ភាគ9.ធ្វើបែបនិងដើម្បីអី?

289 24 2
                                    

Pete:តើម្នាក់នេះជាអ្នកណាទៅ ហើយហេតុអីក៏ព្រមទទួលកំហុសជំនួសway?(អង្គុយក្បែរគ្រែសម្លឹងមើលway ឆ្ងល់ណាស់ថាម្នាក់នេះជាអ្នកណាហេតុអីក៏មុខដូចជាសង្សាររបស់គេ)

Way:អត់ទេៗ(មមើល)

Pete:way way...(ចាប់ដៃរបស់wayមកកាន់ហើយក៏ហៅឈ្មោះរបស់wayមិនដឹងថាម្នាក់នេះឈ្មោះអ្វីក៏ហៅចឹងតែម្ដងទៅ)

Way:កូនខ្ញុំ កូនខ្ញុំយ៉ាងម៉េចទៅហើយ(យកដៃស្ទាបពោះហើយសួរទៅកាន់pete ដល់ដំណាក់កាលនេះហើយលែងលាក់peteហើយព្រោះកូនក៏ប្រៀបដូចជាជីវិតរបស់way)

Pete:គេលែងនៅហើយ...

Way:មិនពិតៗ លោកកុហក

Pete:ពិត...គេបានទៅហើយ

Way:ហ៊ឹកៗៗ  សងកូនខ្ញុំមកវិញមក peteសងគេឲ្យខ្ញុំវិញមក...ហ៊ឹកៗៗ(ស្រែកយំយ៉ាងខ្លាំងព្រោះទទួលយកមិនបានទេពេលដែលដឹងបែបនេះ គ្រូពេទ្យក៏បានចូលមកដល់ហើយចាក់ថ្នាំសន្លប់ឲ្យway)

Pete:ខ្ញុំបានធ្វើអ្វីទៅតើគេម្នាក់នេះជាអ្នកណា ខ្ញុំបានសម្លាប់កូនរបស់ខ្លួនឯងមែនទេ? ខ្ញុំសម្លាប់កូនរបស់ខ្ញុំដោយដៃរបស់ខ្ញុំ...(ស្លុតចិត្តណាស់ពេលដែលឃើញwayស្រែកយំខ្លាំងយ៉ាងនេះធ្វើអីមិនត្រូវទេ)

1ម៉ោងក្រោយwinnerក៏បានមកដល់

Winner:peteឯងសម្រួលអារម្មណ៍សិនទៅ

Pete:យើងសម្លាប់កូនខ្លួនឯងណាវើយឲ្យយើងសម្រួលអារម្មណ៍បែបណា

Winner:ឯងមិនបានដឹងមុនឯងគ្មានចេតនាឯណារឿងបែបនេះគ្មានអ្នកណាចង់ឲ្យកើតឡើងទេ

Pete:យើងមិនគួរធ្វើបែបនោះដាក់គេទេយើងគួរតែឆ្លាតជាងនេះយើងគួរតែដឹងតាំងពីដំបូងថាគេមិនមែនway(នៅតែគិតថាweiជាwayហើយគិតថាwayជាអ្នកផ្សេង)

Winner:មានន័យថាម៉េច?

Pete:wayបានប្រាប់យើងថាជាalphaមិនអាចមានកូនបានទេព្រោះយើងនេះក៏ជាalphaដែរឯងក៏ដឹងប៉ុន្តែគេម្នាក់នេះគឺជាomegaណាវើយ! យើងស្មុកជិតឆ្កួតទៅហើយ2អាទិត្យមកនេះយើងបានធ្វើបាបទៅលើមនុស្សដែលមិនដឹងអីសោះ

Winner:ចិត្តត្រជាក់ៗ ឯងចាំសួរនាំគេពេលដែលគេសម្រួលអារម្មណ៍រឿងកូនបានសិនទៅ

ច្រវាក់ស្នេហ៍កូនភ្លោះ(ចប់)Waar verhalen tot leven komen. Ontdek het nu