[ ប្រពន្ធអេតាសុីវិល ] ភាគទី 39

9.5K 497 11
                                    

«អ្ហឹកៗៗ......»សម្លេងយំខ្សឹកខ្សួលរបស់ Teahyung
នៅតែបន្លឺឡេីងនៅក្នុងឡានឥតឈប់តាំងពីចេញឡានទៅភូមិគ្រឹះវិញ គេនៅភ័យ គេនៅខ្លាចនៅឡេីយ
ទេ ពេលនេះគេកំពុងមានផ្ទៃពោះ គេខ្លាចពួកអាម្សៀនោះដាល់ចំពោះដូចអាម្នាក់តាក់សុីវាយគេនូវយប់នោះខ្លាំងណាស់ជាពិសេសខ្លាចប៉ះពាល់ដល់កូន។

«ឈប់យំទៅណា៎ពេលនេះអស់អីហេីយ»Jungkook
លេីកកាយតូចឲ្យអង្គុយលេីភ្លៅរួចជូតទឹកភ្នែកចេញពី
ថ្ពាល់សេីមជោគរបស់ប្រពន្ធុំុននឹងទាញគេមកអោប
ជាប់នឹងទ្រូង។

«ហេតុអីក៏អូនយំខ្លាំងបែបនេះកុំបំភ័យបងឲ្យសោះណា៎ Tea !! ពេលនេះអូនមានសុវត្ថិភាពហេីយគ្មាន
អ្នកណាហ៊ានប៉ះពាល់អូនទៀតទេបងសុំទោសៗៗ
ជាកំហុសបងដែលមិនបានទៅមន្ទីរពេទ្យជាអូន បេី
មិនដូច្នេះក៏គ្មានរឿងនេះកេីតឡេីងដែល»Jungkook
អង្អែលក្បាយរាងតូចស្រាលៗគេខុសដែលមិនបាន
ការពារ Teahyung ឲ្យបានល្អបណ្តាលឲ្យរឿងបែបនេះកេីតឡេីងលេីរាងតូចម្តងទៀតឲ្យទាល់តែបាន
បេីសិនព្រឹកមិញគេជូនរាងតូចទៅមន្ទីរពឹទ្យក៏វាគ្មាន
រឿងនេះកេីតឡេីង ដូច្នេះជាកំហុសគេ។

«អ្ហឺៗ...អូន..អូនឈប់យំហេីយ»Teahyung ពោល
ដោយសម្លេងក្ងួរៗព្រោះតែខ្លួននៅយំដង្ហក់តិចៗនៅ
ឡេីយ ដៃតូចស្រឡូនក៏លេីកទៅអោបកប្តីមុននឹងរុលខ្លួនចូលនាយកាន់តែខ្លាំងសម្ងំបិទភ្នែកលែងគិតរឿង
មិញនេះជម្រះឲ្យអស់ពីខួរក្បាល គេគួរតែឈប់យំ
យំខ្លាំងបែបនេះប្រាកដជាប៉ះពាល់ដល់កូនមិនខាន។

    ងុឺត}}}}}}} TK រហ័សចេញពីឡានរួចរត់ទៅបេីកទ្វារ
ឲ្យម្ចាស់របស់ខ្លួន Jungkook លេីកបីរាងកាយរបស់
ប្រពន្ធថ្នមៗចេញពីក្នុងឡានរួចក៏បោះជំហានចូលទៅ
ក្នុងផ្ទះ ។ រាងសង្ហារបីប្រពន្ធដាក់ឲ្យអង្គុយនៅលេីគ្រែ
យឺតៗ។

«ចង់ទៅណា?បងចង់ទៅណានឹង?កុំទៅអីនៅ
ជាមួយអូនសិនហេីយ Jungkook » Teahyung
ស្រវាអោបចង្កេះរាងក្រាស់ជាប់ខណៈពេលឃេីញគេ
បម្រុងនឹងដេីរចេញទៅវិញ ។

«បងអត់បានទៅណា!!បងទៅយកអាហារឲ្យអូនញុាំ
អូនឃ្លានទេ?»Jungkook បែរខ្លួនមកឈរនៅទល់
មុខរាងតូចចំណែកឯ Teahyung ក៏នៅតែអង្គុយអោបចង្កេះនាយដដែល ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now