PART 7 : ស្ដាប់តាមហើយនៅខុសទៀត

3.6K 301 1
                                    

ព្រឹកថ្ងៃថ្មី បានជះពន្លឺចាំងចូលក្នុងបន្ទប់រាងតូចដែលកំពុងតែ គេងយ៉ាងលក់ស្រួលបានឲ្យគេភ្ញាក់ឡើង ។ គេបើកភ្នែក សន្សឹមៗរួចក៏ងើបចុះពីលើគ្រែដើរទៅបន្ទប់ទឹកទាំងនៅ ងងុយនៅឡើយ....

** ផូស **

" អួយយ... ស៊យតាំងព្រឹក " Tae រអ៊ូឡើងយកដៃអង្អែល ថ្ងាសខ្លួនឯងតិចៗមិញនេះគេដើរបុកទ្វាបន្ទប់ទឹកមិនបានមើលរវល់តែបិទភ្នែក ><

ក្រោយពីបានរៀបចំខ្លួនរួចរាល់ហើយគេក៏ចុះទៅខាងក្រោមទាំងមុខស្អុយដូចមានរឿងអីចឹង តែចុះមកក៏បុក នឹងទ្រូងមាំរបស់រាងក្រាស់ទៀត...

" អុស៎...ស៊យម្លេះវុី " Tae យកដៃអង្អែលថ្ងាសតិចៗពេបមាត់នេអជាថ្ងៃអីបានស៊យម្លេះបុកទ្វាម្ដងហើយនៅមកបុក មនុស្សទៀតអស់និយាយម៉ងនៀក...

" មិនបើកភ្នែកទេ? ដើរមកបុកមនុស្សទៅកើត " JK ក្រវីក្បាលតិចៗនេះមនុស្សទាំងមូលនៅដើរមើលមិនឃើញ ទៀតលោកព្រះអើយ ក្មេងមែន...

" ឯងមកបាំងផ្លូវធ្វើអី " Tae

" ចឹងយើងខុស? " JK ចង្អុលខ្លួនឯងនេះគេខុសចឹងមែនទេ មកបុកគេខ្លួនឯងមកចោទគេទៀតទ្រាំមកបានចាប់អុកលូវ នឹងកុំតែខ្លាចទេ >< ( ខ្លាចចាស់ៗលឺ )

" អឺ...បើឯងមិនមកឈរនឹងទេក៏យើងមិនទៅបុកឯងដែរ ភ្លើៗមែនអាឆ្កួត " Tae អាពាក្យជេរក្រោយនិយាយតិចៗ ទេរាងក្រាស់មិនបានលឺទេបើលឺប្រហែលងាប់មិនខានទេ ប្រកែកគ្នាចប់ហើយក៏ទៅរកតុបាយព្រោះឃ្លានហើយនេះ ងើបមកយូរហើយនៅតែរវល់ឈ្លោះគ្នាបិះភ្លេចញាំបាយ...

អង្គុយញាំបាយសុខៗរាងតូចក៏នឹកឃើញរឿងពីយប់មិញដែលរាងក្រាស់បាននិយាយគេនោះ គេសម្លឹងមើលមុខ នាយបន្តិចហើយក៏ងាកទៅម៉ាក់គេដោយទឹកមុខកំពុងមាន ចម្ងល់ពេញខួរក្បាលតែម្ដង ( ត្រៀមចម្លើយ )

" ម៉ាក់ហា៎.... " Tae ហៅគាត់តិចៗដូចមិនហ៊ានម៉េចទេគាត់ ក៏ងាកមកមើលមុខកូនក៏ដឹងបាត់ហើយថាកូននឹងមានអីសួរ ទៀតហើយព្រោះកូនគាត់ពូកែឆ្ងល់ណាស់ឲ្យតែឆ្ងល់ហើយគឺសួរមិនឈប់សួរដល់ហត់ក៏មិនឈប់ដែល...

" ចា៎កូន...មានអីចង់សួរមែនទេ " Mrs.Kim

" គឺ...មនុស្សប្រុសគេយកប្រពន្ធត្រូវទេម៉ាក់ " Tae សម្លឹង មុខម៉ាក់គេស្លឺៗ

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )حيث تعيش القصص. اكتشف الآن