[ ប្រពន្ធអេតាសុីវិល ] ភាគទី 28

9.2K 475 11
                                    

«Teahyung នៅឯណា?»Jungkook កាន់ឯកសារ
ចុះពីជាន់លេីស្របពេលភ្នែករេលសម្លឹងរកTeahyung
ព្រោះមិនឃេីញមាឌតូចទាល់តែសោះ។

«គឺខ្ញុំដេីរកាត់ខាងក្រោយមិញនេះឃេីញTeahyung
ឈរនៅជាមួយអ្នកនាង Iris នឹងនាង Emm»Girl

«ទៅទីនោះធ្វេីអី?អ្នកណាអនុញ្ញាតឲ្យគេទៅ?»
រាងសង្ហារសួរខ្លាំងៗធ្វេីឲ្យពួកនាងអ្នកបម្រេីភ្ញាក់ព្រេីត
Jungkook សង្រ្កឺតធ្មេញក្រតៗមុននឹងបោះជំហាន
ទៅខាងក្រោយភូមិគ្រឹះតាមអ្នកបម្រេីប្រាប់ នៅខាង
ក្រោយភូមិគ្រឹះគឺមានអាងទឹកជម្រៅ2ម៉ែត្រ តាំងពីនៅ
តូចៗគេធ្លាប់លងទឹកវិះនឹងស្លាប់ទៅហេីយដូច្នេះទេីប
មកទាល់ពេលនេះហាមមិនឲ្យអ្នកណាទៅលេងឲ្យតែ
សម្អាតឲ្យបានស្អាតប៉ុណ្ណោះ។

«ជួយ...ផង!!ហុឹក ខិខិ»Teahyung ទទះដៃវាយទឹក
ខ្លាំងៗ រាងតូចស្រែកហៅឲ្យគេជួយស្របពេលក្អកខ្លាំងៗមួយដង្ហេីមចុងក្រោយមុននឹងបាត់ស្មារតីបាត់ សំឡេងស្រែកហៅក៏ស្ងាត់បាត់ រាងកាយតូចក៏លិចចូលទៅក្នុងទឹកបាត់ធ្វេីឲ្យស្រីល្អរាងស្រងាកចិត្តភ័យបន្តិចបន្តួចពេលដឹងថាបាត់អ្នកបម្រេីរបស់ខ្លួនទៅណា ចុះបេីអាក្មេងនេះស្លាប់នៅចំពោះមុខនាងគេមិនចោទនាងទេហេីយរឺ?គិតហេីយ Iris ក៏ប្រញាប់រវិលកង់រទេះទៅវិញខណៈនោះនាងក៏ចាប់ផ្តេីមបុកពោះភ័យ ឌឹបៗ~ព្រោះតែឃេីញ Jungkook ដេីរមកដល់ នេះក្រែងគេទៅធ្វេីការមិនអញ្ចឹង?ហេតុក៏មកទីនេះ?

«Jung....ជួយ Teahyungផង!! គេ..គេលង់ទឹកហេីយ»ស្រីល្អគិតទាន់ពេលក៏រហ័សងេីយក្បាល
ប្រាប់រាងខ្ពស់មុននឹងចង្អុលដៃទៅរកក្នុងទឹក។

«Tea ??»ពេលឮសម្តីរបស់Irisប្រាប់Jungkook
ក៏ងាកទៅមេីលទាំងបេីកភ្នែកធំៗ មិនគិតច្រេីននាយ
ក៏លោតចូលទៅក្នុងទឹកហែលទៅរកTeahyung
យ៉ាងលឿនទាយកាយតូចមកជិតរួចហែលទៅលេី
ផុសចេញពីទឹក។

«Teahyung!!»ឈ្មោះរាងតូចគឺជាឈ្មោះដែលរាង
ក្រាស់ហៅមុនគេ Jungkookដាក់រាងតូចឲ្យខ្ពស់ជាង
ខ្លួនបន្តិចទេីបសម្លឹងមេីលមុខតូចច្រមិចដែលក្រហម
ងាំង កាយតូចឡេីងទន់ខ្លួនល្អូកនៅលេីស្មាឈ្ងុបមុខ
កញ្ចឹង.ក.នាយ មិនចាំយូររាងក្រាស់ក៏អោបរាងតូច
ហែលទៅខាងលេីវិញ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now