ភាគ11.ខ្ញុំចាញ់និងទង្វើររបស់លោកហើយpete

285 16 5
                                    

ផ្ទះwei

Wei:បងស្គាល់ផ្ទះអូនដោយរបៀបណា?

Pete:គឺ..គឺបងធ្លាប់ជិះតាមអូនមកតែមិនបានចូល

Wei:អរ...ចឹងចាំបន្តិចចាំអូនឲ្យគេយកទឹកមកឲ្យហើយក៏ណែនាំប្អូនប្រុសរបស់អូនឲ្យបងស្គាល់កុំឲ្យបងថាអូនកុហកបងទៀត

Pete:បាទ

Wei:wayមកនេះបន្តិចមានភ្ញៀវមកលេងហើយយកទឹកមក1កែវផង!

Way:បាទចាំបន្តិច(គ្រាន់តែបានឮសម្លេងរបស់wayក៏ធ្វើឲ្យpeteញាប់ញ័របានដែរព្រោះ2ថ្ងៃមកនេះគេនៅមិនសុខទេបារម្ភពីwayរហូត)

Wei:នេះហើយគឺwayប្អូនរបស់អូន...

Way:ជំរាប....(គ្រាន់តែឃើញមុខpeteភ្លាមwayនិយាយលែងចេញតែម្ដង)

Pete:សួស្ដីway(សម្លឹងមើលទៅមុខwayដោយកែវភ្នែកយ៉ាងស្រទន់មិនដូចជាមើលទៅweiទេ)

Wei:អង្គុយចុះមកway!

Way:ខ្ញុំ..ខ្ញុំមានការងារត្រូវជួយអ៊ុំចែមខ្ញុំសុំទៅសិនហើយ(ថាហើយក៏ដើរចេញទៅ)

Wei:ខ្វះសុជីវធម៌ពិតមែន(សង្រឺតធ្មេញខឹងនិងway)

Pete:មិនអីទេមើលទៅប្រហែលជាមានកិច្ចការរវល់ពិតមែនហើយ ហើយចុះប៉ាអូនគាត់នៅឯណា?

Wei:ប៉ាអូនគាត់សន្លប់មកកន្លះខែហើយព្រោះតែការបាត់ខ្លួនរបស់ប្អូនអូនមួយរយៈមុន

Pete:....(ឮចឹងpeteធ្លាក់ទឹកមុខតែម្ដងព្រោះតែនេះជាកំហុសរបស់គេ)

Wei:បងកើតអី?(ឃើញទឹកមុខរបស់peteមិនល្អក៏សួរនាំ)

Pete:អត់មានអីទេ បងសុំទៅបន្ទប់ទឹកមួយភ្លែតណា

Wei:បាទ..ដើរទៅផ្លូវដែលwayដើរមកអម្បាញ់មិញទៅឃើញហើយ...

Pete:អរ..បាទ

-នៅក្បែរផ្ទះបាយ

Way:គាត់ប្រហែលជាត្រូវគ្នាវិញហើយ ខ្ញុំគ្រាន់តែជាតួរងដែលចាំតែទទួលយកការឈឺចាប់មួយនេះ ពេលគេឈ្លោះគ្នាខ្ញុំជាអ្នកទទួលតែពេលដែលគេត្រូវគ្នាខ្ញុំជាអ្នកឈឺ(យកដៃខ្ទប់ទ្រូងខាងឆ្វេង)

Pete:នៅត្រង់នេះឯង...(ដើរមកស្ងាត់ៗធ្វើឲ្យwayភ្ញាក់ចង់ដាច់ផ្ងារ)

ច្រវាក់ស្នេហ៍កូនភ្លោះ(ចប់)Where stories live. Discover now