[ ប្រពន្ធអេតាសុីវិល ] ភាគទី 30

10.7K 544 13
                                    

«អ្ហឹកកៗៗៗ.......»Teahyung យកដៃខ្ញាំអាវរបស់
TK យ៉ាងណែនជាប់យំសសឹកដង្ហក់អោបនាយអ្នក
កម្លោះដែលគេចាត់ទុកដូចបងប្រុសបំផុត។

«យំឲ្យអស់មក Tea !!»សម្លេងយំរបស់រាងតូចត្រកង
ហឹងរំពងពេញត្រចៀករាងខ្ពស់សង្ហារដែលឈរគៀន
នោះស្តាប់ពីពេលណាមិនដឹង Jungkookសម្លឹងមេីល
ប្រពន្ធដែលយំនោះយូរបន្តិចទេីបដេីរចូលទៅខាងក្នុងវិញដោយគ្មានសម្លេងសូម្បីបន្តិច។

-SKIP-

ប្រាវ***

«ចង្រៃ៎អេីយ!!....»ឯកសារត្រូវធ្លាក់ពីតុរប៉ាត់រប៉ាយ
ដោយស្នាដៃរបស់ Han parker កូនប្រុសតែច្បងរបស់ត្រកូល Han ។

«មូលហេតុអ្វីទេីបធ្វេីឲ្យបងប្រុសម៉ួម៉ៅក្តៅក្រហាយដល់ថ្នាក់នេះ?មិនមែនលោកប៉ាទេរឺ?»សម្លេងចម្អក
បន្លឺឡេីងធ្វេីឲ្យ Parker ងាកទៅរក នោះគឺជាកូនប្រុស
ទី2 Han Levis គេជាកូនប្រពន្ធចុងលោក Han ។

«លោកប៉ាCallមកជេរយេីងដល់ថ្នាក់នេះ មូលហេតុ
ទាំងអស់គឺដោយសារJEON JUNGKOOK»Parker
តបទាំងតបប្រម៉ល់រួចដាក់ខ្លួនអង្គុយចុះលេីកៅអី
ទាំងក្តាប់ណែន ទឹកមុខកំណាចពោរពេញដោយកំហឹង ជំនួញពេលនេះដំណេីរការមិនល្អដោយសារតែ
Jeon JungKook វាប្រមូលយកទីផ្សារអស់ធ្វេីឲ្យប៉ា
គេដែលនៅឡុងដ៍នោះCallមកជេរឲ្យដោយសារតែ
រឿងនេះ។

«លោកប៉ាថាចឹងក៏ត្រូវព្រោះក្រុមហ៊ុនយេីងកំពុងចាញ់
D-JEON GP ពិតមែន!!»Levis

«ឯង!!...ឯងចម្អកយេីងយ៉ាងដូច្នេះព្រោះតែឯងច្រណែនយេីងដែលប៉ាប្រគល់ក្រុមហ៊ុនឲ្យយេីងកាន់
កាប់ហេស៎?»Parker

«រឿងអីខ្ញុំត្រូវច្រណែន?ក្រុមហ៊ុននេះបេីបងកាន់កាប់មិនបានល្អ ប៉ាក៏នឹងប្រគល់ឲ្យខ្ញុំគ្រប់គ្រងវិញទេ!!មិនថាអញ្ចឹងរឺបងប្រុស?»Levis

«គ្មានថ្ងៃទេ Levis !! ឯងជាកូនប្រពន្ធចុង ហុឹស...ប៉ា
គ្មានថ្ងៃឲ្យឯង»Parker

«ចាំតែមេីលទៅថាកូនប្រពន្ធចុងនេះបានឬក៏មិន
បាន?»Lavis ញញឹមដាក់អ្នកជាបងប្រុសខុសម្តាយ
ក្នុងន័យចម្អករួចក៏ដេីរចេញទៅវិញបាត់។

«ឯង!!អាកូនប្រពន្ធចុង»Parker ក្តាប់ដៃវាយទៅលេី
តុមួយទំហឹងសម្លឹងមេីលប្អូនប្រុសចុងដែលដេីរចេញ
មុនបន្តិចទាំងក្តៅក្រហាយ ស្អប់ពេញទំហឹង ដោយ
សារតែវត្តមានម្តាយរបស់Levisដែលជាប្រពន្ធចុង
ទេីបធ្វេីឲ្យម្តាយគេគ្រាំចិត្តស្លាប់បាត់ទុកឲ្យគេនៅម្នាក់
ឯង លោកប៉ាមិនយល់ចិត្តងប់ងល់តែនឹងម្តាយរបស់
អាកូនចុងម្នាក់នេះ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now