជឿខ្ញុំខ្លួនឯងតើ!

Pete:ចឹងឬ??(ច្រានwayទៅលើគ្រែ)

Way:ចេញទៅ!(រុញpeteចេញព្រោះមានអារម្មណ៍ថារកក្អួត)

Pete:មិនចេញ!

Way:អួក..(ទប់លែងជាប់ហើយមានតែបណ្ដោយតាមនិងទៅប្រាប់ហើយមិនចេញខ្លួនឯងតើ)

Pete:ខ្ពើមណាស់មែនទេ!(ឃើញទង្វើបែបនេះរឹតតែខឹង)

Way:មិនមែនចឹងទេ....អួក(យកដៃខ្ទប់មាត់ហើយក៏ស្ទុះទៅបន្ទប់ទឹក)

Pete:អូនបង្ហាញឲ្យបងឃើញច្បាស់ដល់ថ្នាក់នេះផងឬ?អូនខ្ពើមបងណាស់មែនទេល្អតើ ចាំបងនិងឲ្យអូនវេទនាជាងនេះទៀត!(ខឹងក្ដាប់ដៃយ៉ាងណែន)

-ក្នុងបន្ទប់ទឹក

Way:ឯងកើតអីway ឬក៏....(សម្លឹងមើលទៅកញ្ចក់ហើយក៏នឹកឃើញដល់ថ្ងៃដែលpeteចាប់ខ្លួនមកដំបូង)មិនពិតទេៗ(ក្រវីក្បាលមិនជឿលើការគិតមួយនេះរបស់ខ្លួនទេ វាមិនពិតទេដែលគេមានកូននោះ!

Pete:មិនពិតអី?(បើកទ្វារបន្ទប់ទឹកចូលមកក៏ឮប្រយោគចុងក្រោយ)

Way:គ្មានអ្វីទេ (ខិតក្រោយម្ដងបន្តិចភ័យខ្លួនហើយបើគេដឹងថាខ្លួនមានកូនច្បាស់ណាស់ថាគេនិងដឹងថានេះមិនមែនជាបងប្រុសរបស់គេទេព្រោះថាបងប្រុសរបស់គេមិនអាចមានកូនបានទេ)

Pete:អម្បាញ់មិញខ្ពើមរអើមបងដល់ថ្នាក់និងមែនទេ?

Way:អត់..អត់ទេ..លោកចេញទៅសិនទៅខ្ញុំសុំអង្វរ អួក(មិនទាន់និយាយចប់ត្រឹមត្រូវផងក៏រកក្អួតទៀត បានត្រឹមតែបញ្ចេញសម្លេងមិនចេញអ្វីមកបែបនេះឯងទើបធ្វើឱ្យpeteកាន់តែខឹងសម្បារ)

ច្រវាក់ស្នេហ៍កូនភ្លោះ(ចប់)Where stories live. Discover now