PART 4 : ឯងមិនសមនៅលើទេ

3.8K 348 0
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់ រាងតូចភ្ញាក់លឿនដូចរាល់ដងនឹងក៏ ចុះមកខាងក្រោដើម្បីរកអីញាំព្រោះឃ្លានណាស់ ។ ជាទម្លាប់គេតែប៉ុន្នឹងឯងងើបមកគឺឃ្លានមិនបានជាសាច់ការ អីទេ អ្នកផ្សេងគេទៅធ្វើការបាត់ហើយតែរាងតូចគ្មានបាន ស្អីទេមិនចេះជួយអីផងក្រៅពីរករឿងនិងញាំ ><

" ម៉ាក់...មានអីញាំទេនឹង " Tae អង្អែលពោះតិចហើយពេប មាត់ដាក់ម៉ាក់តាមទម្លាប់ដូចរាល់ដងនឹងឯង

" មានតើ! តែកូនទៅហៅបងសិនមកចាំញាំទាំងអស់គ្នា " Mrs.Kim

" បងណាទៅ? កូនមានបងពីណាមក " Tae លើកចិញ្ចើម សួរទៅកាន់ម៉ាក់គេនេះគេមានបងដែលឬមិនដឹងសោះ

" ភ្មួយJKនោះអី...ទៅហៅគេមកលឿនឡើង " Mrs.Kim រាងតូចធ្វើមុខស្អុយហើយក៏ឡើងទៅហៅនាយទាំងមិនចង់ ហេតុអីក៏ជាគេទៅវិញមិនគួរទេ...

" ហឹម! មិនចង់ជួបអាឆែបនឹងសោះ " Tae ដើរមកដលមុខ បន្ទប់ហើយតែនៅស្ទាក់ស្ទើរមេចមិនដឹងទេ តែក៏សម្រេចថាគោះទ្វាតិចៗដើម្បីឲ្យនាយភ្ញាក់តែមិនបានការឆ្លើយមក វិញនោះទេទើបរាងតូចបើកទ្វាចូលទៅមើលថាក្រោកឬនៅ

" ងាប់ហើយ! ដេកដូចខ្មោចងាប់ " Tae ចូលមកឃើញក៏ ហួសចិត្តដល់80ណ៎ គេខំហៅផងអីផងមិនលឺទេនៅដេក លក់ស្រួលទៀតនឹងហាស៎

" ក្រោក...អាឆែប...ក្រោកឡើង...អាទន្សាយឆ្កួត~ មិនក្រោកទៀត...នែ~ អាយយយ... " Tae គេថាចាប់ទាញភួយចេញហើយអូសទម្លាក់នាយចុះមកហើយតើ តែវាស៊យ អីមកឃើញរបស់ដែលមិនចង់ឃើញនៀក

" ស្អីៗ...ស្រែកស្អី " JK ងើបមកទាំងនៅងងុយនៅឡើយ ដោយលឺសម្លេងរាងតូចស្រែកលឺពេកចង់បែកផ្ទះហើយ

" ហឹកៗ...អាយយយ...រោគចិត្តណាស់! នេះឯងដេកមិនស្លៀកពាក់ទេហេ៎ស " Tae

" ពុទ្ធោអើយ...ចុះអាណាឲ្យឯងចូលមកធ្វើអី " Jk នេះជា ទម្លាប់គេទៅហើយ យប់មិញនេះគេងូតទឹកហើយក៏ស្លៀក តែកន្សែងត្រឹមចង្កេះហើយក៏ដាក់ខ្លួនគេងតែម្ដងមិនបានរក អីស្លៀកឲ្យស្រួលនោះទេ...

" មនុស្សស្អីដេកមិនស្លៀកខោ...ឡប់មែនស៊យទាំងព្រឹក " Tae លើកដៃញីភ្នែកតិចៗ គេចង់តែហក់ទៅដាល់ទេមិន ដឹងជាស្អីទេមកទម្លាប់អាក្រក់នៅទីនេះទៅកើត ><

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now