ភាគ8.បងសុំទោស

289 22 5
                                    

ហាងអាហារមួយកន្លែង

Winner:ខ្ញុំអាចហៅតាមចិត្តបានមែនទេ?

Dean:ត្រូវហើយ ចង់ហៅអីក៏ហៅទៅ(និយាយចោលទាំងក្នុងចិត្តភ័យបុកពោះ)

Winner:យកទាំងអស់មកប្អូន

Dean:ហ្អើយញ៉ាំអស់ដែរហី?

Winner:យូរៗគេប៉ាវម្ដងញ៉ាំមិនអស់ក៏ត្រូវតែអស់!

Dean:ចង់ធ្វើបាបខ្ញុំច្បាស់ណាស់(គិតក្នុងចិត្តភ្នែកសម្លក់គេដោយការខឹង)

Winner:សុំទៅបន្ទប់ទឹកមួយភ្លែតហាមរត់មិនចេញលុយណា!

Dean:ដឹងហើយ..(កម្ម៉ង់ច្រើនហើយនិយាយច្រើនទៀតអ្នកណាមិនខឹង)

-winnerមិនបានទៅបន្ទប់ទឹកទេគ្រាន់តែចង់បំភ័យក្មេងលេង

Winner:ប្អូនបើគេម្នាក់នោះហៅគិតលុយមិនបាច់យកពីគេទេប្រាប់ថាថ្ងៃនេះហាងប្រម៉ូលសិនពិសេស!នេះលុយ

បុគ្គលិក:បាទបង

-5នាទីក្រោយមក

Dean:លោកញ៉ាំឲ្យលឿនទៅខ្ញុំប្រញាប់ទៅផ្ទះ!

Winner:ខ្លាចផ្ទះរត់ចោលឬយ៉ាងម៉េច?

Dean:លោកអ្នកមានលោកមិនយល់ទេថាការលំបាកវាយ៉ាងណា ខ្ញុំចេញពីកន្លែងធ្វើការមួយចូលកន្លែងមួយទៀតដើម្បីតែយកលុយទៅឲ្យម្ដាយវះកាត់!

Winner:ខ្ញុំ..ខ្ញុំសុំទោស(ឮចឹងធ្លាក់ទឹកមុខចុះតែម្ដង)

Dean:ណ្ហើយញ៉ាំឲ្យលឿនទៅ!

Winner:ឆ្អែតហើយ!

Dean:ប្អូនគិតលុយ!

បុគ្គលិក:ថ្ងៃនេះប្រម៉ូលសិនពិសេសអត់យកលុយទេបងគ្រាន់តែជួយផ្សព្វផ្សាយបន្តទៅបានហើយ

Dean:ថ្ងៃនេះសំណាងម្ល៉េះ

Winner:ប្រហែលជាខ្ញុំជាសំណាងរបស់ឯងទេដឹង

Dean:ឆឺស ជាសំណាងដែលតែសំណាងអាក្រក់(ថាហើយក៏ចាកចេញទៅធ្វើប្រងើយ)

Winner:ហ្អើយ...ហ៊ានថាឲ្យខ្ញុំចឹងផង?ចាំមើលពេលក្លាយជាលេខាធ្វើបាបឲ្យរាងម្ដងហើយdean!

-នៅហាងសំលៀកបំពាក់មួយកន្លែងpeteបានមករកទិញខោអាវឲ្យwayព្រោះថាwayស្លៀកតែខោអាវរបស់ខ្លួនដែលរលុងៗខ្លាចថាwayរងាព្រោះដល់ខែត្រជាក់ហើយ

ច្រវាក់ស្នេហ៍កូនភ្លោះ(ចប់)Where stories live. Discover now