PART 19 : សង្សារនិងប្រពន្ធដូចតែគ្នាទេ

3.3K 265 4
                                    

#ព្រឹក
ថ្ងៃថ្មីបានចូលមកដល់មនុស្សគ្រប់គ្នាមានតួនាទីត្រូវធ្វើគ្រប់ គ្នាម្នាក់ៗគឺបានរៀបចំខ្លួនទៅធ្វើការរៀងៗខ្លួននិងមានក្មេងៗ បានចេញដំណើរទៅសាលារៀនដែរ ។ ងាកមកមើល នាយក្រាស់ម្នាក់នេះវិញបានដើរចូលមកក្នុងក្រុមហ៊ុនជាមួយនឹងប៉ារបស់គេដោយមានបុគ្គលិកអោនគោរពគ្រប់ គ្នាពួកគេបានដើរមកឈរនៅទល់មុខនឹងដើម្បីចង់និយាយ ប្រកាសប្រាប់ទៅបុគ្គលិកគ្រប់គ្នាឲ្យបានដឹងដូចគ្នា...

" អ្នកទាំងអស់គ្នា! ចាប់ពីថ្ងៃនេះទៅកូនប្រុសរបស់ខ្ញុំគេនឹង មកកាន់កាប់ការងារនិងក្លាយជាអគ្គនាយកនៅទីនេះបន្តពីខ្ញុំដោយសារតែខ្ញុំក៏ចាស់ហើយ...សង្ឃឹមថាអ្នកទាំងអស់គ្នា គោរពគេដូចជាខ្ញុំដែរ " Mrr.Jeon

" ខ្ញុំមកវិញលើកនេះមិនឲ្យប៉ាខ្ញុំខកបំណងនោះទេ...ក៏មិនមកលេងសើចដូចមុនៗដែរ " JK និយាយយ៉ាងប្រាកដប្រជាបំផុតដើម្បីឲ្យបុគ្គលិកជឿជាក់លើរូបគេដោយសារតែ គេពីមុនចរឹកមិនល្អទើបគ្មានអ្នកណាជឿទុកចិត្តគេឡើយ ទើបចូលមកលើកនេះគេនឹងធ្វើឲ្យគ្រប់គ្នាជឿលើគេវិញ ហើយបុគ្គលិកក៏អោនគោរពនាយព្រមគ្នាថាគេនឹងជឿជាក់ លើនាយ ។ ប៉ារបស់គេក៏ញញឹមដូចគ្នាក្រោយបានឃើញ កូនប្រុសគាត់ចេះគិតបែបនេះ ><

បន្ទាប់មកគាត់ក៏បាននាំនាយទៅបន្ទប់ការងារដើម្បីឲ្យគេ ចាប់ផ្ដើមការងារតែម្ដងណាមួយក៏ចង់ដឹងថាគេអាចធ្វើបាន ឬក៏អត់កុំឲ្យគាត់មានការបារម្ភទៀត...

[ .... ]

ក្រឡែកមកមើលក្រុមហ៊ុនមួយទៀតដែលមានYGជាម្ចាស់ ថ្ងៃនេះគេបានមកធ្វើការតាមធម្មតាតែគេមកជាមួយរាងតូច ពួកគេដើរចូលមកជាមួយគ្នាដោយមានកាន់ដៃគ្នាដើរចូល មកទៀតផងធ្វើឲ្យគ្រប់គ្នាមានចម្ងល់ទៀតហើយរាងតូចក៏ ដកដៃចេញពីនាយពេលបានឃើញថាបុគ្គលិកសម្លឹងមក ពេកចឹងទៅគេពិបាកណាស់...

" កើតអីមែនទេ " YG ងាកមកសួររាងតូចទាំងលើកចិញ្ចើម ម៉េចក៏សុខដកដៃចេញចឹងក្រែងគេចឹងបានបែបនេះមិនចឹង

" គ្មានអីទេ... " Jimin ក្រវីក្បាលតិចៗតែកុំគិតថានាយមិន បានដឹងនោះថានាយតូចមួយនេះមានរឿងអីគេដឹងពេល ដែលរាងតូចរៀបនឹងដើរទៅហើយតែនាយបានទាញដៃ មកវិញហើយក៏បង្វែរមករកបុគ្គលិកទាំងអស់...

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now