PART 3 : បែកហើយទេដឹង

4K 347 0
                                    

ទម្រាំតែមកដល់ចំការTaekookឈ្លោះឡើងឆ្អែតបាត់ទៅ ហើយពួកគេដើរទៅរកលោកតានិងកម្មករផ្សេងទៀតទាំង ទឹកមុខមិនល្អនៅមានសម្លក់គ្នាទៅវិញទៅមកទៀតដូចចង់ សុីសាច់គ្នាចឹង បើយ៉ាងៗនឹងមិនឈ្លោះគ្នារាល់ថ្ងៃហើយទេ

" យ៉ាងម៉េចនឹងសម្លក់គ្នាម្លេះ " លោកតា សួរទៅពួកគេដោយឆ្ងល់ទៅមានរឿងអីទៀតបានខឹងគ្នាដល់ថ្នាក់នេះ

" លោកតា...គេលេងទម្លាក់ខ្ញុំណាឈឺសឹងស្លាប់ហើយ " Tae ពេបមាត់ពេបករមកញិញក់ដាក់លោកតាឲ្យចាត់ការ

" មិនពិត! អ្នកណាឲ្យឯងធ្ងន់ដូចជ្រូកធ្វើអីទៅ " JK ញាក់ ចិញ្ចើមដាក់រាងតូច

" អាយយយ....មើលចុះវាថាឲ្យចៅដូចជ្រូក! មិនសុខចិត្តទេ លោកតាត្រូវតែចាត់ការឲ្យចៅ " Tae ទន្រ្ទាំជើងខ្លាំងៗមិន សុខចិត្តទេលេងមកនិយាយថាឲ្យគេចឹងបានយ៉ាងម៉េចខឹងៗ ណាស់និយាយមែន ><

" បានហើយៗ...សម្រួលគ្នា! ហើយទៅជួយគ្នាប្រមូលផ្លែឈើទៅនឹងបានយកទៅលក់ " Mrs.Kim នៅក្បែរនឹងដែរ មិនចង់ឲ្យមានរឿងទៀតទើបបង្វែររឿងវិញ ឯរាងតូចនៅ សម្លក់នាយមិនឈប់ចង់ជ្រុះគ្រាប់ភ្នែកមកម្ដងៗហើយ

គ្រប់គ្នាទៅចំការstrawberryមុនព្រោះឆ្នាំនេះវាបានផល មុនគេទៅទៀតហើយផ្លែក៏ល្អៗទៀត បើយកទៅបោះលក់ ប្រាកដជាបានតម្លៃច្រើនហើយ ។ ណាមួយនៅទីនេះមិន បានប្រើថ្នាំអីទេគឺធម្មជាតិៗទាំងអស់នឹងព្រោះពួកគេញាំដែរ ឲ្យទៅប្រើថ្នាំបានយ៉ាងម៉េចណាមួយវាក៏មិនល្អដល់សុខភាព.....

** ផូស ** កំពុងដើរប៉េះសុខៗរាងតូចក៏យកផ្លែឈើមកគប់ ទៅនាយក្រាស់លេងដូចចង់សងសឹកចឹង នាយសម្លក់មុខ

" អែក...😝 នេះនែកៗ...អាមុខឆែប " Tae គប់យកៗមិនខ្លាចអ្នកដែលឈរសម្លក់គេនោះទេកូននឹងខូច ណាស់គប់គេហើយនៅឆ្លៀតជេរគេទៀត នាយក្រាស់ទ្រាំ មិនបានក៏យកទៅគប់តបវិញយ៉ាងញាប់ដៃឡើងម្នាក់ៗប្រលាក់ពេញខ្លួនអស់ទៅហើយ....

" ស្លាប់ហើយ! មកលេងដូចក្មេងទៅកើត " Mrs.Kim ដើរ មកឃើញថាខ្ទេចវល់អស់តែម្ដង គ្មានបានជាសាច់ការស្អីទេ ជាងក្មេងទៀតថាកូនគាត់ទៅក្មេងតែJKនៀកស្អីដែល ><

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now