PART 15 : ចង់ឲ្យលោកអោបខ្ញុំ

3.4K 286 0
                                    

មេឃក៏ចាប់ផ្ដើមងងឹតគ្រប់គ្នាបានត្រឡប់ទៅអស់ហើយអ្នក ខ្លះនៅលេងទីនេះសិនព្រោះមកលំហែកាយអ្នកខ្លះទៀតក៏ ត្រឡប់ទៅវិញទាំងយប់ ។ ឯគ្រួសារTaekookគឺបានស្នាក់ នៅសណ្ឋាធារដែលបានកក់ទុកសម្រាប់គ្រួសារពីរនាក់និង មានមិត្តៗគេមកជាមួយដែលពួកគេមានគម្រោងមកលេង ទីនេះឲ្យបានយូរ...

< បន្ទប់គេង >

នៅក្នុងបន្ទប់គឺស្ងាត់គ្មានអ្នកណានិយាយអ្វីឡើយបានត្រឹម អង្គុយក្បែរគ្នាហើយក៏សម្លឹងមុខគ្នាភ្លឹកៗមិនដឹងថាត្រូវធ្វើអី ទៀតឯរាងតូចកាន់តែមិនដឹងទៀតក៏ដឹងថាមនុស្សគេមិនសូវ ជាយល់ដឹងប៉ុន្មានទេទើបបានត្រឹមអង្គុយមើលមុខនាយនឹង

" ឯងនៅមើលមុខយើងយូរទៀតទេ " JK ដោយអត់មិន បានក៏សួរតែម្ដងទៅនេះតាំងពីចប់កម្មវិធីរៀបចំបន្ទប់និងងូតទឹករួចមករាងតូចនៅសម្លឹងមុខគេមិនដកសោះមិនដឹងថាគិត អីទេសួរក៏មិនឆ្លើយទៀតនឹងណា...

" មុខឯងមើលយូរទៅដូចកូនទន្សាយតូចចឹងតែទាស់ថាមាន សាច់ដុំធំៗ...តែក៏គួរឲ្យស្រលាញ់ដែរ " Tae និយាយទាំង ញញឹមស្ញេញដាក់នាយនេះគេចេះសរសើរដែលមែនទេ លឺហើយនាយញញឹមបិទមាត់មិនជិតទេ...

" សរសើរបែបនេះចង់បានរង្វាន់មែនទេ " JK អោនទៅ ជិតរាងតូចទាំងញញឹមចុងមាត់បិះនឹងប៉ះមាត់គ្នាទៅហើយតែ ក៏ត្រូវរាងតូចខិតខ្លួនចេញវិញមកពីជិតពេក...

" មិនមែនចង់បានទេ...តែនិយាយចេញពីចិត្តនឹងណារៀប ការហើយបានដឹងថាប្ដីយើងសង្ហារ " Tae មើលៗនិយាយ ចុះពេលមិនទាន់ការមិនសង្ហារទេឬ? បើមិនការប្រហែល មើលដឹងទេថានាយក៏សង្ហារដែរយ៉ាប់ណាស់លោកអើយ

" ហុឹស! រៀបការហើយឯងនៅតែឡប់ៗដដែល " JK

" អេ~ចរឹកនឹងកែមិនបានទេ...យើងបែបនេះពីដើមឲ្យប្ដូរ បានយ៉ាងម៉េចទៅ " Tae មែនហើយគេបែបនេះមករហូត ហើយចង់ឲ្យកែចេញមិនកើតទេបើកែពេលនៅតូចៗអាច កើតតិចធំហើយពិបាកតិចហើយ...

" កែបានតើ...ហាត់ប្រាណជាមួយយើងឲ្យបានច្រើនទៅ ឯងនឹងលែងឡប់ទៀតហើយ " JK

" មែនហ៎? មិនកើតទេដឹង " Tae ក្រវីក្បាលថាមិនយល់ ស្របទេវាមិនដែលកុំមកបោកគេនោះមិនជឿទេ

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now