[ ប្រពន្ធអេតាសុីវិល ] ភាគទី 47

8.3K 494 7
                                    

បន្ទាប់ពីចេញពីភូមិគ្រឹះបាត់ Jungkook ក៏ទៅ
មន្ទីរពេទ្យដេីម្បីសាកសួរគ្រូពេទ្យនៅទីនោះអំពីសាក
សពរបស់ Iris ដែលមានមនុស្សយកទៅថែមទាំង
អះអាងថាជាសាច់ញាតិទៀតផងរឺមួយក៏ជា Han parker ??

«គេមានបានប្រាប់ឈ្មោះទេ?»Jungkook

«អត់ទេ!!អ៎...ត្រូវហេីយ គាត់ដូចជា CEO ក្រុមហ៊ុន
Han GP គឺលោក Han parker»

«ខ្ញុំស្គាល់គេហេីយ!!»ថាហេីយ Jungkook ក៏ដេីរ
ចេញទៅវិញជាមួយមនុស្សជំនិត ការគិតរបស់គេគឺ
ស្មានមិនខុសទេ។

«លោកប្រុសតេីចង់ធ្វេីយ៉ាងមិចបន្តទៀត?»TK

«មិនបាច់ខ្វល់ទេ!!ឯងរៀបចំទីតាំង ឯកសារនឹងភស្តុតាងដែល Han GP បានជួញដូរគ្រឿងញៀននឹង
ទំនិញដែលខុសច្បាប់ផ្សេងៗទៀតដល់ប៉ូលីសទៅ»
Jungkook

«នេះលោកប្រុសឲ្យប៉ូលីសចាត់ការវារឺ?»TK

«មែនហេីយ!!Han GP ដែលនៅកូរ៉េនេះមិនមែនជា
របស់ Parker ទេវាគ្រាន់តែជាសាខាក្រុុមហ៊ុនរបស់លោក Han តែប៉ុណ្ណោះដែលឲ្យគាត់ឲ្យគេកាន់ដំណែងជំនួស...យេីងនឹងផ្តួលសាខាដ៏ធំបំផុតនៅ
កូរ៉េដោយវិធីនេះ..ដូច្នេះរឿងនេះនឹងលេចឮចុះក្នុង
ទំព័រកាសែតជាមិនខាន ប្រាកដណាស់ថាវាឮដល់
ត្រចៀកលោក Han ដែលនៅឡុងដ៍»Jungkook

«ឲ្យខ្ញុំរៀបចំថ្ងៃនេះទេលោកប្រុស??»TK

«អឹមម!!»រាងក្រាស់ងក់ក្បាលបន្តិចទេីបបោះជំហាន
ទៅមុខវែងៗដោយសំណេីរស្វាហាប់នឹងរឹងមាំ ពេល
នេះមិនដឹងថារាងតូចយ៉ាងមិចទៅហេីយទេ។

   ភូមិគ្រឹះ///

    Taehyung យំឡេីងដល់ថ្នាក់លែងចេញទឹកភ្នែក
សភាពនៅក្នុងបន្ទប់រញ៉េរញ៉ៃ របស់របរបែកខ្ទេចខ្ទី
ដោយសារស្នាដៃមាឌតូច។

   ក្រាក***

    Jungkook បេីកទ្វារចូលមកក្នុងបន្ទប់ទាំងជ្រួល
ចិញ្ចេីមស្ទេីរដាច់ផ្ងារខណៈឃេីញសភាពបន្ទប់របស់
ខ្លួនរញ៉េរញ៉ៃខ្លាំងដូចសម្បុកជ្រូក ក្រសែនឹងថ្កល់ក៏
សម្លឹងរេចុះរេឡេីងបំណងរកប្រពន្ធរបស់ខ្លួន។

«តេីអូននៅឯណា?»Jungkook ស្រែកសួរព្រមទាំង
មេីលទៅកម្រាលឥដ្ឋតិចៗផងព្រោះខ្លាចមុតអំបែង
កែវ អំបែងថូផ្កា នឹងរបស់ផ្សេថៗទៀតដែលបែកខ្ចាត់
ខ្ចាយ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now