[ ប្រពន្ធអេតាសុីវិល ] ភាគទី 21

9.4K 508 2
                                    

TK សម្លឹងមេីលកន្ទុយឡានតាក់សុីដែលបេីកចេញ បន្តិចគេខាំមាត់ភ្នែកក្រឡាប់ចាក់ស្របពេលកំពុងទាញវ៉ាលីរាងតូចដាក់ចូលក្នុងគូតឡានខាងក្រោយ អ្នកកម្លោះកំពុងរកពាក្យនិយាយប្រាប់JungKook
យ៉ាងម៉េចពេលនេះ?គេមិនបានយករាងតូចទៅក្រុមហ៊ុនតាមបញ្ជារាងក្រាស់ទេ TKយកដៃញីសៀតផ្កាតិចៗទេីបបេីកទ្វារចូលកន្លែងបញ្ជាចង្កូតបេីកចេញទៅក្រុមហ៊ុនវិញ ។

«នេះលុយ!!»Teahyung ចុះពីលេីឡានរួចហុចលុយ
ឲ្យអ្នកបេីកតាក់សុីមុននឹងដេីរចូលទៅក្នុងបរិវេណ
ភូមិគ្រឹះតែម្នាក់ឯង ។ រាងតូចដេីររួចលេីកដៃពុតពែន
ខ្លួនទាំងញញឹមតិចៗនៅចុងមាត់នៅពេលគេចពីអាប្តី
ល្មោមកាមបានសម្រេច ពេលនេះក៏សុំទោសដល់TK
ដែល ពេលនេះថាមិនត្រូវJungkookខឹងគេទេដឹង?

«សួស្តីអ្នកទាំងអស់គ្នាខ្ញុំត្រឡប់មកវិញហេីយ!!»ឮ
សម្លេងរាងតូចភ្លាម អ៊ុំព្រមទាំងNusa Suching ក៏នាំ
គ្នាចេញមកមេីលទាំងស្នាមញញឹមខុសពីនាងក្រមុំ
Iris ដែលអង្គុយលេីរទេះរុញភ្ញាក់ផ្អេីលនឹងវត្តមានតូច
ច្រលឹងដែលកំពុងឈរនៅមុខទ្វារកំពុងតែមានអ្នក
បម្រេីចេញទៅទទួលហាក់គេក៏មានវត្តមាននៅក្នុងភូមិគ្រឹះយ៉ាងដូច្នេះដែលមិនមែនមានតែJungkook
ទេដែលនៅម្នាក់ឯង។

«Teahyungie មកវិញហេីយរឺ?ឯណាឥវ៉ាន់ ហេតុអី
មិនឃេីញ?»Suching

«មែនហេីយ ឥវ៉ាន់នៅឯណា?ខ្ញុំនឹងយកវាទៅទុកក្នុង
បន្ទប់»Nusa

«កុំខ្វល់អីប៉ុន្តែពេលនេះខ្ញុំស្រេកទឹកខ្លាំងណាស់!!»
Teahyung ពោលរួចក៏ញញឹមបោះជំហានស្រាលៗ
ចូលទៅក្នុងក៏ទុចដំណេីរពេលឃេីញIrisនឹងEmma
នៅទីនោះដែល តេីពួកនាងជាអ្នកណា?ហេតុអីមិន
ដែលឃេីញនៅក្នុងភូមិគ្រឹះ ជាអ្នកបម្រេីក៏មិនមែនទេ
ការស្លៀកពាក់នឹងដៃជេីងវាមិនសមជាអ្នកបម្រេីដែល

«ចាស!!ចាំបន្តិចខ្ញុំនឹងឲ្យ Suching នឹងយកទឹកមកឲ្យអ្នកប្រុសតូច»អ៊ុំ ញញឹមរួចដេីរចូលទៅក្នុងផ្ទះបាយ
ជាមួយNusa ចំណែកSuchingក៏ទៅចាក់ទឹកដេីម្បី
ឲ្យរាងតូច

«សួស្តី!!អ្នកប្រុសតូច»Iris រៀបទឹកមុខជាញញឹមរៀប
សម្តីដោយសម្លេងស្រទន់អោនក្បាលដាក់រាងតូចទាំង
ដែលអង្គុយលេីរទេះរុញ នាងប្រេីសព្វនាមបែបនេះព្រោះឮអ្នកបម្រេីហៅរាងតូចបែបនេះ!! JungKook
បាននិយាយហេីយថាប៉ាម៉ាក់គេទៅរស់នៅឡុងដ៍ នាងជាមិត្តភក្តិតាំងពីតូចជាមួយJungKookច្បាស់
ណាស់ថាគេជាកូនទោលគ្មានបងប្អូនទេ ចុះក្មេងដែល
ឈរចំពោះមុខជាអ្នកណា តាមមេីលទៅក្មេងជាងនាងឆ្ងាយណាស់យ៉ាងហោចណាស់ក៏3-4ឆ្នាំដែល ដូច្នេះ
នាងត្រូវតែរៀបរឹកឲ្យសមតាមកាលៈទេសៈថាមិនត្រូវ
ក្មេងនេះជាបងប្អូនJungKook បែបនោះនាងក៏ត្រូវតែ
មានទំនាក់ទំនងឲ្យល្អជាមួយគេនឹងបានឲ្យរាងក្រាស់
នឹងឃេីញពីទំនាក់ទំនងនាងល្អជាមួយអ្នកនៅទីនេះ

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now