[ ប្រពន្ធអេតាសុីវិល ] ភាគទី 19

9.6K 520 4
                                    

2 ម៉ោងកន្លងផុតទៅលោកតាJeonក៏សង្រ្គោះ បានទាន់ពេលវេលា ពេលនេះទោះជាសង្រ្គោះបានក៏  ត្រូវជរាជិះលេីរទេះរុញដដែល!!មូលហេតុដែលអាការៈ
ចាប់ផ្តេីមធ្ងន់ធ្ងរឡេីងម្តងទៀតដូចសាតែសម្ពាធឈាម   រួមផ្សំជាមួយរបួសដែលពេលដែលគ្រោះថ្នាក់នឹងកំឡុងពេលដែលគាត់ដឹងខ្លួនហេីយមិនបានសម្រាក ឲ្យបានគ្រប់គ្រាន់សិនទេីបបានជាបែបនេះ ពេលនេះ
លោកតាបានប្តូមកបន្ទប់ VIP ដូចមុនវិញហេីយ។ 

     រសៀល//
    
«JKនាំTeahyungទៅផ្ទះសិនទៅ នេះទីនេះមានម៉ាក់
នឹងប៉ាហេីយ!!»លោកស្រីJeon

«ខ្ញុំនឹងត្រឡប់មកវិញណាម៉ាក់!»Teahyung

«មិនបាច់ទេនៅសម្រាកនៅផ្ទះទៅ ចាំស្អែកចាំមក
ចុះ!!មានប៉ានឹងម៉ាក់នៅហេីយ កុំបារម្ភ»លោកស្រី

«បាទ!!អញ្ចឹងខ្ញុំទៅសិនហេីយ»JungKook ស៊កដៃ
ទៅចាប់ដៃរាងតូចរួចអូសចេញទៅក្រៅ ។

«នៅយំទៀតរឺ?»JungKook ឈប់បន្តិចរួចឈ្ញោក
មុខមេីលមុខតូចច្រមិចដែលស្រងូតស្រងាត់មិនមាត់
ក.តាំងពីលោកតាចូលបន្ទប់សង្រ្គោះបន្ទាន់

«អត់ទេ!!»Teahyung គ្រវីក្បាល!! រាងក្រាស់មិនសួរ
ដេញដោលច្រើនក៏ចាប់ដៃរាងតូចទៅឡានដេីម្បីចេញ
ទៅភូមិគ្រឹះវិញ។

     ភូមិគ្រឹះ//
    
    មកដល់ភូមិគ្រឹះវិញ Teahyung ក៏យោងខ្លួនដេីរ  ចូលទៅខាងក្នុងយឺតៗទាំងទន់ភ្នែកនឹងឃ្លានជាខ្លាំងព្រោះតាំងបីថ្ងៃគេនៅមិនទាន់បានញុាំបាយចូលមួយ   គ្រាប់សោះបានញុាំតែពេលព្រឹក។
   
«ព្រះអេីយ!!យឺតជាងអណ្តេីកទៅទៀត»រាងសង្ហារ
គ្រវីក្បាលតិចៗច្រត់ចង្កេះសម្លឹងមេីលដំណេីរប្រពន្ធដែលឡេីងកាំជណ្តេីរមួយកាំៗឡេីងចង់រាប់ម៉ោងនេះ
បេីធ្លាក់មកវិញតេីធ្វេីយ៉ាងមិច បេីភ្នែកបេីកមិនចង់រួច
ផងនោះ? 

«ហុឹក......»JungKook ដេីរទៅចាប់បីកាយតូចឡេីង
នៅក្នុងដៃ Teahyungលេីកដៃតោង.ក.បីវិញឈ្ងប់មុខ
នឹងកញ្ចឹង.ក.របស់នាយជាប្តីទាំងបិទភ្នែក

«Jung....ខ្ញុំឃ្លាន!!»សម្លេងតូចឆ្មេលបន្លឺឡេីងខ្សាវៗ
ក្បែរត្រចៀករបស់រាងសង្ហារ

«ទៅងូតទឹកសិនទៅ ស្អុយខ្លួនណាស់!!»JungKook
និយាយដោយការកុហកតាមពិតខ្លួនTeahyungមិន
បានស្អុយដូចគេនិយាយទេផ្ទុយទៅវិញគឺក្រអូបដូច
រាល់ដងទៅវិញទេ។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now