[ ប្រពន្ធអេតាសុីវិល ] ភាគ 1

27.6K 928 7
                                    

ព្រឹកព្រលឹមស្រាងៗ អ្នកបម្រេីនៅក្នុងភូមិគ្រឹះ
JEONចាប់ផ្តេីមក្រោកឡេីងធ្វេីការរបស់ខ្លួនរៀងៗខ្លួន
រាងតូចច្រឡឹងដូចមនុស្សស្រីកំពុងឈរធ្វេីម្ហូបក្នុង
ផ្ទះបាយជាមួយអ្នកបម្រេីផ្សេងៗទៀត ទោះអ្នកណា
ឃាត់ក៏មិនស្តាប់ Teahyungរៀបចំធ្វេីម្ហូបយ៉ាងមាន
ចិត្តទុកដាក់ចំពោះម្ហូបនីមួយៗ ធ្វេីឲ្យមនុស្សចាស់នឹង
បម្រេីផ្សេងៗទៀតអត់សរសេីរនឹងស្នាដៃកម្លោះតូចរូប
នេះមិនបានពិតមែន មនុស្សស្រីមួយចំនួនធ្វេីមិនបាន
នោះទេ។

«អ៎!! ក្មួយ Tea កំពុងធ្វេីអី?»សម្លេងរាងចំណាស់
បន្លឺពីក្រោយខ្នងទេីបនាយតូចរហ័សងាកមកមេីល
ទេីបញញឹមអោនក្បាលបន្តិចមុននឹងនិយាយ

«កំពុងធ្វេីម្ហូបអ៊ុំប្រុស!!»សម្លេងតូចស្រទន់គួរឲ្យចង់ស្តាប់ឮចេញពីបបូរមាត់ស្តេីងពណ៍ផ្កាឈូករបស់
Teahyung ធ្វេីឲ្យលោកJeonកាន់តែពេញចិត្តនឹង
គេកាន់តែខ្លាំងឡេីងគ្រាន់តែគេចូលមកក្នុងភូមិគ្រឹះ
ទេីបតែបានមួយអាទិត្យសោះ បែបនេះហេីយគាត់ក៏
ទទួលស្គាល់គេទៅហេីយ

«ធ្វេីតទៅទៀតចុះ!!»Mr.Jeon

«បាទ!!»ថាហេីយTeahyungក៏ងាកមកធ្វេីម្ហូបវិញ
ស្របពេលMr.Jeonទៅអង្គុយមេីលកាសែតនាពេល
ព្រឹក ខណៈនោះអ្នកដែលមានជាប្រពន្ធរបស់គាត់ក៏
ចុះមកលេីមក

«តេីបងនិយាយជាមួយអ្នកណាមិញនេះ?»លោកស្រី
ដាក់ខ្លួនអង្គុយជិតស្វាមី រួចគ្រលាសភ្នែកមេីលទៅ
ក្នុងផ្ទះបាយទាំងមិនសូវពេញចិត្ត

«ជាមួយTeahyung!! អូនហា៎ បងថាអូនគួរតែហៅ
អាកូនចម្កួតនោះមកវិញហេីយណា៎ បាត់ឡេីងមួយ
អាទិត្យមិនទាន់ចូលមកផ្ទះផង ធ្វេីចរិកបែបនេះលោក
ប៉ាមិចនឹងប្រគល់តំណែងឲ្យទៅ?»គ្រាន់តែនិយាយក៏
ធ្វេីឲ្យគាត់ឈឺក្បាលបាត់ទៅហេីយរឿងលោកកូនដ៏
សែនល្អនោះ ដេីរលេងដាច់យប់ លេងស្រី ចូលក្លឹប
មិនសមជាចៅត្រកូលJEONអីបន្តិច ប្រគល់ការងារ
ឲ្យគេធ្វេីក៏មិនយកចិត្តទុកដាក់ គេចតែរហូត មិនមែន
គេមិនចេះប៉ុន្តែគេគេចវេសពីការងារ យកលេសរឿង
ការសប្បាយហុឺហារបស់គេមិនទាន់អស់នៅឡេីយ!!

«គេបែបនេះគឺមកពីលោកប៉ាបងនឹងហេីយ!!»
Mrs.Jeonអោបដៃថាឲ្យវិញ ព្រោះតែមិនយល់ស្របរឿងរៀបការរបស់JungKookនឹងហេីយ!! គេគេចវេសមិនចូលផ្ទះក៏ត្រូវហេីយព្រោះមិនចង់បានប្រពន្ធជាមនុស្សប្រុស

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now