ភាគ15.សន្យាដាក់ជីវិត

219 20 5
                                    

Winner:deanយើងគួរតែទៅកន្លែងផ្សេងទៅ

Dean:ហ៊ឹម...តោះ(ពួកគេក៏ចាកចេញទុកឲ្យwayនិងpeteនៅតែពីរនាក់)

Pete:អូនសម្រេចចិត្តបែបណា?

Way:ខ្ញុំ..ខ្ញុំសម្រេចចិត្តហើយថាខ្ញុំមិនអាចក្បត់បងប្រុសទេ លោកមាននាមជាសង្សារបស់បងខ្ញុំ ខ្ញុំមិនដឹងទេថាគាត់និងឈឺចាប់ឬក៏អត់ពេលដែលដឹងរឿងនេះប៉ុន្តែខ្ញុំមិនអាចលួចទាក់ទងមិត្តប្រុសរបស់បងបានទេ!!

Pete:way...បងពិតជាមិនអាចមានឱកាសនោះពិតមែនឬ?

Way:ពួកយើងមិនដែលស្គាល់គ្នាទេលោកស្គាល់ខ្ញុំក្នុងនាមខ្ញុំជាបងប្រុសរបស់ខ្ញុំទេ ខ្ញុំមិនចង់ទទួលយកអារម្មណ៍សល់ពីគេទេ!

Pete:អូនមិនបានទទួលយកអារម្មណ៍សល់ពីគេទេតែអូនជាស្នេហាម្ដងទៀតរបស់បង!

Way:ចឹងលោកនិយាយមកថាលោកភ្លេចគ្រប់អនុស្សាវរីយ៍ជាមួយបងប្រុសខ្ញុំអស់ហើយអស់ក្ដីស្រឡាញ់នោះហើយ!

Pete:បង...(និយាយមិនចេញ)

Way:peteបើលោកគ្រាន់តែស្ដាយនូវកំហុសពីមុនគ្រាន់តែមានវិបដិសារីទេ លោកកុំយកវាមកលាយឡំជាមួយគ្នាអីព្រោះខ្ញុំជាមនុស្សមិនមែនជាវត្ថុទេដែលលោកធ្វើបែកហើយក៏យកកាវមកបិទហើយប្រើប្រាស់ជាមួយនឹងរបស់ផ្សេងទៀតបាន ខ្ញុំជាមនុស្សដែលអាចឲ្យលោកជ្រើសរើសបានតែមួយមិនមែនម្ដងពីរក្នុងពេលតែមួយទេរបស់ប្រើប្រាស់យើងអាចប្រើម្ដងប៉ុន្មានក៏បានតែស្នេហាត្រីកោណវាមិនអាចទៅរួចទេ!

Pete:wayបងនិងព្យាយាមបំភ្លេចគេ

Way:ព្យាយាម???បើលោកពិតជាស្រឡាញ់ខ្ញុំលោកមិនចាំបាច់ព្យាយាមទេព្រោះថាស្នេហាមួយគឺវាអាចនិងគ្រប់គ្រាន់ហើយគ្មានរឿងអតីតកាលឬអ្វីផ្សេងមកជ្រៀតជ្រែកទេ ប៉ុន្តែកន្លងមកខ្ញុំជាអ្នកជ្រៀតជ្រែកបើគ្មានខ្ញុំលោកក៏មិនរារែកបែបនេះ

Pete:wayអូនឲ្យបងធ្វើអីក៏បងព្រមដែរ សូមអូនមេត្តាបងម្ដងតើបានទេឲ្យបងលុតជង្គង់សំពះអូនបងក៏ព្រម សុំតែម្យ៉ាងអូនកុំចាកចេញពីបងអី

Way:ខ្ញុំពិតជាស្រឡាញ់លោកណាស់peteប៉ុន្តែខ្ញុំក៏ពិតជាមិនអាចទទួលយកចិត្តរារែករបស់លោក!

ច្រវាក់ស្នេហ៍កូនភ្លោះ(ចប់)Where stories live. Discover now