[ ប្រពន្ធអេតាសុីវិល ] ភាគទី 6

10.1K 601 5
                                    

មកដល់មន្ទីរភ្លាម JungKook ក៏រហ័សលេីកបី
កាយតូចរបស់ប្រពន្ធចេញពីឡានចូលក្នុងមន្ទីរពេទ្យ
ភ្លាមៗ ។

«លោកគ្រូពេទ្យ!!សូមជួយមេីលគេបន្តិច»Jungkookដាក់ Teahyung នៅលេីគ្រែរុញអ្នកជំងឺខណៈពេលគ្រូពេទ្យរៀបចំពិនិត្យ

«ចាំបន្តិចលោកJeon!!»គ្រូពេទ្យ ប្រាប់ពេលឃេីញ
រាងសង្ហារឈរនៅមិនស្ងៀមសម្លឹងមេីលរាងតូចទាំង
អន្ទះអន្ទែងមិនដឹងថាបានកូនចិត្តមកពីណាបារម្ភ
ពីក្មេងនៅលេីគ្រែអ្នកជំងឺនោះរហូត។

- SKIP -

«គេយ៉ាងមិចហេីយពេទ្យ?»JungKook សួរខណៈ
ពេលគ្រូពេទ្យពិនិត្យអាការៈរាងតូចអស់រយះពេល
20នាទីទៅហេីយ

«ខ្ញុំសុំនិយាយជាមួយលោកJeonបន្តិច»គ្រូពេទ្យ
JungKook ងក់ក្បាលរួចងាកសម្លឹង Teahyung
ដែលសន្លប់មិនដឹងខ្លួនបន្តិចទេីបដីរទៅតាមគ្រូពេទ្យ

«តេីលោកជាសាច់ញាតិអ្នកជំងឺរឺ?»គ្រូពេទ្យ

«បាទ!!តេីគេកេីតអ្វី?»JungKook

«គេគ្រាន់តែក្រពះធ្វេីទុក ញុាំអាហារមិនទៀងពេល
លេីកនេះគ្រាន់តែគេញុាំរបស់ហិលទេីបធ្វេីឲ្យអាការះ
ចុកពោះខ្លាំងបែបនេះចំណែកកន្ទួលរមាស់នៅលេី
ស្បែកគឺប្រហែលជាគេញុាំអ្វីដែលធ្វេីឲ្យខ្លួនប្រតិកម្មហេីយ!!»គ្រូពេទ្យ

«ប្រតិកម្មអាហារ?»រាងក្រាស់សួរទាំងភ្ញាក់ផ្អេីលមុន
នឹងរកគិតបន្តិចថាមាឌតូចបានញុាំអ្វីពេលដែលខុស
ឬអត់ពេលនៅជាមួយគេមិញនេះ

«បាទ!!តេីគេញុាំអ្វីមែនទេ?ឧទាហរណ៍ដូចជាបន្លែ
ឬរបស់ផ្សេងទៀតដែលគេមិនដែលញុាំ?លោកដែល
ចាប់អារម្មណ៍ទេ?»គ្រូពេទ្យ

«គឺ....ខ្ញុំមិនសូវដឹងពីរឿងនេះទេ?»JungKook
ឆ្លេីយតាមសម្រួល ឲ្យគេដឹងយ៉ាងមិច?នេះទេីបតែនៅជាមួយគ្នានឹង!!

«លោកជាសាច់ញាតិគួរតែដឹងពីរឿងនេះណា៎!!ចៀស
វាងឲ្យគេញុាំរបស់ដែលប្រតិកម្មនឹងខ្លួនទៀត ចំណែក
ជំងឺក្រពះរបស់គេគឺកេីតឡេីងដោយសារការញុាំមិន
ទៀងពេល ញុាំអាហារដែលមានជាតិហិល ជូរឬប្រៃ
ច្រេីនពេកហេីយភាពតានតឹង ឬ ការស្ត្រេសក៏ជាបញ្ហាដែលបង្ករឲ្យមានជំងឺក្រពះបានដូចគ្នា»គ្រូពេទ្យ

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now