PART 17 : ហាមដណ្ដើម

3.2K 291 1
                                    

ព្រឹកថ្ងៃថ្មីបានចូលមកដល់គ្រប់គ្នាបាននាំគ្នារៀបចំរបស់ របរអ្វីដែលបានយកមកត្រូវរៀបចំយកទៅវិញនឹងបានដាក់ វាយ៉ាងត្រឹមត្រូវតាមលំដាប់ រៀបមើលទៅកុំឲ្យវារញ៉េរញ៉ៃ

" ហឹក...មិនចង់ទៅវិញសោះ " Tae និយាយឡើយដោយ នៅស្រណោះនៅឡើយគេនៅមិនទាន់លេងអស់ចិត្តនោះ ទេហើយពេលនេះក៏ត្រូវដល់ពេលទៅវិញទៀតចង់យំម៉េច ទេនេះ ><

" មកកុំនៅរំអួយនៅនឹង... " JK ចាប់ដៃរាងតូចឲ្យចូលឡាន បើមិនចឹងទេប្រហែលជានៅឈរមើលនៅនឹងហើយមិន បានទៅវិញទេមើលទៅនោះ

" លើកក្រោយយកយើងមកទៀតទេ " Tae ងាកមកសួរ នាយក្រាស់ទាំងពេបមាត់ដូចជានៅមិនចង់ទៅវិញឡើយ នាយមិនបាននិយាយតែងក់ក្បាលជំនួសវិញដើម្បីឲ្យរាងតូចបានឡើងឡានដោយអស់ចិត្តមិនចឹងទេមិនព្រមឡើយ
រាងតូចលឺហើយក៏ញញឹមឡើងវិញបន្តិចហើយក៏ឡើងឡាន ទៅរួចនាយក៏ឡើយតាមក្រោយនឹងបើកចេញទៅដោយ មានឡានប្រហែលជា3~4គ្រឿងដែលព្រោះសាច់ញាតិ របស់គេច្រើន...

ក្រឡែកមកមើលក្នុងឡាននេះវិញគ្មានអ្នកណានិយាយអ្វី ឡើយគឺថាមុខមិនរីកដូចគ្នាតែម្ដងតែក៏មានម្នាក់នាំនិយាយ

" ទៅដល់វិញឯងចង់ទៅណាទៀតទេ " NJ ក៏បានមកជិះ នៅក្នុងឡាននេះដែលនិយាយទៅឡាននេះមានតែ3នាក់ គេនឹងទេអ្នកផ្សេងទៀតជិះឡានមួយទៀតហើយ

" ចង់! តែគ្មានអ្នកជូនទៅផង " Jimin អោនមុខចុះវិញដោយសារតែគេគ្មានអ្នកណាកំដរដើរលេងនោះទេចឹងមិន ដឹងថាគួរទៅណាឡើយ

" ចាំយើងកំដរល្អទេ " NJ

" មិនល្អទេវើយ... " YG ចូលមកលូកមាត់ជាមួយដែលដោយសារទ្រាំមិនបានមកនិយាយគ្នាតែពីរនាក់ហើយនៅ ឲ្យគេលឺទៀតអ្នកណាទ្រាំបានទៅលោកអើយនៅចង់ឌឺគេ ដល់ពេលទៀតទៅ..

" តែខ្ញុំថាល្អណាស់ " Jimin តបវិញទាំងញញឹមដាក់នាយ មិនបានខ្វល់នឹងសម្ដីរបស់នាយម្នាក់ទៀតឡើយដោយសារ គេខឹងនឹងនាយណាស់បើថាស្រលាញ់មិននិយាយចេញមក នៅធ្វើបែបនេះធ្វើអីទៅគេខំចាំពាក្យដែលចេញពីមាត់នាយ យូរហើយតែគេមិនព្រមនិយាយចេញមកសោះគួរឲ្យស្អប់

" តែយើងថាមិនល្អទេ...គេកុំមកប្រកែកនឹងយើង " YG និយាយតបវិញដោយនៅអង្គុយខាងក្រោយNJជាអ្នកបើក ឯJiminនៅអង្គុយខាងមុខជាមួយគ្នាដែលគេមិនចង់អង្គុយ នៅខាងក្រោយជាមួយចាហ្វាយគេឡើយ

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now