[ ប្រពន្ធអេតាសុីវិល ] ភាគទី 15

10.8K 541 2
                                    

   TK រាងភាំងមួយកន្លែងណៈពេលស្តាប់សម្តីរាងសង្ហារចប់ មានន័យថាយ៉ាងមិច? Teahyung ជា
ប្រពន្ធ JungKookហេស?អញ្ចឹងកំឡុងពេលរាងតូចទៅកូរ៉េគឺដេីម្បរៀបការមែនទេ?ព្រះអេីយពេលនេះក្តីស្រឡាញ់ដែលសាងទុករយៈ 5ឆ្នាំមកនេះត្រូវរលាយមែនទេ?

«ឆាប់ទៅ!!»អ្នកកម្លោះប្រេីសម្លេងធំទឹកមុខប្រែជាស្រពោនមួយរំពេចមុននឹងដេីរតាមក្រោយរាងសង្ហារ
ដែលមានពួកអង្សរកដេីរតាមពីក្រោយ

«អញ្ជេីញអ្នកប្រុស!!»TK បេីកទ្វារឡានឲ្យរាងក្រាស់
រួចទេីបដេីរទៅអង្គុយបាំងខាងមុខវិញ JungKook
មិនមាត់ក៏ដាក់កាយតូចរបស់ប្រពន្ធឲ្យគេងក្នុងរង្វង់
ដៃ ឡានស្ព័រចាប់ផ្តេីមបេីកចេញទៅដោយមានឡាន
2 ទៀតចាប់ដង្ហែរទៅពីក្រោយ ។

    ចេញដំណេីរទៅភូមិគ្រឹះមិនដល់ 5នាទីផងរាងតូច
ក៏ចាប់ផ្តេីមបេីកកម្រេីភ្នែកភ្ញាក់ឡេីង។

«Jung....»សម្លេងស្រាលៗបន្លឺឡេីងទាញចំណាប់
អារម្មណ៍ JungKook នឹង TK ឲ្យបែរមកមេីល!!
Teahyung ដូចត្រូវគេជះទឹក កាយតូចងេីបចេញពី
រង្វង់ដៃមនុស្សមាឌធំយ៉ាងលឿនសម្លឹងមេីលខាងក្រៅ
តាមកញ្ចក់ឡានខ្មៅទាំងសប្បាយចិត្តទីផុតគេក៏មក
ដល់ឡុងដ៍វិញហេីយ

«យេីងមកដល់ឡុងដ៍ពីពេលណា៎?មិចក៏លោកមិន
ដាស់ខ្ញុំផង?»សម្លេងនឹងកាយវិការរបស់Teahyungស្ងិតក្រោមក្រសែភ្នែករបស់
JungKookនឹងTKជាប់គ្រាន់តែដឹងថាខ្លួនកំពុងមេីលទៅរាងតូចនោះ TKក៏រហ័សដកភ្នែកងាកមកមេីលផ្លូវខាងមុខវិញអ្នកកម្លោះក៏អង្គុយអោបដៃស្ងាត់មាត់ដូចរូបចម្លាក់រួមទាំងសូហ្វ័រឡានដែល

«ដាស់ក៏មិនភ្ញាក់ ដេកដូចខ្មោច!!»JungKook
លេីកចិញ្ចេីមនិយាយដោយការកុហក តាមពិតគេមិនដាស់រាងតូចសូម្បីតែបន្តិចតែក៏ទុកឲ្យគេងតាំងពីលេីយន្តហោះ ពេលចេញពីយន្តហោះក៏បីចុះមកវិញទៀត!!

«លោកពិតជាដាស់ខ្ញុំពិតមែនហេស៎?»Teahyung
ធ្វេីមុខឆ្ងល់ មនុស្សគេទោះជាងងុយយ៉ាងណាត្រូវគេ
ហៅឲ្យភ្ញាក់ក៏ត្រូវតែភ្ញាក់ដែល មិនមែនស្ពឹកមិនក្រោកទេ

«ហុឹមម!!»រាងក្រាស់ងក់ក្បាលរួចលេីកដៃអោបចង្កេះ
មាឌតូចដែលអង្គុយលេីភ្លៅ ខណៈកែវភ្នែកមុតស្រួច
ក៏មេីលទៅកញ្ចក់ក្នុងឡានប្រសព្វនឹងTKដែលលួច
មេីលសកម្មភាពពួកគេតាមកញ្ចក់ឡានដូចគ្នា

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now