PART 13 : ត្រៀមខ្លួនរៀបការ

3.6K 293 3
                                    

បន្ទាប់ពីការនិយាយគ្នាដឹងរឿងអស់ហើយពួកគាត់នាំគ្នា ញាំអាហារឲ្យរួចរាល់សិនទើបមកនិយាយរឿងនេះទៀតបើ មិនចឹងទេមិនចប់នោះទេនៅតែប្រកែកគ្នានៅនឹងហើយ ។ ក្រោយមកលោកតាបានហៅពួកគេទៅបន្ទប់របស់គាត់ ដើម្បីនិយាយរឿងនេះឲ្យដឹងគ្នាងាយស្រួលចាត់ការឲ្យវា បានចប់នឹងឯង...

" ឆ្លើយអ្វីដែលចៅថេយ៍និយាយជាការពិតមែនទេ " សួរ បញ្ជាក់ដោយសារតែមិញនេះនាយមិនបាននិយាយអីទៀត ទេពេលដែលរាងតូចប្រាប់ទៅបែបនេះហើយនាយគ្រាន់ តែនៅស្ងៀមនិងញញឹមតែប៉ុន្នឹងទេ...

" ហឹម...បាទ! រឿងនេះក៏ដោយសារគេសួរខ្ញុំច្រើនពេកទើប វាលើសដល់ពេលនេះទៅ " ជុងហ្គុក ឆ្លើយឡើងដោយការ ពិតទាំងអស់មិនលាក់ទៀតទេបើរាងតូចនិយាយចឹងបាត់ទៅ ហើយនឹងទោះនិយាយប្រកែកយ៉ាងណាក៏ចាស់ៗមិនជឿ ដែរព្រោះគាត់ជឿរាងតូចច្រើនជាង...

" ពួកឯងចេញទៅវិញសិនទៅ... " និយាយហើយពួកគេក៏ ចេញទៅបន្ទប់វិញដោយទឹកមុខរាងតូចមិនស្រស់សោះមិន ដឹងថាកើតអីទេ

" នែ...មិនសប្បាយចិត្តទេមែនទេបានចាស់ៗដឹងរឿងនេះ " នាយក្រាស់ខិតមកសួរទាំងញញឹម

" ឆឹស...សប្បាយចិត្តក្បាលឯងស្អី ហៅសួរចឹងមិនដឹងមាន គំនិតអីទេ " ថេយ៍ ធ្វើមុខស្អុយៗមិនដឹងថាគេគិតខុសឬត្រូវ ទេដែលមកនិយាយប្រាប់បែបនេះតែធ្វើម៉េចមនុស្សគេត្រង់ៗមិនចេះលាក់ច្រើនទេ

" ឯងជ្រើសខ្លួនឯងទេ...ប្រាប់គាត់ឯងនឹងបានប្ដីហើយ "

" បានប្ដី? មិនយកទេចង់បានប្រពន្ធវិញ... " រាងតូចក្រវីក្បាលតិចៗគេមិនចង់យកទេប្ដីនោះព្រោះគេគិតថាគេជាប្រុសមិនគួរឲ្យបែបនេះឡើយគួរតែដូចប្រុសផ្សេងទៀត

" ហេតុអីមិនចង់យក "

" យកប្ដីមិនស្រួលទេ...យកប្រពន្ធស្រួលជាងយល់ទេ! អ្នកណាទៅឆ្កួតយកទៅពិបាកសឹងស្លាប់ហើយ " រាងតូច និយាយទាំងពេបមាត់ នាយក៏គាំងដែលស្មានតែស្អីតាមពិត ចឹងសោះចង់តែសើចឲ្យអាយៈមាត់ទេក្មេងអើយក្មេង...

" យូរៗទៅគង់តែស្រួលដូចគ្នាទេ... " នាយក្រាស់និយាយ ចប់ក៏ដើរចេញទៅបាត់ធ្វើប្រងើយទុកឲ្យរាងតូចនៅឈរ មុខស្អុយម្នាក់ឯងដឹងគេពិបាកអត់មកនិយាយចឹងៗនៀក

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now