PART 8 : ពន្យល់ឲ្យឯងបានយល់

3.6K 334 6
                                    

រាងក្រាស់បានហៅអាហារដើម្បីសម្រាប់ញាំដោយមាន រាងតូចនៅអង្គុយទល់មុខខ្លួននឹងឯង...រាងតូចធ្វើមុខភាំងៗ ម៉េចមិនដឹងទេដូចមិនស្រួលសោះ

" ឯងកើតអីនឹង " YG មិនសួរបានមិនបានធ្វើខ្លួនឲ្យតែនាយបារម្ភរហូតកូននឹង

" គឺ...ឃ្លាននឹងណាអគ្គនាយក " Jimin និយាយដូចអត់មាន កម្លាំងក្នុងខ្លួនយ៉ាងចឹងឃើញទឹកមុខបែបនេះវាគួរឲ្យអស់សំណើចណាស់

" ហុឹស! បន្តិចទៀតបានញាំហើយ...បបួលមិនចង់មកទេ ហើយក៏មករអ៊ូថាឃ្លានទៅកើត " YG ក្រវីក្បាលហួសចិត្ត សម្លឹងមើលមុខរាងតូចមើលទៅគេគួរឲ្យស្រលាញ់ណាស់ ទោះមើលទៅចរឹកដូចក្មេងបន្តិចមែនតែវាគួរឲ្យខ្នាញ់មែន ទែនហើយរឿងការងារវិញរាងតូចធ្វើបានល្អទៀតផងបញ្ជា ក៏ស្ដាប់តាមគ្រប់យ៉ាងមិនឲ្យនាយពិបាកនិយាយច្រើនដង នោះទេ... ( ឃើញល្អអត់ )

មួយសន្ទុះអាហារក៏មកដល់ រាងតូចមិនចាំយូរទេគឺថាញាំយកៗដូចអត់ឃ្លានពីពេលណាមកចឹងរាងក្រាស់សម្លឹងមើល ហើយក៏អត់សើចមិនបាន....

" ញាំមួយៗទៅគ្មានអ្នកណាដណ្ដើមទេ " YG ក្រវីក្បាល តិចៗដែលញាំដូចខ្លាចដណ្ដើមចឹង ញាត់យកៗបែបនេះ អួលស្លាប់ទៅគិតយ៉ាងម៉េចនេះ ><

< Busan >

ក្រឡែកមើលកម្លោះសង្ហារនៅប៊ូសានវិញគេបានដើរមើល ដំណាំជាមួយនឹងលោកតានិងរាងតូចដែលដើរតាមត្រុកៗពី ក្រោយជាប់រហូតមិនទៅណានោះទេ....

" យ៉ាងមេចដែលមកនៅប៉ុន្មាននេះ " លោកតាសួរទៅចៅ ទាំងញញឹមបន្តិចគាត់ចង់ដឹងថាគេមានពិបាកអីដែលទេមក នៅកន្លែងបែបនេះ...

" គឺ....វាប្លែកដែល! នៅទីក្រុងគ្រាន់តែអង្គុយមើលឯកសារ ធម្មតាៗតែមកនៅទីនេះហត់ណាស់ ធ្វើការគ្រប់បែបយ៉ាង " JK និយាយពីអារម្មណ៏ពិតគឺវាបែបនឹងមែនគេមិនចេះលាក់ ទេគេចូលចិត្តនិយាយអីត្រង់ៗច្រើនជាង

" យូរទៅឯងនឹងទម្លាប់ហើយ...ទ្រាំទៅតែ2,3ខែទេបានទៅ វិញហើយ " និយាយហើយក៏ដើរទៅមុនបាត់រាងក្រាស់ដក ដង្ហើមធំបន្តិចគេចង់ទៅវិញណាស់តែមិនកើតបើទៅពេល នេះប៉ាម៉ាក់គេប្រាកដជាខឹងមិនចឹងទេកាត់ការគេចោល...

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now