PART 11 : ហាត់ប្រាណជាមួយឯង

3.7K 303 2
                                    

" លោកប្រាប់ខ្ញុំឲ្យបិទមាត់..កុំមកស្ដីឲ្យខ្ញុំនោះ " ឆ្លើយ ទាំងញញឹមទៅវិញទោះនាយថើបគេមិញនេះក៏គេមិនបាន ស្រែកឬក៏ខឹងសោះម៉េចនឹងហ៊ានខឹងទៅបើជាចាហ្វាយនឹង គេស្ដាប់បញ្ជាណាស់ធ្វើអីក៏គេមិនជំទាស់ដែលនេះប្រសិន បើនាយនាំទៅដេកជាមួយប្រហែលមិនថាអីទេមើលទៅ

" ហឹម...ឯងពូកែស្ដាប់បញ្ជាណាស់ " នាយកម្លោះក្រវីក្បាល តិចៗហួសចិត្តនឹងរាងតូចខ្លាំងមែនទែនអស់ពាក្យនឹងវាចា ជាមួយគេទៀតហើយ

" លោកប្រាប់ឲ្យខ្ញុំស្ដាប់លោកមិនឲ្យជំទាស់ទេនេះខ្ញុំនៅ សុខទៀតហេ៎ស " ជីមីន និយាយតាមការពិតហើយមិញ នេះគេទើបតែនិយាយដូចថាស្ដាប់តាមគេហាមប្រកែកនោះ មកបន្ទោសគេក៏មិនបានដែល នាយតូចជាមនុស្សត្រង់ៗចឹង ហើយ ><

នាយកម្លោះងាកមុខចេញហើយក៏ទៅតុធ្វើការគេវិញដោយ មិនបាននិយាយអ្វីច្រើននោះទេព្រោះអស់អីនិយាយហើយ បើស្ដីឲ្យក៏មិនកើតដែលមកពីគេនិយាយប្រាប់បែបនឹងមែន បន្ទាប់មកពួកគេក៏បន្តធ្វើការរៀងខ្លួនទៅ...

[ ..... ]

" លែងយើងៗ...អាឆ្កួត អាទន្សាយក្រុងឡប់...លែង " ថេយ៍ រើខ្លាំងៗនាយចាប់មិនចង់ជាប់ឡើយមាត់វិញស្រែកឡើង បែកផ្ទះអស់ហើយឡើងម៉ាក់គេឆ្ងល់ទៀតផងថាមានអីបាន ដល់ថ្នាក់នេះណ៎...

" មានរឿងអីនឹង " Mrs.Kim ចេញមកសួរក្រោយនាយលី រាងតូចមកទាំងពិបាកមើលបែបនេះគាត់ក៏បារម្ភអីចឹងទៅខ្លាចថាកូនគាត់ធ្វើអីទាស់ចិត្តនាយ

" គ្មានអីទេបាទ...ខ្ញុំសុំថេយ៍មួយភ្លែត " ញញឹមយ៉ាងគួរសម តបជាមួយចាស់តែនៅចាប់លីរាងតូចនៅឡើយគេនេះពូកែ រើណាស់ចាប់ជាប់ប៉ុន្នឹងហើយនៅមិនស្ងៀមទៀត

" យកគេទៅណា "

" ហុឹស! ខ្ញុំចង់ប្រដៅក្មេងនេះបន្តិច " និយាយចប់នាយក៏ដើរ ឡើងទៅខាងលើបាត់ដោយមិនខ្វល់ពីម្ដាយគេនៅនឹងសោះគាត់ក៏រៀងភ័យដែលពេលឃើញទឹកមុខនាយបែបមាំ ហើយនៅញញឹមចុងមាត់ទៀតតែក៏ឃាត់មិនឈ្នះទៀត

" ម៉ាក់ជួយផង...លែងទៅ...ម៉ាក់... " នាយតូចស្រែកហៅ ម៉ាក់ឲ្យជួយតែគាត់មិនហ៊ានចូលទៅទេមានតែបណ្ដោយ ឲ្យក្មេងសម្រួលគ្នាទៅល្អជាង

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now